- 2018-06-07 08:39:20
- ជីវិតតារា
ម្តាយ ឌី សូនីតា រំភើបនឹងកាដូកូនស្រី លោតពេញផ្ទះ
- 2018-06-07 08:39:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្តាយ ឌី សូនីតា រំភើបនឹងកាដូកូនស្រី លោតពេញផ្ទះ
ចន្លោះមិនឃើញ
តារាសម្តែងកញ្ញា ឌី សូនីតា មានទេពកោសល្យសិល្បៈច្រើនប្រភេទ ដោយចេះទាំងនិពន្ធ ច្រៀង និងសម្តែងជាដើម។ ម្សិលមិញនេះតារាពូកែប៉ូបាច់គ្មានបាត់មួយម៉ាត់ជាមួយនឹងដៃគូលោក អាឡិច ហ្ស៊ូរ៉ា បានបង្ហោះរូបភាពបង្ហាញសកម្មភាព surprise ក្នុងខួបកំណើតអ្នកម្តាយ។ កាដូដែលតារាស្រីរូបនេះជូនអ្នកម្តាយក្នុងពិសេស គឺនាឡិកាដៃដាំត្បូងពេជ្រដ៏ស្រស់ស្អាត ដែលលោកស្រលាញ់ និងចង់បាន។
“នាឡិកាមួយនេះកូនកម៉្មង់យូរហើយ តាំងពីមុនខួបម៉ែ ឥឡូវហួសខួបម៉ែហើយទើបតែធ្វើបាន។ ប៉ុន្តែសម្រាប់កូនមិនទាន់ហួសពេលទេ ព្រោះខួបម៉ែរាល់តែថ្ងៃហ្នឹង។ កូនដឹងថាម៉ែស្រលាញ់នាឡិកាដៃយូរហើយ តែកូនមិនចង់ធ្វើឲ្យអាធម្មតា ចាំសន្សំលុយគ្រប់ចាំធ្វើពេជ្រតែម្តង ហើយធ្វើឲ្យលើសគេទៀតផង។ គ្មានអ្វីដែលម៉ែស្រលាញ់ហើយ កូនធ្វើមិនបាននោះទេ ឲ្យតែកូនមានសមត្ថភាព គ្រាន់តែយូរហើយនិងឆាប់"។ ឌី សូនីតា រៀបរាប់។
ក្រោយពីឃើញកាដូភ្លាម អ្នកម្តាយរបស់ខ្លួនរំភើបរកអ្វីប្រៀបពុំបាន ដល់ថ្នាក់ធាក់ដៃ ធាក់ជើង លោតកញ្ឆេងពេញផ្ទះ សូម្បីពេលសម្រាន្តមិនដោះនាឡិកាចេញពីដៃផង នេះបើតាមការបញ្ជាក់របស់ ឌី សូនីតា។
ចង់ដឹងច្បាស់ថា អ្នកម្តាយ ឌី សូនីតា រំភើបយ៉ាងណា មើលរូបភាពខាងក្រោម៖