• 2017-08-11 02:08:50
  • ព័ត៌មាន

ក្រោយ​ជួប​រឿងអាស្រូវ​ឥត​ល្ហែ​ Kim Hyun Joong ប្រកាស​រឿង​១​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ខ្លាំង

  • 2017-08-11 02:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អតីត​សមាជិក​ក្រុម​ចម្រៀង​ SS501 លោក​ Kim Hyun Joong បាន​សម្រេច​ចិត្ត​វិល​មក​បង្ហាញ​ខ្លួន​ជាមួយ​ស្នាដៃ​ថ្មី​ម្ដង​ទៀត​ហើយ​ក្នុង​ពេល​ឆាប់ៗនេះ។

យោង​តាម​វិបសាយ​ Sport DongA បាន​និយាយ​ថា​ ថ្មីៗ​នេះ​ Kim Hyun Joong កំពុង​ផ្ដោត​លើ​ការងារ​ផលិត​អាល់ប៊ុម​ថ្មី​របស់​ខ្លួន។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក្ដី​ កាលបរិច្ឆេទ​ជាក់លាក់​ក្នុង​ការ​វិល​មក​វិញ​នេះ​ ប្រភព​ដដែល​នេះ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ។

ជាមួយ​នឹង​ការ​ត្រឡប់​មក​វិញ​នេះ​ដែរ​ តារា​ចម្រៀង​រូប​នេះ​ក៏​មាន​គម្រោង​ផ្សព្វផ្សាយ​ស្នាដៃ​ថ្មី​នៅ​ក្នុង​ប្រទេស​ជប៉ុន​ និង​ចិន​ផង​ដែរ។ យ៉ាង​ណា​មិញ​ តួ​ប្រុស​ Yoon Ji Hoo ក្នុង​រឿង​ "Boys Over Flower” នេះ​ ក៏​ធ្លាប់​បង្ហើប​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​ជប៉ុន​ "Chao” ពី​គម្រោង​ចេញ​អាល់ប៊ុម​ថ្មី​របស់​លោក​ដែរ។ ក្នុង​បទ​សម្ភាសន៍​លោក​បាន​និយាយ​ថា៖ "អ្នក​ទាំង​អស់​គ្នា​នឹង​បាន​ស្ដាប់​បទ​ថ្មី​ដែល​និពន្ធ​ដោយ​ខ្ញុំ​ផ្ទាល់​ដែល​គ្រោង​ចេញ​នៅ​រដូវ​រងា​ខាង​មុខ​នេះ​ហើយ”។

បក​ទៅ​ខែ​មីនា​ ដើម​ឆ្នាំ​ ២០១៧​នេះ​វិញ​ តារា​ប្រុស​រូប​នេះ​បាន​ជួប​ប្រទះ​នឹង​រឿងរ៉ាវ​ល្អក់កករ​ក្នុង​ជីវិត​ជាច្រើន​ក្រោយ​បញ្ចប់​កាតព្វកិច្ច​ពី​យោធា​ ដោយ​បាន​ជាប់​ពាក់ព័ន្ធ​ពី​បទ​បើកបរ​ដោយ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ ព្រម​ទាំង​មាន​រឿង​ចម្រូងចម្រាស​ជាមួយ​អតីត​សង្សារ​ទៀត​ផង៕

ចុចអាន៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់