- 2018-06-30 03:31:34
- ព័ត៌មាន
ដោយស្រឡាញ់ Justin ខ្លាំងពេក Hailey បានលុបរូបភាពជាមួយ Shawn Mendes លើ Instagram ចោលអស់
- 2018-06-30 03:31:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយស្រឡាញ់ Justin ខ្លាំងពេក Hailey បានលុបរូបភាពជាមួយ Shawn Mendes លើ Instagram ចោលអស់
ចន្លោះមិនឃើញ
តារាម៉ូដែល Hailey Baldwin ត្រូវបានអ្នកគាំទ្ររកឃើញថា បានលុបរូបភាពដែលនាងថតជាមួយតារាចម្រៀង Shawn Mendes លើគណនី Instagramទាំងប៉ុន្មានចោលអស់។
អ្នកគាំទ្ររបស់តារាម៉ូដែលវ័យ ២១ ឆ្នាំរូបនេះ បានរកឃើញថានាងបានលុបរូបភាពរបស់នាងជាមួយតារាចម្រៀង Shawn Mendes ចោលទាំងអស់ ខណៈតារាចម្រៀងរូបនេះ នៅរក្សារូបភាពរបស់នាងនៅឡើយ។
កាលពីខែមុន នៅពេលដែលតារាម៉ូដែល Hailey និងតារាចម្រៀង Shawn Mendes បានដឹកដៃគ្នាដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធី Met Gala នោះ មនុស្សជាច្រើនបានអះអាងថាពួកគេទាំង២ពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នា ក្រោយរងពាក្យចចាមអារ៉ាមកាលពីប៉ុន្មានខែមកនោះ។ តែទោះជាយ៉ាងណា តារាចម្រៀង Shawn បាននិយាយបដិសេធថា ពួកគេគ្រាន់តែជាមិត្តភ័ក្ដិធម្មតាតែប៉ុណ្ណោះ។
ក្រោយពីពាក្យចចាមអារ៉ាមនេះត្រូវបានសាបរលត់បន្តិចនោះ តារាម៉ូដែលរូបនេះ ក៏បានចាប់ផ្ដើមត្រឡប់ទៅទាក់ទងជាមួយនឹងអតីតមិត្តប្រុសរបស់នាងវិញ ហើយថែមទាំងមានភាពស្និទ្ធស្នាលខ្លាំងជាងមុនទៅទៀត។
ជុំវិញទំនាក់ទំនងរវាង Hailey និង Justin Bieber នេះដែរ កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀង Shawn Mendes ក៏បាននិយាយពីពួកគេទាំង២ដែរថា៖ "ខ្ញុំមិនដឹងថាពួកគេទាក់ទងគ្នាមែនឬក៏អត់នោះទេ ប៉ុន្តែខ្ញុំស្រឡាញ់ពួកគេទាំង២"៕