• 2018-07-01 04:18:06
  • ព័ត៌មាន

បាត់មុខជិតកន្លះទសវត្សរ៍ ពេលនេះ Kim Hyun Joong វិលមកវិញក្នុងរឿងឆ្លងភពថ្មី១

  • 2018-07-01 04:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ប្រុស​ដែល​ល្បី​ឈ្មោះ​បំផុត​នា​ប៉ុន្មាន​ឆ្នាំ​មុន​ Kim Hyun Joong ​​​​​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​របស់​ខ្លួន​រីករាយ​ម្ដង​ទៀត​ ក្រោយ​មាន​ព័ត៌មាន​ថា​លោក​នឹង​វិល​ចូល​ការសម្ដែង​វិញ។

នៅ​ថ្ងៃទី​ ២៧ ខែ​មិថុនា​ ឆ្នាំ​២០១៨ មាន​សេចក្ដី​រាយការណ៍​មួយ​បាន​បញ្ជាក់​ពី​ ផលិតកម្ម​ KeyEast ថា​ក្រោយ​ ចុះកុងត្រា​ជាមួយ​ផលិតកម្ម​ជាថ្មី ពេលនេះតារាប្រុស​ល្បី​ឈ្មោះ​ក្នុង​ពិភពភាពយន្ត​ និង​ហើយ​ធ្លាប់​មាន​រឿង​អាស្រូវ​ជាប់​ខ្លួន​ច្រើន​រូបនេះ​ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​សម្ដែង​ក្នុង​រឿងភាគ​មួយ​មាន​ចំណង​ជើង​ថា​ "When Time Stopped”។ វាជាភាពយន្ត​បែបអភិនីហារ វេទមន្តប្លែកភ្នែក និង​រៀបរាប់ពីជីវិត​របស់មនុស្សអាច​ឆ្លងភពម្នាក់ ដែលវិលវល់ក្នុងភព​ឯកាតែឯង រហូតពេល​មួយ​បានជួប​នឹង​នារីម្នាក់ ទើបជីវិត​បុរសកំព្រានោះចាប់ផ្ដើមមានន័យវិញ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​វិបសាយ​ Allkpop ខ្សែភាពយន្ត​នេះ​នឹង​ចាប់​ផ្ដើម​ថត​នៅ​ខែកក្កដា​នេះ​ និងគ្រោងបញ្ចាំងនៅ​ខែតុលា។​

ជាក់ស្ដែង​ ភាពយន្ត​នេះ​នឹង​ក្លាយ​ជា​ស្នាដៃទី១ ក្រោយ​អវត្តមាន​ក្នុងពិភព​សម្ដែង​រយៈ​ពេល​ ៤​ឆ្នាំ ដោយសារ​មាន​ក្ដីក្ដាំ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ឯកជន​របស់​លោក ដែល​ក្នុង​នោះ​រួម​មាន​ រឿងអាស្រូវជាមួយ​អតីត​មិត្តស្រី​ និង​ករណី​សេពគ្រឿង​ស្រវឹង​ហើយ​បើកបរ​កាលពិ​ខែមីនា ឆ្នាំមុន។ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ វា​ជា​រឿង​ពីមុន សម្រាប់​អ្នក​គាំទ្រ​ក៏​នៅតែគាំទ្រ​វ​ត្តមាន​របស់​ Hyun Joong សម្រាប់​រឿង​ថ្មី​នេះ​ដែរ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់