• 2024-05-08 00:00:00
  • ជីវិតតារា

តួប្រុសរឿង «Boys Over Flowers» ប្ដូរជីវិតមកធ្វើស្រែចម្ការ ក្រោយការប្រពន្ធ

  • 2024-05-08 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតសមាជិកក្រុម SS501 និងត្រូវបានគេស្គាល់ច្បាស់ជាតួក្នុងរឿង «Boys Over Flowers» តារាសម្ដែង Kim Hyun Joong បានប្រែខ្លួនទៅជាកសិករ បន្ថែមពីលើអាជីពជាតារាប្រចាំប្រទេសកូរ៉េ។

ជាក់ស្ដែងកាលពីថ្ងៃទី ០១ ខែឧសភា Kim Hyun Joong បានបង្ហោះរូបនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយសរសេរ Caption ថា "ជីវិតជនបទដែលចាប់ផ្តើមដោយចៃដន្យ"

នៅក្នុងរូបថត Kim Hyun Joong ពាក់មួកទប់ស្កាត់កម្ដៅថ្ងៃ និងសម្លៀកបំពាក់នាមជាកសិករថ្មីថ្មោង។

Kim Hyun Joong បានសម្តែងការគោរពចំពោះអ្នកដែលធ្វើការក្នុងវិស័យកសិកម្មដោយស្មោះដោយនិយាយថា៖ «ខ្ញុំសូមសម្ដែងគោរពដោយស្មោះ ចំពោះបងប្អូនអ្នកដែលប្រកបរបរកសិកម្ម»។ លោកបាន​បន្ថែម​ថា៖ «សូម​ទស្សនា​សកម្មភាពនៅ​ជនបទ​របស់​ខ្ញុំ​នៅ​លើ YouTube។ នៅពេលផ្លែ​ពោត​ដុះលូតលាស់ ខ្ញុំ​នឹង​ចែកដល់​អ្នកចុច Subscribe ​របស់ខ្ញុំ»

អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​ឆ្លើយ​តប​ជាមួយ​នឹង​មតិ​ដូច​ជា "ខ្ញុំ​សង្ឃឹម​ថា​វីដេអូ​កសិកម្ម​របស់​អ្នក​ ធ្វើ​បាន​ល្អ" និង "រង់ចាំពោតដុះចេញផ្លែ"

គួរដឹងដែរថា Kim Hyun Joong ធ្លាប់បានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ក្នុងឆ្នាំ ២០១៤ ដោយសារតែការចោទប្រកាន់ពីអតីតមិត្តស្រីរបស់លោក។ លោក​ក៏​បាន​បង្ក​ជម្លោះ​ជាមួយ​នឹង​ពាក្យ​បណ្ដឹង​សុំ​សិទ្ធិជាឪពុក ​ទាក់ទង​នឹង​កូន​ដែល​អតីត​មិត្ត​ស្រី​បានបង្កើត​ឲ្យ​ដែរ។ បន្តការតស៊ូតាមផ្លូវច្បាប់ លោកត្រូវបានរួចផុតពីការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ខណៈដែលទូរស័ព្ទដៃរបស់លោកបានផ្តល់ភស្តុតាងសំខាន់ៗ។ ទោះបីជាយ៉ាងណាក៏ដោយ ក្មេងនោះក៏ត្រូវបានបញ្ជាក់ថាជាកូនរបស់ Hyun Joong មែន តាមរយៈការធ្វើតេស្ត។

នៅក្នុងខែមីនា ឆ្នាំ ២០១៧ ខណៈពេលដែលកំពុងបម្រើយោធា Kim Hyun Joong ត្រូវបានចាប់បានថា បើកឡានក្រោមឥទ្ធិពលជាតិស្រវឹង ដែលបង្កឱ្យមានភាពចម្រូងចម្រាសម្តងទៀត។

ទោះជាយ៉ាងណា បទពិសោធជីវិតខ្មៅងងឹតក៏បាន​កន្លងផុត ហើយលោកក៏បាន​ចាប់ផ្ដើមដំណើរជីវិតថ្មី ដោយអំឡុងពេលការប្រគំតន្ត្រីមួយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោកបានប្រកាសរៀបការជាមួយមិត្តស្រីដែលមិនមែនជាអ្នកសិល្បៈ។

នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ មានការបញ្ជាក់ថា ប្រពន្ធរបស់ Kim Hyun Joong មានផ្ទៃពោះ។កូនប្រុសទីពីររបស់លោក កើតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២។

លោកបាន ចាប់ផ្តើមជាមួយក្រុម SS501 ក្នុងឆ្នាំ ២០០៥ ហើយបច្ចុប្បន្នសកម្មជាតារាចម្រៀងទោល និងជាតួសម្តែង។ កាល​ពី​ឆ្នាំ​មុន​ក្នុង​ខែ​កុម្ភៈ លោក​ក៏​បាន​ចេញ​អាល់ប៊ុម​ទី៣ ដែរ មានឈ្មោះថា 'MY SUN'

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម