- 2018-07-09 03:15:10
- ព័ត៌មាន
បន្ថែមនៅថ្ងៃនេះ! តារាកូនកាត់ខ្មែរ-អាល្លឺម៉ង់ បញ្ជាក់រឿង "លាសិល្បៈខ្មែរ" ថា...
- 2018-07-09 03:15:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ថែមនៅថ្ងៃនេះ! តារាកូនកាត់ខ្មែរ-អាល្លឺម៉ង់ បញ្ជាក់រឿង "លាសិល្បៈខ្មែរ" ថា...
ចន្លោះមិនឃើញ
ក្រោយពីបានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលជាមួយដំណឹង គ្រោងលាសិល្បៈខ្មែរឆាប់ៗ នៅថ្ងៃនេះ តារាកូនកាត់ខ្មែរ-អាល្លឺម៉ង់ សូ ម៉ៃយ៉ា បានបញ្ជាក់បន្ថែមជុំវិញបញ្ហានេះ។
ម៉ៃយ៉ា ប្រាប់នៅថ្ងៃនេះថា នាងមិនទៅណាចោលសិល្បៈខ្មែរនោះទេ។ អធិប្បាយខ្លីនៅថ្ងៃនេះ គឺមុនប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលនាងបានផ្ដល់សម្ភាសន៍ជាមួយ Sabay ថា នាងគ្រោងនឹងឈប់ពីសិល្បៈខ្មែរ ជាទីដែលនាងបានសាងកេរ្តិ៍ឈ្មោះឲ្យលេចធ្លោ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ សម្ភាសន៍នេះ ក៏កើតក្រោយពីនាងបានបញ្ចេញសារលើបណ្ដាញសង្គមនាងថា "បន្តិចទៀត នឹងលាសិល្បៈខ្មែរដែលខ្ញុំស្រឡាញ់" បានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន ភ្ញាក់ផ្អើល និងពោលពាក្យសោកស្ដាយ។
បញ្ហានេះ សំអាងថា អ្នកមានគុណរបស់នាង ចង់ឲ្យនាងឈប់ពីសិល្បៈទៅរស់នៅជាមួយគ្នានៅលើទឹកដីអាល្លឺម៉ង់វិញ។ ទើបនាងបញ្ចេញសារថា នាងអាចនឹងឈប់ពីសិល្បៈខ្មែរតែម្ដង។ យ៉ាងណា នៅថ្ងៃនេះ ម៉ៃយ៉ា បញ្ជាក់ហើយថា នាងមិនទៅណានោះទេ។ "ខ្ញុំចេះ Post...ទៅ តែខ្ញុំអត់ទាន់ច្បាស់ថាទៅទេបង...តែឥឡូវខ្ញុំសម្រេចហើយ ថាខ្ញុំអត់ទៅវិញទេ"។
តារាកូនកាត់រូបនេះ បញ្ជាក់ទៀតថា ដំបូងនាងចង់តាមឪពុកម្ដាយ ប៉ុន្តែដោយនៅស្ដាយការងារដែលកំពុងរត់រកច្រើន និងកេរ្តិ៍ឈ្មោះផងនោះ ទើបនាងសម្រេចថា បន្តនៅជាមួយសិល្បៈខ្មែរបន្តទៀត។
សូ ម៉ៃយ៉ា មានម្ដាយជាជនជាតិខ្មែរ ឪពុកជាជនជាតិអាល្លឺម៉ង់ ព្រមទាំងមានបងប្អូន៣នាក់សុទ្ធតែស្រី ហើយនាងជាកូនទី២។ ក្នុងចំណោមបងប្អូនទាំង៣ មានតែនាងម្នាក់ប៉ុណ្ណោះ ដែលកើតនៅលើទឹកដីអាល្លឺម៉ង់។ ប៉ុន្តែបើទោះជាបែបនេះក្ដី ដូចនឹងការអះអាងរបស់នាងនៅថ្ងៃនេះ ម៉ៃយ៉ា ធ្លាប់ប្រាប់ថា Sabay នាពេលកន្លងមកថា នាងស្រឡាញ់ទឹកដីអាស៊ីជាង ទឹកដីលោកខាងលិច និងសំខាន់ជាងនេះ គឺនាងចង់រស់នៅជាមួយសិល្បៈខ្មែរជាង៕