
- 2018-07-06 09:40:00
- ជីវិតតារា
គួរឲ្យស្តាយ តារាកូនកាត់ខ្មែរ-អាល្លឺម៉ង់ ម៉ៃ យ៉ា ត្រៀមបញ្ចប់អាជីពសិល្បៈឆាប់ៗ
- 2018-07-06 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្តាយ តារាកូនកាត់ខ្មែរ-អាល្លឺម៉ង់ ម៉ៃ យ៉ា ត្រៀមបញ្ចប់អាជីពសិល្បៈឆាប់ៗ
ចន្លោះមិនឃើញ
តារាសម្ដែង និងជាពិធីការិនីកូនកាត់ខ្មែរ-អាល្លឺម៉ង់ ម៉ៃ យ៉ា ប្រាប់ថាកញ្ញា តៀមនឹងបញ្ចប់អាជីពសិល្បៈរបស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីទៅរស់នៅជាមួយឪពុកម្ដាយរបស់ខ្លួននៅឯប្រទេសអាល្លឺម៉ង់។ ការប្រកាសឈប់ពីសិល្បៈឆាប់ៗរបស់តារាសម្ដែងវ័យក្មេងរូបនេះ ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈអ្នកខ្លះថាកញ្ញា គឺជាតារាសម្ដែងមានទេពកោសល្យ និងមានសម្រស់ស្រស់ស្អាតម្នាក់។
តារាសម្ដែងកូនកាត់វ័យក្មេងរូបនេះ បានបង្ហាញភាពសោកស្ដាយផងដែរ សម្រាប់ការប្រឡូកចូលសិល្បៈរយៈពេលខ្លី ដោយលើកឡើងថា នាងពិតជាស្រលាញ់ និងចូលចិត្តការសម្ដែងសិល្បៈខ្លាំង ក៏ប៉ុន្តែគ្រួសារបង្ខំទើបកញ្ញាសម្រេចចិត្តជ្រើសរើសទៅតាមគ្រួសារ។
មិនទាន់ច្បាស់ពីពេលវេលា នៃការឈប់ពីអាជីពសិល្បៈនេះនៅឡើយទេ ក៏ប៉ុន្តែ ម៉ៃ យ៉ា ប្រាប់ថាអាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ។
ការប្រឡូកសិល្បៈរយៈពេលខ្លីក៏ពិតមែន តែ ម៉ៃ យ៉ា បានសាងប្រជាប្រិយភាពយ៉ាងឆាប់រហ័សតាមរយៈសមត្ថភាព និងរូបសម្ផស្សរបស់ខ្លួន។ ក្នុងនោះអ្វីដែលធ្វើឱ្យទស្សនិកជន និងផលិតករចាប់អារម្មណ៍ខ្លាំង គឺការប្រកាសមិនសម្ដែងភាពសិចស៊ី ទោះជាផលិតករណាផ្ដល់ប្រាក់ច្រើនក៏ដោយ។
ទីផ្សារសិល្បៈរបស់តារាកូនកាត់ស្រស់ស្អាតរូបនេះ កាន់តែមានភាពល្បីល្បាញខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ មិនចាញ់តារាមួយចំនួនប៉ុណ្ណោះទេ។ ជាក់ស្ដែង ឆ្នាំ២០១៧ កន្លងទៅ កញ្ញាទទួលថតខ្សែភាពយន្តភាគបាន ៧រឿង និងរឿងដុំជាច្រើនទៀត។ ក្នុងឆ្នាំ២០១៨ ទាំងរឿងភាគ និងរឿងដុំ គឺកញ្ញាទទួលបានកុងត្រាជាច្រើន ពីផលិតកម្ម ក្នុងស្រុក រហូតដល់គ្មានពេលថែមទៀតផង៕