- 2018-07-04 04:05:00
- ព័ត៌មាន
អតីតតារាសិចថៃម្នាក់ទៀតហើយ ត្រូវឃាត់ខ្លួនពីបទផ្សព្វផ្សាយពីការចាក់បាល់
- 2018-07-04 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតតារាសិចថៃម្នាក់ទៀតហើយ ត្រូវឃាត់ខ្លួនពីបទផ្សព្វផ្សាយពីការចាក់បាល់
ចន្លោះមិនឃើញ
ក្រុមប៉ូលិសក្នុងទីក្រុងបាងកក បានចេញដីកាឃាត់ខ្លួនអតីតតារាសិចថៃម្នាក់ដែលមានឈ្មោះថា Nong Nat ពីបទផ្សព្វផ្សាយវិបសាយចាក់បាល់លើគណនីបណ្ដាញសង្គមរបស់នាង។
Nong Nat គឺអតីតតារាសិចមួយរួបដ៏ល្បីល្បាញក្នុងអំឡុងឆ្នាំ ២០០០ ហើយបច្ចុប្បន្ន នារីរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះរូបរាងដ៏ស្រស់ស្អាតរបស់នាងដែលតែងបង្ហាញលើបណ្ដាញសង្គម។ ជាមួយគ្នានេះដែរ នាងក៏ជាតារាមួយរូបក្នុងចំណោមតារាល្បីលើបណ្ដាញសង្គមទាំង២១រូប ដែលត្រូវបានប៉ូលិសចេញដីកាឃាត់ខ្លួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយការលេងល្បែងខុសច្បាប់។
តាមសារព័ត៌មានបានឲ្យដឹងថា អតីតតារាសម្ដែង Nong Nat នឹងត្រូវបញ្ជូនទៅប៉ុស្តិ៍ប៉ូលិស Phaya Thai នៅថ្ងៃនេះហើយ។ នាងអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់រយៈពេល ១ឆ្នាំ និងពិន័យជាសាច់ប្រាក់ចំនួន ៣០ដុល្លារ៕