- 2018-06-14 04:24:31
- ព័ត៌មាន
Sound Initiative ធ្វើម្ចាស់ផ្ទះរៀបចំថ្នាក់បង្ហាញពីតន្ត្រី ដល់ពន្លកថ្មីក្នុងវិស័យចម្រៀង
- 2018-06-14 04:24:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sound Initiative ធ្វើម្ចាស់ផ្ទះរៀបចំថ្នាក់បង្ហាញពីតន្ត្រី ដល់ពន្លកថ្មីក្នុងវិស័យចម្រៀង
ចន្លោះមិនឃើញ
ការធ្វើបទបង្ហាញអំពីតន្ត្រីដំបូងគេរបស់ The Sound Initiative បានរៀបចំឡើងដោយមានការចូលរួម ដោយលោក Matthew Hines ដែលជាវាគ្មិនមកពីក្រុមហ៊ុន iZotope ដែលជាក្រុមហ៊ុនឈានមុខគេខាងបច្ចេកវិទ្យា អូឌីយ៉ូ ហើយក៏បានឈ្នះនូវពានរង្វាន់ផ្នែកកម្មវិធីសំឡេង និង plug-ins សម្រាប់ mixing, mastering, ផលិតកម្មតន្ត្រី្ន និងការសម្តែងផ្ទាល់។
ពេញមួយថ្ងៃនៃការធ្វើបទបង្ហាញអំពីរបៀបបង្កើតបទចម្រៀងនៅក្នុងSoftware ដែលមានទីតាំងនៅ The Factory Phnom Penh ដោយមានការចូលរួមដោយដោយ តន្ត្រីករ វ័យក្មេងជាង ៥០រូប ដើម្បីទទួលបានព័ត៌មាន និងតិចនិកក្នុងការបង្កើត និងស្វែងយល់ពីដំណើរការផលិតបទ ចម្រៀងរបស់តន្រី្តករអន្តរជាតិ ដែលថាតើតន្រី្តករទាំងនោះគេធ្វើដោយរបៀបណា។
លោក Matthew ដែលមកពីសហរដ្ឋអាមេរិក និងជាវាគ្មិនសម្រាប់ការធ្វើបទបង្ហាញនេះបានបង្ហាញអារម្មណ៍រំភើបដែលឃើញវត្តមានអ្នកចូលរួមច្រើនកុះករបែបនេះ។
កញ្ញា Laura Baker ដែលជា អគ្គនាយិកានៃThe Sound Initiative បានមានប្រសាសន៌ថា ឱកាសដើម្បីក្រែបជញ្ជក់ចំណេះដឹងពីសិល្បករទាំងនោះអំពីវិស័យតន្ត្រីគឺបានបើកឲ្យមានការចូលរួមយ៉ាង ទូលំទូលាយទៅកាន់សាធារណៈជន។
ការសម្ពោធតន្ត្រីដំបូងគេរបស់ The Sound Initiative នឹងធ្វើឡើងនៅ Hard Rock Cafe ភ្នំពេញ ដោយមានការចូលរួមពីតារាជាច្រើនដូចជា៖
Laura Mam,Kmeng Khmer, Mr, Oun, P-Sand, RXTHY, Kanhchna Chet, Vartey Ganiva, Sam-Rocker, Vuthea, VI70, Polarix Crew, D-Man Crew, Sophea Chamreoun, Nal, Mahouri, Soria Oung, Sievphin Chong, A-Game” & Ben Lee aka “Smoke ( ANDREW ), Sai, Sopheak Kosoma ( MC )។ថ
ចំពោះការចូលរួមទស្សនា គឺឥតគិតថ្លៃ ប៉ុន្តែអ្នកអាចចូលរួមបរិច្ចាគនៅនឹងកន្លែង មិនថាតិចឬច្រើន ថវិកាដែលបានគឺសម្រាប់ជួយផ្គត់ផ្គង់ដល់តន្ត្រីករដែលបានចូលក្នុងកម្មវិធីរបស់ The Sound Initiative ផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែមពី The Sound Initiative៖