• 2018-07-11 07:26:35
  • ព័ត៌មាន

តារាចម្រៀង២រូប​ បន់ស្រន់ឲ្យជប៉ុនចាកផុតពីគ្រោះភ័យ ពោរពេញដោយអត្ថន័យ​

  • 2018-07-11 07:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ជប៉ុន​បាន​រង​គ្រោះ​នូវ​ជំនន់​ទឹក​ភ្លៀង​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​គិត​មក​ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន បាន​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​បាន​កើន​ឡើង​ដល់ ១៧៩​នាក់​ហើយ ខណៈ ៦៧​នាក់​ទៀត​កំពុង​បាត់​ខ្លួន។

គ្រោះ​មន្តរាយ​នេះ​ធ្វើ​ប្រជាជន​នៅ​លើ​ពិភពលោក​ចូល​រួម​សោក​ស្តាយ និង​បន់​ស្រន់​ឲ្យ​ជប៉ុន​ចាក​ផុតពី​គ្រោះ​ធម្មជាតិ​ដែលបានឆក់យកជីវិតមនុស្ស បំផ្លាញហេដ្ឋរចនាសម្ព័ន្ធអស់ជាច្រើននេះ។ ក្នុង​នោះសង្កេតឃើញ​តារា​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​២រូប​បាន​បង្ហោះ​រូបភាព និង​ពាក្យ​ពេចន៍​សម្តែង​នូវ​ការ​ខ្លោចចិត្ត អាណិត​ជប៉ុនពោរពេញដោយអត្ថន័យ។

១.សុគន្ធ និសា៖ បាន​សម្តែង​នូវ​សមាន​ចិត្ត​អាណិត​ប្រជាជន​ជប៉ុន និង​បួង​សួង​ឲ្យ​ប្រទេស​ជប៉ុន​គេច​ផុស​ពីគ្រោះ​មហន្តរាយ​ឆាប់ៗ និង​សូម​ឲ្យ​គ្រប់​គ្នា​ស្រលាញ់​ធម្មជាតិ ដើម្បី​ចាក​ផុត​ពី​គ្រោះ​ភ័យ។ "ខ្ញុំ​ក៏​ភ្លៀង អ្នក​ក៏​ភ្លៀង រដូវ​ភ្លៀង ភ្លៀង​ដូច​គ្នា ខ្ញុំ​សំណាង​ជាង​អ្នក ខ្ញុំ​ភ្លៀង​សុខសាន្ត អ្នក​ភ្លៀង​មាន​ទុក្ខ ខ្ញុំ​ភ្លៀង​ត្រជាក់ អ្នក​ភ្លៀង​បារម្ភ មើល​ភ្លៀង​ស្រុក​ខ្ញុំ អាណិត​ស្រុក​អ្នក ធ្វើ​ខុស​ទាំង​អស់​គ្នា ដាក់​ទោស​តែ​ម្នាក់ ខ្ញុំ​អាណិត​អ្នក​តែ​ក៏​ភ័យ​ខ្លួន​ឯង"។

២.ណុប បាយ៉ារិទ្ធ៖ ក្នុង​នាម​ជា​ប្រទេស​មិត្ត​ល្អ ធ្លាប់​ផ្តល់​ជំនួយ​ដល់​កម្ពុជា និង​ក្នុង​នាម​ជា​មនុស្ស​ជាតិ​លើ​ផែន​ដី​តែ​មួយ លោក​ពិត​ជា​សង្វេគ​ចិត្ត និង​ចូល​រួម​សោក​ស្តាយ​ចំពោះ​ប្រជាជន​ជប៉ុន​ និង​​បួង​សួង​សូម​ប្រទេស​ឲ្យ​​ជប៉ុន​បាន​រួច​ចាក​ផុត​ពីគ្រោះ​មហន្តរាយ​ឆាប់ៗ​នេះ។ "ពួក​យើង​គឺ​ជា​មនុស្ស​ដូច​គ្នា​ ដូច្នេះ​ហើយ យើង​ពិត​ជា​សង្វេគ​ចិត្ត​អាណិត​អ្នក​ណាស់ ខ្ញុំ​និង​ប្រជាជន​កម្ពុជា​ទាំង​មូល​សូម​ចូល​រួម​សោក​ស្តាយ និង​ចូល​រួម​ជា​កម្លាំង​ចិត្ត​ដល់​អ្នក ប្រជាជន​អ្នក និង​ជន​រង​គ្រោះ​ព្រម​ទាំង​ក្រុម​គ្រួសារ សូម​ឲ្យ​បាន​ស្រាក​ស្រាន្ត​ពី​ទុក្ខ​សោក​ដ៏​ធំ នៃ​គ្រោះ​មហន្តរាយ​នៃ​ធម្មជាតិ​មួយ​នេះ"។

អត្ថបទ៖ ដេត ធន្នី

មតិយោបល់