- 2018-07-13 07:25:05
- ជីវិតតារា
ជិត២០ឆ្នាំតួសម្ដែង F4 ខ្មែរ ក្នុងបទលោក ចាន់ សម័យ "មិនស្រលាញ់អូនមិនបាន" ប្រែប្រួលដល់ម្ល៉ឹង
- 2018-07-13 07:25:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិត២០ឆ្នាំតួសម្ដែង F4 ខ្មែរ ក្នុងបទលោក ចាន់ សម័យ "មិនស្រលាញ់អូនមិនបាន" ប្រែប្រួលដល់ម្ល៉ឹង
ចន្លោះមិនឃើញ
បទចម្រៀងល្បីល្បាញ"មិនស្រលាញ់អូនមិនបាន" កាលពីឆ្នាំ២០០០ ច្រៀងដោយលោក ចាន់ សម័យ ដែលទស្សនិកជនជនខ្មែរ និយមហៅ F4 ខ្មែរ និងថែមទាំងបានដាក់រហស្សនាមសម្រាប់តួសម្ដែងក្នុងបទនេះតាមសាច់រឿង "ស្នេហ៍ក្រោមពន្លឺកាំជ្រួច" មានដូចជា អ្នកនាងកែវ ពេជ្រ ពិសី លោក យូ ឌីស្កូ លោក សោ ពន្លឺ លោក ស៊ុក សុភា និងលោក ព្រីង ច័ន្ទបុត្រ អស់រយៈពេលជាង២០ឆ្នាំមកនេះ តារាសម្ដែងទាំង៥រូប ប្រែប្រួលស្ទើរមិននឹកស្មានដល់។
បើនិយាយពីតួ តាវ មិនសឺ គឺ លោក យូ ឌីស្កូ វិញ បានប្រែប្រួលរូបរាងទៅជាស្គមស្គាំង បាត់បង់ភាពស្រស់សង្ហា ដោយសារជំងឺក្រលៀន ។ បច្ចុប្បន្នលោក បានទៅព្យាបាលជំងឺកាចសាហាវមួយនេះ នៅប្រទេសឥណ្ឌា ក្រោមជំនួយឧបត្ថម្ភពីសប្បុរសជន ។ មិត្តសិល្បករជាច្រើនបានជូនពរ និងសង្ឃឹមថា លោកបានជាសះស្បើយឆាប់ៗ ។
សម្រាប់តួ សាន់ ឆាយ គឺអ្នកនាង កែវ ពេជ្រពិសី ក្រោយពីជួបស្នេហ៍មិនសមប្រកប ដែលបានរៀបការជាមួយគ្នាត្រឹម២សប្ដាហ៍ក៏លែងលះគ្នាវិញ ក្រោមហេតុផល មិនទុកចិត្តគ្នា។ អ្នកមេម៉ាយរូបនេះ នៅបន្តអាជីពសិល្បៈរបស់ខ្លួនដដែល ដោយលេចមុខខ្លាំងក្នុងតួនាទីជា ពិធីការីនី នៅស្ថានីយ៍ទូរទស្សន៍មួយ។ តារារូបនេះ ធ្លាប់បាននិយាយថា ខ្លួននឹកស្រណោះ កាលថតបទ "មិនស្រលាញ់អូនមិនបាន" ជាមួយលោក យូ ឌីស្កូ និងមិត្តរួមអាជីពផ្សេងទៀត។
ងាកមក លោក សោ ពន្លឺ តួអង្គ គួ ចាលើយ ក្នុងបទនេះ បានសាងជីវិតរស់នៅលើទឹកដីប្រទេសអូស្ត្រាលីយ៉ាងមានសុភមង្គល ដោយរៀបការជាមួយនារីរូបស្អាតម្នាក់ និងមានកូនស្រីឆ្លាតគួរឲ្យស្រលាញ់បីរូបផងដែរ។ តាមរយៈ អ្នកនាងសិន ឧត្ដមផល្លា ថ្មីៗនេះ លោកបានផ្ញើរថវិកាជូនតារាចម្រៀង ចាន់ សម័យ ចំនួន១០០ដុល្លារ។
លោក ព្រីង ច័ន្ទបុត្រ បានសម្ដែងជាតូអង្គ ស៊ី មិន ត្រូវបានគេដឹងថា លោកមានគូស្នេហ៍រាងខ្ពស់ស្រលះ មានវ័យ២៦ឆ្នាំម្នាក់ នៅប្រទេសបារាំង។ លោកធ្លាប់និយាយថា ការចាកចេញទៅរស់នៅប្រទេសបារាំង តាមគូស្នេហ៍ស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ តែបើស្ថានការណ៍ល្អដូចការគ្រោងទុក លោកទំនងចេញទៅរស់នៅទីនោះ ក្នុងឆ្នាំ២០១៩ខាងមុខ។
រីឯ លោក ស៊ុក សុភា សម្ដែងជាតួអង្គ មី ជូ បានផ្ញើរវាសនារស់នៅលើទឹកដីសំបូរប្រាក់ ប្រទេសអូស្ត្រាលី ជាមួយនារីជាអាណិកជនខ្មែរ យ៉ាងមានសុភមង្គល។ លោកបានទៅរស់នៅអូស្ត្រាលីច្រើនឆ្នាំមកហើយ ដោយបើករបររកស៊ីនៅទីនោះ និងថែមទាំងបានទទួលសញ្ជាតិថែមទៀតផង៕