- 2018-06-20 02:35:00
- ព័ត៌មាន
Shawn Mendes មានប្រតិកម្មយ៉ាងណាពេល Hailey ត្រឡប់ទៅទាក់ទងជាមួយ Justin វិញ?
- 2018-06-20 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Shawn Mendes មានប្រតិកម្មយ៉ាងណាពេល Hailey ត្រឡប់ទៅទាក់ទងជាមួយ Justin វិញ?
ចន្លោះមិនឃើញ
ថ្មីៗនេះ រឿងរ៉ាវស្នេហារវាងតារាចម្រៀង Justin Bieber និងតារាម៉ូដែល Hailey Baldwin បានកំពុងក្លាយជាព័ត៌មានដ៏ក្ដៅគគុកពាសពេញកាសែត និងបណ្ដាញសង្គម។
ងាកមកតារាចម្រៀង Shawn Mendes វិញ ក៏ធ្លាប់ជាតារាមួយរូបដែលគ្រប់គ្នាគិតថាធ្លាប់មានទំនាក់ទំនងជាមួយ Hailey Baldwin ផងដែរ។ នៅពេលដែលដឹងដំណឹងពីតារាស្រីរូបនេះ ទាក់ទងគ្នាវិញជាមួយ Justin Bieber តើលោកមានប្រតិកម្មយ៉ាងណាដែរ?
បើតាមវិបសាយ Etalk តារាចម្រៀង Shawn Mendes បាននិយាយថា៖ "ខ្ញុំមិនដឹងថាពួកគេទាក់ទងគ្នាមែនឬក៏អត់នោះទេ ប៉ុន្តែខ្ញុំស្រឡាញ់ពួកគេទាំងពីរ"។
ទោះបីជា Shawn និង Hailey មានភាពស្និទ្ធស្នាលនឹងគ្នាដូចគូស្នេហ៍រយៈពេលប៉ុន្មានខែមុនក្ដី ប៉ុន្តែម្ចាស់បទ "In My Blood” រូបនេះបានអះអាងយ៉ាងច្បាស់ថា ពួកគេត្រឹមជាមិត្តល្អនឹងគ្នាតែប៉ុណ្ណោះ៕