• សុក្រ, 8 មិថុនា 2018 04:21
  • ព័ត៌មាន

ធ្លាយរឿង សាត រស្មី​ គ្រោង​ចូល​រោង​ការ​ជា​មួយ​ក្មួយ​ប្រុស​ ព្រាប សុវត្ថិ

  • សុក្រ, 8 មិថុនា 2018 04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ម្ដាយ​ក្មេក​ របស់​លោក ព្រាប សុវត្ថិ​​ បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​ថា សាត រស្មី​ ជា​អនាគត​ចៅប្រ​សារ ធ្វើ​ឲ្យ​គេ​ងឿង​ឆ្ងល់​បន្ថែម​ទៀត​ថា តើ​សមាជិក​ក្នុង​គ្រួសារ​លោក ព្រាប សុវត្ថិ ម្នាក់​ណា​ នឹង​ត្រូវ​ជា​គូ​អនាគត​របស់​តារា​សម្ដែង​សាច់​សខ្ចី​រូប​នេះ។

សាត រស្មី និងម្តាយក្មេកលោក ព្រាប សុវត្ថិ

បើ​តាម​ការ​ឆ្លើយ​ឆ្លង​របស់​ម្ដាយ​ក្មេក​លោក​ព្រាប សុវត្ថិ មាន Account ឈ្មោះ Chan Thou Phoum Phka ជាមួយ​អ្នក​លេង​បណ្ដាញ​សង្គម ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា តារា​សម្ដែង​ សាត ​រស្មី​ នឹង​គ្រោង​ចូល​រោង​ការ​ឆាប់​ៗ​ជាមួយ​ចៅ​ប្រសា​ប្រុស​របស់​លោក​ស្រី​មាន​ឈ្មោះ​ថា ឆៃ ដា​ពិសិដ្ឋ ជា​កំលោះ​សង្ហា​វ័យ​ក្មេង​ម្នាក់​ និង​តែង​លេច​មុខ​ក្នុង​ក្រុម​រាំ​របស់​កូន​ប្រុស​លោក​ ព្រាប សុវត្ថិ ។

ឆៃ ដា​ពិសិដ្ឋ ​ជា​ក្មួយ​ប្រុស​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ ធ្លាប់​បង្ហាញ​សមត្ថភាព​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ​កាល​ពី​វ័យ​កុមារ ហើយ​លោក​ត្រូវ​បាន​មហាជន​មើល​ឃើញ​ពី​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ មិន​ត្រឹម​តែ​រាំ​បាន​ពូ​កែ​នោះ​ទេ ថែម​ទាំង​អាច​លេង​ហ្គីតា និង​ច្រៀង​បាន​ពីរោះ​ថែម​ទៀត។ ​បើ​និយាយ​ពី​ទំនាក់​ទំនង​រវាង​ក្មួយ​ប្រុស​រូប​នេះ និង​ តារា សម្តែង​ សាត រស្មី មាន​រយៈពេល​​យូរ​ណាស់​មក​ហើយ​ គ្រាន់​តែ​ពួក​គេ​លាក់​បាំង​មិន​ចង់​ឲ្យ​មហាជន​បាន​ដឹង​ប៉ុណ្ណោះ។

ចំពោះ​តារា​សម្ដែង សាត រស្មី​ វិញ ឃើញ​ថា ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ពី​ក្រុម​គ្រួសារ​លោក​ ព្រាប សុវត្ថិ​ ខ្លាំង​ណាស់ ពិសេស​ម្ដាយ​ក្មេក​របស់​លោក​ផ្ទាល់​តែ​ម្ដង ដោយ​មិន​ប្រកាន់​ពី​រឿង​អតីតកាល​របស់​តារា​សម្ដែង​រូប​នេះ​ឡើយ។

ចំពោះ​រឿង​រ៉ាវ​នេះ មិន​ទាន់​អាច​បញ្ជាក់​​ពី​ តារា​សម្ដែង​ សាត រស្មី​ នៅ​ឡើយ​ទេ ខណៈ​ទូរស័ព្ទ​ដែល​នាង​ធ្លាប់​ប្រើ​មិន​អាច​ទាក់​ទង​បាន៕​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី