• 2020-01-14 02:05:09
  • ព័ត៌មាន

ដឹង​អ្នក​ណា​ខូច​ចិត្ត​ខ្លះ​ទេ! ស្រី​ស្អាត ម៉ៃយ៉ា ប្រទះ​ស្នេហ៍​ជាមួយ​បុរស​វ័យ​ជាង ៣០ ម្នាក់​ហើយ!

  • 2020-01-14 02:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំអាង​លើ​រូប​សម្រស់​សោភា​ទាក់​ភ្នែក កញ្ញា សូ ម៉ៃ​យ៉ា បាន​ល្បី​ជា​យូរ​មក​ហើយ​ថា មាន​បុរស​ជា​ច្រើន​បាន​តាម​សុំ​ស្នេហ៍​នាង ក្នុង​នោះ​មាន​ទាំង​អ្នក​នៅ​ក្នុង និង​ក្រៅ​ស្រុក មាន​ទាំង​មន្ត្រី ទាំង​ឧកញ៉ា ប៉ុន្តែ​នាង​មិន​ដែល​អើពើ។ ប៉ុន្តែ​ឥឡូវ​នេះ​មាន​ព័ត៌មាន​ថា កូន​កាត់​អាឡឺម៉ង់ ព្រម​ទទួល​យក​ក្ដី​ស្នេហ៍​របស់​បុរស​វ័យជាង ៣០​ហើយ។

ព័ត៌មាន​នេះ បាន​សាយ​ភាយ​នៅ​រយៈ​ចុង​ក្រោយ ស្រប​ពេល​ដែល​សាមី​ខ្លួន ក៏​មិន​ទាន់​ទទួល​ស្គាល់​ផ្លូវ​ការ​នា​ពេល​កន្លង​មក​នេះ។ ប៉ុន្តែ​ក្នុង​វេលា​បង្ហាញ​ខ្លួន​ធ្វើ​ជា​តារា​តំណាង​ផលិតផល​សម្រាប់​សក់ Colatin ម្សិលមិញ ស្រី​ស្អាត ត្រូវ​អ្នក​សារព័ត៌មាន​ចាប់​សួរ​ជុំ​វិញ​ករណី​នេះ។ ភ្លាម​ៗ ម៉ៃយ៉ា បាន​សារភាព​ថា នាង​ពិត​បាន​ជំពាក់​ស្នេហ៍​ជាមួយ​បុរស​វ័យ ៣០​ជាង​នោះ​មែន។

ប៉ុន្តែ​នាង​បាន​បដិសេដ​ក្នុង​ការ​បើក​បង្ហាញអត្ត​សញ្ញាណ​គូស្នេហ៍​ពិត​ប្រាកដ ដោយ​យោង​លើ​ហេតុផល​ថា អ្វី​ៗ​នៅ​មិន​ទាន់​ដល់​ពេល។ អ្វី​ដែល​នាង​អាច​និយាយ​បាន​ពេល​នេះ គឺ​ពួក​នាង​កំពុង​ទាក់​ទង​គ្នា​មែន។ បែប​នេះ​ក្ដី ស្រី​ស្អាត បាន​សុខ​ចិត្ត​បង្ហើប​ខ្លះ​ៗ​ដែរ​ថា គូស្នេហ៍​របស់​នាង​ម្នាក់​នោះ មិន​មែន​មនុស្ស​ក្នុង​សង្គម​សិល្បៈ​នោះ​ទេ តែ​គេ​គឺ​ជា​អ្នក​ជំនួញ​ធំ​ដុំ​ម្នាក់។

វិល​ទៅ​លើ​រឿង​រៀប​មង្គល​ការ តារា​ស្រី​វ័យ ២៥​ឆ្នាំ ប្រាប់​ថា នាង​មិន​ទាន់​មាន​គម្រោង​លើ​រឿង​នេះ​ទេ ព្រោះ​អ្វី​ៗ​ស្ថិត​ក្នុង​ការ​សាក​ល្បង ពោល​គឺ​មើល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ឡើយ។ ម្យ៉ាង​ទាំង​សងខាង បាន និង​កំពុង​មមាញឹក​រៀង​ខ្លួន​ដូច​គ្នា។ ជាក់​ស្ដែង សម្រាប់​នាង​ផ្ទាល់ ការងារ​កំពុង​ប្រជ្រៀត​គ្នា​មក ក្នុង​នោះ​ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៩ មក នាង​ទទួល​បាន​ការងារ​ច្រើន​ស្ទើរ​ដក​ខ្លួន​មិន​រួច។

ការងារ​ទាំង​នោះ មាន​ទាំង​ភាពយន្ត មាន​ទាំង​ស្ប៉ត​ពាណិជ្ជកម្ម ដែល​សរុប​ទៅ​ប្រមាណ​ជាង​ជិត ១០​រឿង និង​ស្ប៉តពាណិជ្ជកម្ម។ មក​ដល់​ឆ្នាំ​ថ្មី ២០២០ អ្វី​ៗ​ក៏​នៅ​តែ​ដំណើរ​ល្អ​ដែរ ដោយ​នាង​ទើប​នឹង​ត្រូវ​បាន​ប្រកាស​ដោយ​​អ្នក​ស្រី តែ ស៊ូអេង អគ្គនាយិកា ថា​ជា​អ្នក​តារា​តំណាង​ផលិតផល​សក់ Colatin របស់​អ៊ីតាលី ប្រចាំ​ឆ្នាំ ២០២០ នា​ព្រឹក​ម្សិលមិញ។

អ្នក​ស្រី តែ ស៊ូអេង នាយិកា​ក្រុមហ៊ុន TRE ជាមួយ​កញ្ញា ម៉ៃយ៉ា

ដោយ​មិន​ទាន់​គិត​លើ​ការ​ថត​ភាពយន្ត ឬ​ស្ប៉តពាណិជ្ជកម្ម ម៉ៃយ៉ា បង្ហើប​ថា មាន​ក្រុមហ៊ុន​ផលិតផល​មួយ​ចំនួន​ទៀត ក៏​បាន និង​កំពុង​ទាក់​ទង​នាង​សម្រាប់​តួនាទី​ជា​តារា​តំណាង​ផលិតផល​នេះ​ដែរ ប៉ុន្តែ​អ្វី​ៗ នៅ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា ដោយ​ទើប​អាច​សម្រេច​ជោគជ័យ​ជាមួយ​ផលិតផល​ថែ​ទាំ​សក់​ខាង​លើ​មុន​គេ ដោយ​សារ​តែ​នាង ក៏​ជា​អតិថិជន​របស់​ផលិតផល​ថែ​ទាំ​សក់​ម៉ាក​នេះ ម្នាក់​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី