• 2015-02-22 18:36:46
  • ជីវិតតារា
ស្ងាត់​ៗ Kim Hyun Joong ជិត​ក្លាយ​ជា​ឪពុក​គេ​បាត់ ស្ងាត់​ៗ Kim Hyun Joong ជិត​ក្លាយ​ជា​ឪពុក​គេ​បាត់
  • 2015-02-22 18:36:46
  • ជីវិតតារា

តារា​ចម្រៀង និង​សម្ដែង​ល្បី​របស់​កូរ៉​ខាង​ត្បូង Kim Hyun Joong នឹង​ក្លាយ​ជា​ឪពុក​របស់​គេ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​នេះ​ហើយ។   ទស្សនាវដ្ដី​កូរ៉េ Women Sense ដែល​ចេញ​ផ្សាយ​សម្រាប់​ខែ​មីនា បាន​ចុះ​ផ្សាយ​​ថា Kim Hyun Joong បាន​ត្រូវ​គ្នា​ជាមួយ​អតីត​មិត្ត​ស្រី​របស់​គេ​វិញ​ ហើយ​ឥលូវ​នេះ​មិត្ត​ស្រី​របស់​គេ​កំពុង​មាន​ផ្ទៃពោះ។ នារី​​មាន​ផ្ទៃ​ពោះ​នេះ គឺ​ជា​អតីត​មិត្ត​ស្រី​ដែល​បាន​ប្ដឹង Kim Hyun Joong កាល​ពី​ឆ្នាំ​មុន ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​រូប​នាង។     មិត្ត​ជិត​ស្និទ្ធ​ម្នាក់​បាន​ប្រាប់​ទស្សនាវដ្ដី Women Sense ថា "Choi និង​Kim Hyun Joong បាន​ត្រូវរ៉ូវ​គ្នា​វិញ​ហើយ ​ពេល​នេះ Choi មាន​ទម្ងន់១០សប្ដាហ៍​​ហើយ។ បន្ទាប់​ពី​រឿង​ក្ដី​បញ្ចប់ Kim Hyun Joong បាន​សូម​ទោស​សង្សារ​របស់​ខ្លួន ហើយ​ពួក​គេ​ក៏​ចាប់​ផ្ដើម​ទំនាក់ទំនង​សារ​ជា​ថ្មី។ Kim Hyun Joong កំពុង​តែ​ពិបាក​ចិត្ត​ដោយ​រូប​គេ​​នឹង​ត្រូវ​ចូល​បំពេញ​កាតព្វកិច្ច​ឆាប់​ៗ​នេះ ហើយ​ក្រុម​គ្រួសារ​ទាំង​សង​ខាង​កំពុង​ពិភាក្សា​គ្នា​យ៉ាង​ហ្មត់ចត់​ពី​រឿង​មង្គលការ​ និង​កូន​របស់​ពួក​គេ"។​​​   កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ តារា​វ័យ​២៨ឆ្នាំ Kim Hyun Joong ត្រូវ​បាន​មិត្ត​ស្រី (Choi) ដែល​គេ​បាន​ទាក់ទង​តាំង​ពី​ឆ្នាំ២០១២ ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា។ ក្រោយ​ពី Kim បាន​ធ្វើ​ការ​សូម​ទោស​ជា​សាធារណ​ មិត្ត​ស្រី​របស់​គេ​ក៏​បាន​ដក​ការ​ចោទ​ប្រកាន់​វិញ​ទាំង​អស់។ ទោះ​យ៉ាង​ណា នៅ​ខែ​មករា ឆ្នាំ២០១៥ ​តុលាការ​ទីក្រុង​សេអ៊ូល បាន​សម្រេច​ឲ្យ​អតីត​សមាជិក​ក្រុម F4 កូរ៉េ​រូប​នេះ​បង់​ប្រាក់​ពិន័យ​ចំនួន ៥លាន​វុន (៤៥០០ដុល្លារ) បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា​អំពើ​ហិង្សា​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ៕     ចុច​អាន៖Kim Hyun Joong ​ថា​ករណី​វាយ​ធ្វើ​បាប​មិត្ត​ស្រី​គ្រាន់​​​ដើម្បី​បញ្ចេញ​ក្បាច់​គុន​ប៉ុណ្ណោះ ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo

  • 2015-02-22 18:36:46
  • ជីវិតតារា
ស្ងាត់​ៗ Kim Hyun Joong ជិត​ក្លាយ​ជា​ឪពុក​គេ​បាត់

អត្ថបទពេញនិយម