• 2015-08-24 16:37:05
  • ភាពយន្ត
ស្រី​ស្អាត​កូន​កាត់​អាល្លឺម៉ង់ ម៉ៃយ៉ា មិន​ទទួល​​ថត​កុន​ទេ! ស្រី​ស្អាត​កូន​កាត់​អាល្លឺម៉ង់ ម៉ៃយ៉ា មិន​ទទួល​​ថត​កុន​ទេ!
  • 2015-08-24 16:37:05
  • ភាពយន្ត

តារា​ស្រី​ពន្លក​ថ្មី​ ដែល​ក្ដោប​បាន​ឱកាស​ថត​ស្ពត​សម្អាងការ និង​ ​ពាណិជ្ជកម្ម​ច្រើន​ស្អេកស្កះ ​កញ្ញា ម៉ៃយ៉ា បាន​ប្រាប់​ឲ្យ​ដឹងថា ​នាង​មិន​ទទួល​ថត​ខារ៉ាអូខេ ឬ​ភាពយន្ត​ឡើយ។         តារា​ស្រី​ដែល​មាន​ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់​រូប​នេះ បាន​និយាយ​ថា “គ្រួសារ​ខ្ញុំ ជាពិសេស​ម៉ាក់​គាត់​មិន​ពេញចិត្ត​ព្រោះ​ខ្លាច​មាន​ឈុត​សិចស៊ី​អី​នឹង ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​អត់​ចូលចិត្ត​បែប​នោះ​ដែរ។ ចំពោះ​ខ្សែភាពយន្ត​ជា​ប្រភេទ​រឿង​ដុំ​ខ្ញុំ​ក៏​អត់​ទទួល​ដែរ តែ​បើ​ជា​រឿង​ចាក់​តាម​កុន​អា​នឹង​ខ្ញុំ​ប្រហែល​ជា​ទទួល​ថត។”   ម៉ៃយ៉ា បាន​បន្ត​ទៀត​ថា ​បើ​ទោះ​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​ប៉ុន្មាន​ក៏​ដោយ ក៏​នាង​មិន​អារកាត់​ដោយ​ខ្លួនឯង​ដែរ គឺ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រួសារ​សិន "ប្រសិនបើ​មាន​ផលិតកម្ម​ណា​ហ៊ាន​ឲ្យ​ថ្លៃ​ខ្ពស់​មែន ខ្ញុំ​ត្រូវ​ពិចារណា​ជាមួយ​អ្នក​ផ្ទះ​សិន​ដែរ ណាមួយ​ខ្ញុំ​ជាប់​សិក្សា​អត់​សូវ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ថត​ទេ។ ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​ជាប់​ការងារ​ក្រៅ​ផ្សេង​ទៀត ហើយ​នឹង​ជាប់​ថត​ឲ្យ​សម្អាងការ​ច្រើន"។       តារា​ស្រី​កូនកាត់​ខាងលើ​បាន​ប្រឡូក​ចូល​សិល្បៈ​បាន​ជាង​មួយ​ឆ្នាំ​ជាង​ហើយ តែ​បើ​ជា​លេចធ្លោ​ផ្នែក​ថត​សម្អាងការ​ទៅវិញ។ ចំពោះ​បញ្ហា​នេះ​សាមីខ្លួន​បាន​ឲ្យ​ដឹង​ថា "ខ្ញុំ​ថត​ឲ្យ​បាន ១៥ ហាង​ហើយ និង​ ដោយសារ​តែ​គេ​គិត​ពី​ទម្រង់​មុខ​ខ្ញុំ​​ស័ក្ដិសម​ផង ចឹង​បាន​មាន​គេ​ទាក់ទង​ឲ្យ​ថត​សម្អាង​ច្រើន​​ទៅ​”។   ម៉ៃយ៉ា អាយុ ២០ ឆ្នាំ ដែល​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ និង ​ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់។ នាង​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចត្រ​សិល្បៈ​ឆ្នាំ​ទី ១ ផ្នែក​ដេគ័រ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ កញ្ញា​អាច​និយាយ​បាន​ស្ទាត់ជំនាញ​បី​ភាសា គឺ​ខ្មែរ អង់គ្លេស និង ​ថៃ ចំណែក​ភាសា​អាល្លឺម៉ង់​វិញ​ត្បិត​មាន​ឪពុក​ជា​ជនជាតិ​ដើម​មែន​តែ​នាង​ចេះ​បន្តិចបន្តួច​ប៉ុណ្ណោះ៕     អត្ថបទ៖ ទ្រី រ៉ាវី