• 2016-07-29 17:54:59
  • ជីវិតតារា
កែវ ពេជ្រពិសី ទុក​ពេល​ពិចារណា​រឿង​គូ​អនាគត​ កែវ ពេជ្រពិសី ទុក​ពេល​ពិចារណា​រឿង​គូ​អនាគត​
  • 2016-07-29 17:54:59
  • ជីវិតតារា

ឆ្លង​កាត់​ជីវិត​អាពាហ៍ពិពាហ៍​​បែក​បាក់​រួច​ម្ដង​ហើយ​នោះ តារា​សម្ដែង​ស្រី កែវ ពេជ្រពិសី ប្រាប់​ថា ​ចង់​ទុក​ពេល​ពិចារណា​ឲ្យ​បាន​ច្រើន​ជាង​មុន​ ខណៈ​ពេល​ដែល​មាន​បុរស​ជា​ច្រើន​កំពុង​ព្យាយាមចង់​បាន​​នាង​ជា​គូ​អនាគត។   ពិសី ថ្លែង៖ "រឿង​ស្នេហា​សម្រាប់​បង​ បើ​មាន​ជា​ការ​ល្អ មាន​គេ​ច្រើន​សួរ​នាំ​បង​ដែរ ប៉ុន្តែ​បង​មិន​ទាន់​គិត​គូរ​ទេ ណា​មួយ​អត់​ត្រូវ​គ្នា​ ចង់​ទុក​ពេល​សម្រាប់​ខ្លួន​ ក៏​ដូច​ជា​ការងារ​និង​ការ​រកស៊ី​ជាដើម​"។     អ្នក​មេម៉ាយ​ចាយរាង​​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ សម្រាប់​បុរស​ជា​គូ​អនាគត​ នាង​មិន​រើស​ឡើយ​ មិន​ថា​បុរស​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​ ឲ្យ​តែ​ជា​គូ​នាង​ទទួល​បាន​។   អតីត​ជយ​លាភី​​ផ្នែក​ញញឹម​ស្រស់​របស់​កម្ម​វិធី​អាណាចក្រ​តារា លើក​ឡើង​ថា​​ រឿង​គូព្រេង​​​មើល​មិន​ឃើញ​ទេ បើ​មក​ដល់​ឆាប់ៗ​ ក៏​អាច​​ថា​បាន​ដែរ សំខាន់​នាង ​និង​បុរស​ម្នាក់​នោះពិត​ជា​អាច​​​ស្រលាញ់​គ្នា​​ ចាប់​ដៃ​គ្នា​ជា​គូ​អនាគត​បាន​៕   អត្ថបទ៖ ថា​ ម៉ាលីដា

  • 2016-07-19 19:01:12
  • ព័ត៌មាន
កែវ ពេជ្រពិសី រក្សា​តម្លៃ​ខ្លួន​ថេរ ទោះ​ទីផ្សារសិល្បៈ​​ស្ងប់​ស្ងាត់ កែវ ពេជ្រពិសី រក្សា​តម្លៃ​ខ្លួន​ថេរ ទោះ​ទីផ្សារសិល្បៈ​​ស្ងប់​ស្ងាត់
  • 2016-07-19 19:01:12
  • ព័ត៌មាន

ទន្ទឹម​​នឹង​ទី​ផ្សារ​​ការងារ​​សិល្បៈ​​របស់ កែវ ពេជ្រពិសី​ មិន​សូវ​មមាញឹក​ នាង​ប្រាប់​ថា តម្លៃ​ខ្លួន​​ទីផ្សារ​នាង​រក្សា​នៅ​​ដដែល​មិន​មាន​ការ​ឡើង​ចុះ​ឡើយ​។   កែវ ពេជ្រពិសី បន្ត​ឲ្យ​ដឹង​ទៀត​ថា​ តម្លៃ​ខ្លួន​ក្នុង​វិស័យ​សិល្បៈ ​​មិន​អាច​ចេះ​តែ​ឡើង​ ឬ​ទាមទារ​ហួស​កម្រិត​បាន​ឡើយ​ ព្រោះ​ថា​ទី​ផ្សារ​ក្នុង​ស្រុក​ នៅ​មាន​កម្រិត។ ​ម្យ៉ាង​ទៀត​ផលិតកម្ម​មួយ​ចំនួនកំពុង​ប្រឈម​នឹង​ការ​បិទ​​​ទ្វារ​ផង​ដែរ។ ជាមួយ​គ្នា​នេះ ​នាង​លើក​ឡើង​ថា ​ប្រហែល​ជា​ផលិតករ​​មួយ​ចំនួន​គិត​ថា ​នាង​ផ្ដាច់​មុខ​ឲ្យ​បាយ័ន ​ទើប​ទី​ផ្សារ​ផ្នែក​ភាពយន្តរបស់​នាង​​ស្ងប់​ស្ងាត់​ឈឹង​តែ​ម្តង។     ពិសី​ថ្លែង​ក្នុង​ឱកាស​មង្គល​ការ​ប្អូន​ស្រី ចនច័ន្ទ​ លក្ខិណា៖ "រាល់​ឆ្នាំ​បង​មាន​មួយ​រឿង ពីរ​រឿង​សម្រាប់​ចាក់​ផ្សាយ​ដែរ ប៉ុន្តែ​ដោយសារ​ឆ្នាំ​នេះ​នៅ​សល់​រឿង​មួយ​កាល​ពី​ឆ្នាំ​ចាស់​ហើយ​ទើប​ចាក់​បញ្ចាំង​ចប់​នៅ​បាយ័ន។ ម្យ៉ាង​ការ​ថត​រឿង ​បង​ដូច​រាង​ស្ងាត់ បង​យល់​ថា​​ប្រហែល​បងៗ​ខាង​ផលិតករ​ គិត​ថា​បង​ផ្ដាច់​មុខ​ឲ្យ​បាយ័ន​ហើយ​"។​​   យ៉ាង​ណាមិញ​ អតីត​ជយ​លាភី​​ផ្នែក​ញញឹម​ស្រស់​របស់​កម្ម​វិធី​អាណាចក្រ​តារា​ អះអាង​ថា​ នាង​មិន​បាន​ជាប់​កុង​ត្រា​ជាមួយ​បាយ័ន​ទេ ហើយ​រាល់​ការងារ​ក្នុង​វិស័យ​សិល្បៈ​ដូច​ជា​សម្ដែង​ និង​ពិធី​ការិនី​ នាង​ទទួល​គ្រប់​យ៉ាង។ដោយ​ឡែកការងារ​រកស៊ី​ខាង​សម្អាង​ការ​វិញ ពិធីការិនី​រូប​នេះ​បញ្ជាក់​ទៀត​ថា​ ​​ក៏​មិន​ជោគ​ជ័យ​ខ្លាំង​ណាស់​ណា​ដែរ​ ប៉ុន្តែ​ដំណើរ​ទៅ​មុខ ព្រោះ​ទីផ្សារ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ហើយ​នាង​​មិន​មាន​គម្រោង​បង្កើត​អ្វី​ផ្សេង​ទៀត​ដែរ៕   អត្ថបទ៖ ថា ម៉ាលីដា

  • 2015-05-18 15:59:11
  • ជីវិតតារា
កែវ ពេជ្រ​ពិសី ធ្វើ​ខួប​គម្រប់ឆ្នាំ​អូន ៣១ កែវ ពេជ្រ​ពិសី ធ្វើ​ខួប​គម្រប់ឆ្នាំ​អូន ៣១
  • 2015-05-18 15:59:11
  • ជីវិតតារា

តារា​សម្ដែង និង​ជា​ពិធីការិនី កែវ ពេជ្រ​ពិសី បាន​ប្រារព្ធ​ខួប​កំណើត​គម្រប់​វ័យ ៣១​ឆ្នាំ​នា​យប់​មិញ​នេះ ក្រោម​វត្តមាន​របស់​តារា​ចម្រៀង​តារា​សម្ដែង​ជាច្រើន​រូបនៅ​ហាង​ម្ដាយ​ សារ៉ាយ សក្ខណា។     ចំពោះ​ការ​ធ្វើ​ខួប​នេះ សាមី​ខ្លួន បាន​បញ្ចេញ​ឲ្យ​ដឹង​ថា មិត្តភ័ក្ដិ​រួម​អាជីព​មួយ​ចំនួន​បាន​ចំអន់​លេង​ជាមួយ​នឹង​នាង​ផង។ "មាន...មាន​តើ​បង មិត្តភ័ក្ដិ​មួយ​ចំនួន​គេ​ចំអន់​លេង ព្រោះ​រូប​សម្រស់​នាង​ខ្ញុំ​អត់​ដូច​វ័យ ដល់​អីចឹង គេ​ចំអន់​លេង...តែ​ដឹង​ធ្វើ​ម៉េច ព្រោះ​រវល់​ៗ​ជាមួយ​ការងារ ខ្លួន​ឯង​ដល់ ៣១​ហើយ ដល់​អីចឹង​រៀង​ភ្ញាក់​ខ្លួន​ដែរ អីចឹង​ក៏​ធ្វើ​ទៅ ដើម្បី​បាន​ជួប​ជុំ​ជាមួយ​មិត្តភ័ក្ដិ​សិល្បៈ​ផង"។ ពិសី ថ្លែង។   អ្នក​មេម៉ាយ​រូប​នេះ បាន​បញ្ចេញ​ឲ្យ​ដឹង​ទៀត​ថា នាង​មិន​បាន​អញ្ជើញ​មិត្តភ័ក្ដិ​ច្រើន​ទេ ព្រោះ​ដឹង​ថា​មិត្តភ័ក្ដិ​សិល្បៈ​នានា​មាន​ការ​រវល់​ច្រើន ក្នុង​នោះ​ភ្ញៀវ​កិត្តិយស​ដែល​នាង​បាន​អញ្ជើញ គឺ​មាន​ប្រមាណ​ជា១០​តុ​ប៉ុណ្ណោះ។ "នាង​ខ្ញុំ​មិន​បាន​អញ្ជើញ​ច្រើន​ទេ ហើយ​ក៏​មិន​មែន​ប្រកាន់​បក្ស​ពួក​អី​ដែរ គឺ​ដោយ​សារ​យល់​ថា គ្រប់​គ្នា​រវល់ ផ្សំ​នឹង​ពិធី​មិន​មាន​ធ្វើ​អ្វី​ធំដុំ​ផង"។       បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី មិត្តភ័ក្ដិ​សិល្បករ សិល្បការិនី ភាគ​ច្រើន​សុទ្ធ​ជា​បុគ្គល​ល្បី​ៗ បាន​លេច​មុខ​ក្នុង​ពី​ខួប​កំណើត​វ័យ ៣១​ឆ្នាំ​របស់​កែវ ពេជ្រ​ពិសី នា​យប់​មិញ​នេះ​នៅ​ហាង​ម្ដាយ​សារ៉ាយ សក្ខណា។   តោះ...ទស្សនា​ទាំង​អស់​គ្នា តើ​មាន​នរណា​ខ្លះ?                                 អត្ថបទ៖ ទារិកា

  • 2016-07-29 17:54:59
  • ជីវិតតារា
កែវ ពេជ្រពិសី ទុក​ពេល​ពិចារណា​រឿង​គូ​អនាគត​

ឆ្លង​កាត់​ជីវិត​អាពាហ៍ពិពាហ៍​​បែក​បាក់​រួច​ម្ដង​ហើយ​នោះ តារា​សម្ដែង​ស្រី កែវ ពេជ្រពិសី ប្រាប់​ថា ​ចង់​ទុក​ពេល​ពិចារណា​ឲ្យ​បាន​ច្រើន​ជាង​មុន​ ខណៈ​ពេល​ដែល​មាន​បុរស​ជា​ច្រើន​កំពុង​ព្យាយាមចង់​បាន​​នាង​ជា​គូ​អនាគត។   ពិសី ថ្លែង៖ "រឿង​ស្នេហា​សម្រាប់​បង​ បើ​មាន​ជា​ការ​ល្អ មាន​គេ​ច្រើន​សួរ​នាំ​បង​ដែរ ប៉ុន្តែ​បង​មិន​ទាន់​គិត​គូរ​ទេ ណា​មួយ​អត់​ត្រូវ​គ្នា​ ចង់​ទុក​ពេល​សម្រាប់​ខ្លួន​ ក៏​ដូច​ជា​ការងារ​និង​ការ​រកស៊ី​ជាដើម​"។     អ្នក​មេម៉ាយ​ចាយរាង​​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ សម្រាប់​បុរស​ជា​គូ​អនាគត​ នាង​មិន​រើស​ឡើយ​ មិន​ថា​បុរស​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​ ឲ្យ​តែ​ជា​គូ​នាង​ទទួល​បាន​។   អតីត​ជយ​លាភី​​ផ្នែក​ញញឹម​ស្រស់​របស់​កម្ម​វិធី​អាណាចក្រ​តារា លើក​ឡើង​ថា​​ រឿង​គូព្រេង​​​មើល​មិន​ឃើញ​ទេ បើ​មក​ដល់​ឆាប់ៗ​ ក៏​អាច​​ថា​បាន​ដែរ សំខាន់​នាង ​និង​បុរស​ម្នាក់​នោះពិត​ជា​អាច​​​ស្រលាញ់​គ្នា​​ ចាប់​ដៃ​គ្នា​ជា​គូ​អនាគត​បាន​៕   អត្ថបទ៖ ថា​ ម៉ាលីដា

  • 2016-07-19 19:01:12
  • ព័ត៌មាន
កែវ ពេជ្រពិសី រក្សា​តម្លៃ​ខ្លួន​ថេរ ទោះ​ទីផ្សារសិល្បៈ​​ស្ងប់​ស្ងាត់