
- ព្រហស្បតិ៍, 3 កញ្ញា 2020 03:08
- ជីវិតតារា
ទ្រាំលែងបាននឹងពាក្យញៀនល្បែង ណូយ វ៉ាន់ណេត បញ្ចេញផ្ទះ៤កន្លែងដែលមានតម្លៃមិនចេះតិច
- ព្រហស្បតិ៍, 3 កញ្ញា 2020 03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រាំលែងបាននឹងពាក្យញៀនល្បែង ណូយ វ៉ាន់ណេត បញ្ចេញផ្ទះ៤កន្លែងដែលមានតម្លៃមិនចេះតិច
ចន្លោះមិនឃើញ
ពាក្យថាញៀនល្បែងទាំងប្ដីទាំងប្រពន្ធ រហូតដល់ធ្លាក់ខ្លួនដើរធ្វើការសំណង់ដើម្បីចិញ្ចឹមក្រពះលើតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត បានកើតមានជាយូរមកហើយ។ ថ្ងៃនេះលោក ណូយ វណ្ណេត បានបង្ហាញផ្ទះចំនួន៤ ដែលមានតម្លៃប្រមាណ៦០ម៉ឺនដុល្លារ ដើម្បីជម្រះមន្ទិលទាំងឡាយ។
លោក ណូយ វ៉ាន់ណេត បង្ហើបថា បច្ចុប្បន្នរូបលោកមានលំនៅឋានស្នាក់នៅចំនួន៤កន្លែង ក្នុងនោះមានវីឡាកូនកាត់ចំនួន២ ដែលវីឡា១មានតម្លៃជាង២០ម៉ឺនដុល្លារ ផ្ទះល្វែងមួយនៅវាលស្បូវមានតម្លៃ៨ម៉ឺនដុល្លារ និងផ្ទះប្រភេទថ្មក្រោមឈើលើមួយខ្នងទៀតនៅឯចម្ការ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សរុបទាំងផ្ទះ និងដីមានតម្លៃមិនតិចម៉ឺនដុល្លារឡើយ។ លោកថា ផ្ទះលោកទាំងអស់ សម្បូរទៅដោយបន្លែ និងផ្លែឈើធម្មជាតិ ដែលកើតចេញពីដៃលោកផ្ទាល់។
ចំពោះល្បែងមួយចំនួនលោកទទួលស្គាល់ថា លោកចេះលេងមែន ប៉ុន្ដែរូបលោក និងភរិយា មិនដែលលេង ឬលេងញៀនងើបមុខមិនរួចដូចពាក្យចរាមអារាមឡើយ។ ផ្ទុយទៅវិញលោកមានការងារជាច្រើននៅរង់ចាំ។
ណូយ វ៉ាន់ណេត ៖"បើខ្ញុំញៀនល្បែងមែនប្រហែលផ្ទះទាំងអស់នេះមិននៅសល់ទេ អ្នកដែលនិយាយជាអ្នកដែលពូកែច្រណែននិន្ទាគេ។ ធាតុពិត ខ្ញុំជាមនុស្សរពឹសដៃដាំបន្លែ ឈើហូប និងជួសជុលផ្ទះអីហ្នឹង គឺសុទ្ធតែខ្ញុំជាអ្នកធ្វើ"។
តារាចម្រៀងជើងចាស់រូបនេះបញ្ជាក់ថា ផ្ទះទាំង៤របស់លោកភាគច្រើនមានដើមឈើហូបផ្លែ និងបន្លែងធម្មជាតិលើកលែងតែផ្ទះមួយល្វែងនៅវាលស្បូវ ខណ្ឌច្បារអំពៅមិនសូវមានបន្លែព្រោះផ្ទះល្វែងពុំមានទីធ្លាសម្រាប់ដាំដុះ។ លោកថា សូម្បីតែផ្ទះវីឡាកូនកាត់មួយដែលលោកជួលឲ្យអង្គការមួយដើម្បីធ្វើការជាច្រើនឆ្នាំមកហើយនោះ ក៏លោកឆ្លៀតដាំបន្លែ និងដើមឈើហូបផ្លែមិនចេះតិចដែរ៕