• 2017-03-07 07:40:10
  • ភាពយន្ត

ស្រីស្អាត ម៉ៃយ៉ា ត្រៀម​ធ្វើ​កូន​អ្នក​មាន​ឆាប់ៗ

  • 2017-03-07 07:40:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សាច់​សខ្ចី កញ្ញា ម៉ៃយ៉ា បាន​បង្ហើប​ឲ្យ​ដឹង​ថា ឆាប់​ខាង​មុខ​នាង​និង​​សម្ដែង​ភាពយន្ត​១រឿង​ឲ្យ​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥ មាន​ចំណង​ជើង​ថា"កូន​ក្រមុំ​ថៅកែ​​ត្បូង"។

រឿង​"កូន​ក្រមុំ​ថៅកែ​​ត្បូង"ជា​ប្រភេទ​រឿង​​ភាគ ដែល​មាន​ទាំង​អស់​៣០ភាគ គ្រោង​ចេញ​ថត​នៅ ពាក់កណ្ដាល​ខែ មិនា ឆ្នាំ ២០១៧ ខាង​មុខ​នេះ។ នេះ​​ជា​លើក​ដំបូង​ហើយ​​ដែល​ម៉ៃយ៉ា​បាន​ចូល​​សម្ដែង​ឲ្យ ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥ ចាប់​តាំង​ពី​តារា​ស្រី​រូប​នេះ​ប្រលូក​សិល្បៈ​ជិត​២ឆ្នាំ​មក​នេះ។

ម៉ៃយ៉ា ប្រាប់​ថា ​រឿង​ខាង​លើ នាង​​​គឺ​ជា​កូន​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់ ​​ដែល​មាន​ឪពុក​ជា​ថៅកែ​ត្បូង ហើយ​មាន​អត្តចរិត​ថ្លៃថ្នូរ។ តារា​ស្រី​រូប​នេះ​​មិន​បាន​ចាំ​សាច់​រឿង​អស់​នៅ​ឡើយ​ទេ ប៉ុន្តែ​​នាង​ដឹង​ថា ​​ប្លង់​ថត​ភាគ​ច្រើន​ធ្វើ​​ឡើង​នៅ​ ខេត្ត​​ប៉ៃលិន។

តាម​ការ​លើក​ឡើង​របស់​មៃយ៉ា រឿង​"កូន​ក្រមុំ​ថៅកែ​​ត្បូង" មិន​ទាន់​ជ្រើសរើស​បាន​តួឯក​ប្រុស​នៅ​ឡើយ​ទេ បច្ចុប្បន្ន​ខាង​អ្នក​ដឹក​នាំ​កំពុង​តែ​ធ្វើ​តេស​តួ​នៅ​ឡើយ។

ប្រសិន​បើ​មិន​មាន​ការ​ប្រែប្រួល​ទេ ខ្សែភាពយន្ត​ខាង​លើ​នឹង​ក្លាយ​​ជា​រឿង​ទី៥​ហើយ​របស់​​នាង​ហើយ​ បន្ទាប់​ពី​តារា​ស្រី​រូប​នេះ​ប្រលូក​​លើ​វិថី​សិល្បៈ​ជិត​២ឆ្នាំ​មក​​នេះ។

ភាព​យន្ត​៤ផ្សេង​ទៀត​ដែល​​នាង​ធ្លាប់​ថត​មាន​ដូច​ជា ទី១​រឿង"ភូមិ​ខ្ញុំ​ក្រមុំ​ឆ្នាស" ឲ្យ​ស្ថានីយ​ទូរទស្សន៍​បាយ័ន ទី២ រឿង"កំហឹង​អ្នក​ស្រុក" ឲ្យ​ស្ថានីយ​My TV ទី៣ រឿង​"កញ្ញា​អំពិល​ផ្អែម" ឲ្យ​ស្ថានីយPNN និង​ទី៤ រឿង"ទាយាទ​អាគម" ភាពយន្ត​ខ្នាត​ធំ​គ្រោង​ចាក់​បញ្ចាំង​ក្នុង​ពេល​​ឆាប់​នេះ៕

អត្ថបទ៖ ខុត សីហា

មតិយោបល់
អត្ថបទពេញនិយម