• 2018-06-26 13:07:48
  • ព័ត៌មាន

បើក​បង្ហាញ​កំពូល​តារា​ពាណិជ្ជកម្ម​ ប្រចាំ​ប្រទេស​កូរ៉េ​ ទាំង​១០​ដួង​

  • 2018-06-26 13:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​នេះ​ វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កូរ៉េ​ បាន​បើក​បង្ហាញ​កំពូល​តារា​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​កូរ៉េ​ នៅ​ក្នុង​ខែ​មិថុនា​នេះ​។

ជាក់ស្ដែង​ ចំពោះ​តារា​ស្ពត​ពាណិជ្ជកម្ម​បុរស​លេខ​១​ បាន​ទៅ​តារា​ចម្រៀង​ Kang Daniel ក្នុង​ក្រុម​ Wanna One ដែល​ទើប​ដណ្ដើម​តំណែង​ពី​តារា​សម្ដែង​ Gong Yoo ។

តារា​ចម្រៀង​ Kang Daniel

ក្នុង​ខែ​នេះ​ តារា​សម្ដែង​ Gong Yoo ធ្លាក់​លេខ​រៀង​បន្តិច​ គឺ​បាន​លេខ​២​។

តារា​​សម្ដែង​ Gong Yoo

តារា​ប្រុស​ Park Seojoon ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ ហើយ​លេខ​៤​ គឺ​បាន​ទៅ​លើ​តារា​សម្ដែង​ Jung Haein និង​តារា​សម្ដែង Sung Dongil យក​បាន​ចំណាត់​លេខ​៥​។

តារា​ប្រុស​ Park Seojoon
តារា​សម្ដែង​ Jung Haein
តារា​ប្រុស​ Sung Dongil

ចំណែក​ឯ​ខាង​នារី​វិញ​ លេខ​១​គឺ​បាន​ទៅ​លើ​តារា​ចម្រៀង​ IU ហើយ​លេខ​២​ គឺ​កាន់​កាប់​ដោយ​តារា​សម្ដែង​ Han Hyejin ។

តារា​ចម្រៀង​ IU
តារា​សម្ដែង​ Han Hyejin

ចំណាត់​ថ្នាក់​លេខ​៣​ បាន​លើ​តារា​ស្រី​ Kim Yuna ហើយ​លេខ​៤​ គឺ​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​តារា​ចម្រៀង​ Seolhyun ក្នុង​ក្រុម​ចម្រៀង​ AOA និង​តារា​ស្រី​ Naeun ក្នុង​ក្រុម​ A Pink ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥​៕

តារា​ស្រី​ Kim Yuna
តារា​ចម្រៀង​ Seolhyun
តារា​ស្រី Naeun

ប្រភព៖ kstarlive ប្រែ​សម្រួល៖ ម៉េង សុខហួយ

មតិយោបល់