• 2016-12-06 07:32:44
  • ភាពយន្ត

សូ ម៉ៃយ៉ា បង្ហើប​រឿង​អត់​ទាន់​ប៉ះ​ឈុត​ឱប​ថើប

  • 2016-12-06 07:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​កញ្ញា សូ ម៉ៃយ៉ា បាន​ប្រាប់​មក​កាន់ Sabay ថា​មក​ដល់​ពេល​នេះ​នាង​បាន​ថត​ខ្សែ​ភាព​យន្ត​បាន​៣​រឿង​ហើយ​ទាំង​ខ្សែ​ភាព​យន្ត​ភាគ និង​ខ្នាត​ធំ​ តែ​ទាំង​៣​រឿង​ហ្នឹង​នាង​មិន​ទាន់​បាន​ជួប​ឈុត​ឆាក​ឱប​ថើប​ក្ដៅ​រោល​រាល​នៅ​ឡើយ​ទេ។

“មក​ដល់​ពេល​នេះ​ខ្ញុំ​ថត​បាន​៣​រឿង​ហើយ​បង ខ្សែ​ភាព​យន្ត​ភាគ​ពីរ​​រឿង និង​រឿង​ខ្នាត​ធំ​មួយ​រឿង​បង​ តែ​ទាំង​៣​រឿង​ហ្នឹង​ប្អូន​អត់​ទាន់​ប៉ះ​ឈុត​ឆាក​ឱប​ថើប​នៅ​ឡើយ​ទេ​បង​ ព្រោះ​រឿង​ប្អូន​សម្ដែង​ជា​តួ​អង្គ​ដែល​មាន​ចរិត​ប្រុស​ទើប​អត់​មាន​ឈុត​ឆាក​ឱប​ថើប​ក្ដៅ​រោល​រាល​បង​"។ កញ្ញា សូ ម៉ៃយ៉ា ថ្លែង​។

បើ​ទោះ​ជា​កូន​កាត់​អាល្លឺម៉ង់​​ដែល​មាន​ជាប់​វប្បធម៌​អឺរ៉ុប​ក៏​ដោយ ប៉ុន្តែ​តារា​សម្ដែង​រូប​នេះ​បន្ថែម​ថា​ ​លើក​ក្រោយ ទោះ​​ជួប​ឈុត​ឱប​ថើប​​ក្តៅ​រោល​រាល​ហួស​ហេតុ​ពេក​ ក៏​នាង​មិន​ទទួល​ថត​ដែរ ព្រោះ​ការ​សម្ដែង​របស់​នាង​មាន​ព្រំ​ដែន​កំណត់​។

គ្រប់​ខ្សែ​ភាព​យន្ត​ដែល​ សូ ម៉ៃយ៉ា សម្ដែង គឺ​នាង​សម្ដែង​ជា​តួ​ឯក​មាន​ដូច​ជា​ខ្សែ​ភាព​យន្ត​ភាគ​ "ភូមិ​ខ្ញុំ​ក្រមុំ​ឆ្នាស់" “កញ្ញា​អំពិល​ផ្អែម​" និង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង "ទាយាទ​អាគម"។ សូ ម៉ៃយ៉ា បញ្ជាក់​៕​​

​​

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម