• 2017-01-12 23:11:00
  • ព័ត៌មាន

ប្លែក​ភ្នែក​​...​ស្រី​ស្អាត ម៉ៃយ៉ា​ ប៉ះ​ជា​មួយ​តារា​បាល់​ទាត់ ​ប្រាក់ មុន្នីឧត្ដម​

  • 2017-01-12 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ពិធី​ការិនី កញ្ញា ម៉ៃយ៉ា និង កញ្ញា ស្រីលីន បាន​បញ្ចេញ​រូប​ជា​ច្រើន​សន្លឹក​ជា​មួយ​កីឡាករ​បាល់​ទាល់​ល្បី​ឈ្មោះ ប្រាក់ មុន្នីឧត្ដម​ ដោយ​តារា​ស្រី​ទាំង២នាក់​នេះ ថត​កៀកកើយ​គ្នា​​រហូត​ដល់​ពី​ចេញ​លីអូ។

រូប​ថត​ទាំង​នោះ គឺ​ជា​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​​ឲ្យ​​ផលិតផល​ខោ​ទ្រនាប់​មួយ ដោយ​មាន​តួ សម្ដែង​តែ​៣នាក់​ខាង​លើ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អតីត​តារា​ចម្រៀង លោក មូន ម៉ារ៉ា ដែល​ជា​អ្នក​ដឹក​នាំ​ថត​​ស្ប៉ត​ពាណិជ្ជកម្ម​​​នេះ។

មូន ម៉ារ៉ា បាន​ប្រាប់​ថា ​លោក​បាន​ថត​កាល​ពី​២ខែ​មុន ប៉ុន្តែ​ស្ប៉ត​នោះ​មិន​ទាន់​បញ្ចេញ​នៅ​ឡើយ​ទេ ប្រហែល​ជា​ចូល​ឆ្នាំ​ចិន​ខាង​មុន​ទើប​ចេញ​ផ្សាយ។ ម្ចាស់​បទ​"កាដូឥតន័យ"​ថា តារា​ស្រី​ទាំង២​ក៏​ដូច​ជា​កីឡាករ ប្រាក់ មុន្នីឧត្ដម​ បាន​ធ្វើ​យ៉ាង​ល្អ​លើ​ការ​ថត​នេះ។ លោក មូន ម៉ារ៉ា មិន​បាន​ប្រាប់​ពី​តម្លៃ​របស់​អ្នក​ទាំង​៣​ពី​ការ​ថត​ឡើយ ប៉ុន្តែ​លោក​បាន​បង្ហើប​ប្រាប់​ថា ពួក​គេ​ស៊ី​ថ្លៃ​ខ្ពស់​ខ្លាំង​ មិន​ចាញ់​តារា​ជួរមុខ​ឡើយ។

ចំណែក ម៉ៃយ៉ា ប្រាប់​ថា នេះ​​គឺ​ជា​ជំនួប​លើក​ដំបូង​របស់​ខ្លួន​ជា​មួយ​កីឡាករ ប្រាក់ មុន្នីឧត្ដម​ បន្ទាប់​ពី​នាង​បាន​ប្រលូក​​​សិល្បៈ​ជាង​២ឆ្នាំ​មក​នេះ។នាង បាន​សរសើរ​ពី​សមត្ថភាព​សម្ដែង​របស់​កីឡាករ​ដែល​ជិត​ដល់​ថ្ងៃ​ចូល​រោង​ការ​នេះ ថា​ធ្វើ​បាន​ល្អ​ណាស់។

នាង​បន្ត​ថា ជាង​១០ ស្ប៉ត​ពាណិជ្ជកម្ម​​កន្លង​មក ​ជា​មួយ​តារា​ប្រុស​ជា​ច្រើន​ បើ​ប្រៀបធៀប​ជា​មួយ កីឡាករ ប្រាក់ មុន្នីឧត្ដម​ ការ​សម្ដែង​របស់​កីឡាករ​ជម្រើស​ជាតិ​ល្បី​ឈ្មោះ​រូប​នេះ មិន​ចាញ់ តារា​សម្ដែង​​អាជីព​ឡើយ៕

យ៉ាង​ម៉េច​ដែរ​ប៉ុណ្ណឹង...!!!

រូបថត៖ ផ្ដល់​ឲ្យ​ដោយ​លោក មូន ម៉ារ៉ា

អត្ថបទ៖ ខុត សីហា

មតិយោបល់
អត្ថបទពេញនិយម