- 2019-06-06 02:22:21
- ព័ត៌មាន
តារាស្រី ៣ដួង ចេញរឿងអន់ចិត្តដូចគ្នា ក្រោយគេឲ្យតំណែងដែលខ្លួនមិនប្រាថ្នា
- 2019-06-06 02:22:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រី ៣ដួង ចេញរឿងអន់ចិត្តដូចគ្នា ក្រោយគេឲ្យតំណែងដែលខ្លួនមិនប្រាថ្នា
ចន្លោះមិនឃើញ
អ្វីទាំងអស់នៅលើលោកនេះ គឺគ្មានអ្វីស្ថិតស្ថេរជាអមតនោះឡើយ។ អ្វីៗនៅតែបន្តដំណើរទៅមុខដោយមិនអាចហាមឃាត់បាន។ ក្នុងដំណើរនេះ គ្រប់គ្នារមែងជួបរឿងល្អខ្លះ មិនល្អខ្លះ ត្រូវចិត្តខ្លះ មិនត្រូវចិត្តខ្លះ។ យ៉ាងណាមិញ រៀងខ្លួនមានសិទ្ធិទទួល និងមិនទទួលយកអាស្រ័យលើការយល់ឃើញ និងស្ថានភាពជាក់ស្ដែង។ នៅក្នុងសិល្បៈក៏ដូចគ្នា រមែងមានការវិវត្ត និងផ្លាស់ប្ដូរថ្មី ជាក់ស្ដែងតារាស្រី៣ដួង ដែលធ្លាប់ក្ដាប់តំណែងសមចិត្តរៀងខ្លួននៅក្នុងអតីតកាល បានជួបរឿងថ្មី ដែលពួកគេយល់ថា ជាអ្វីដែលមិនសមនឹងស្ថានភាពរបស់ខ្លួន។ ពួកគេទាំង៣នាក់នោះមាន៖
១.កែវ ពេជ្រពិសី ៖ តារាស្រីរូបនេះ បានស្ងប់ស្ងាត់ពីការងារសម្ដែងអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ បញ្ហានេះ ត្រូវអ្នកតាមដានយល់ថា ព្រោះតែ ពិសី វ័យកាន់តែវិវត្ត ផ្សំនឹងសិស្សប្អូនជំនាន់ក្រោយដែលសុទ្ធតែមានវ័យក្មេង និងស្រស់ស្អាត ដុះឡើងមកច្រើនផង ទើបរុញអតីតតារាស្រីល្បីឈ្មោះរូបនេះ ឲ្យចេញផុតពីរង្វង់នៃការសម្ដែង។ ប៉ុន្តែសាមីខ្លួនបានបដិសេធ ដោយលើកឡើងថា រយៈកាលកន្លងមក មានការទាក់ទងនាងសម្ដែងច្រើនទាំងស្ប៉តពាណិជ្ជកម្ម និងពិសេស គឺខ្សែភាពយន្តតែម្ដង។
បញ្ហាគឺថា នាងមិនព្រមទទួល ដោយសារការងារនោះ គេផ្ដល់ឲ្យនាងត្រឹមតែជាតួម្ដាយ និងជាតួអមផលិតកម្មរបស់គេ។ នាងបន្តថា នាងទើបតែមានអាយុជាង ៣០ឆ្នាំទេ ដូច្នេះប្រសិនបើចង់បាននាងសម្ដែង គួរតែរកតួអង្គណា ដែលសមរម្យសម្រាប់នាង សមនឹងការតស៊ូរបស់នាងក្នុងសិល្បៈ ១០ឆ្នាំកន្លងមកនេះផង។ ដោយសារតែបែបនេះហើយ ពិសី ថា កន្លងមកនេះ នាងបានទាត់ចោលការសម្ដែងអស់ចំនួន ៥-៦ រឿងរួចមកហើយ។
២.សួង សាខារ៉ានីត ៖ មិនខុសគ្នានឹងអ្នកមេម៉ាយ កែវ ពេជ្រពិសី ងាកមកស្រីស្រស់សាច់ស សុខារ៉ានីត ឯណោះវិញថា នាងខ្លួនឯងនៅមានសម្រស់ស្អាត គួរឲ្យគយគន់នៅឡើយ ហេតុអ្វី អ្នកដឹកនាំរឿងផ្ដល់ឲ្យនាងបានត្រឹមតែជាតួម្ដាយដូច្នេះ។ យោងលើហេតុផលនេះ រ៉ានីត បញ្ជាក់ថា នាងក៏បានបដិសេធការសម្ដែងភាពយន្តអស់ប្រមាណ ៥រឿងរួចហើយដែរ។
"និយាយមែន អាណិតអូនផង ជួយឲ្យអូនដើរតួត្រឹមវ័យរបស់ខ្ញុំផង ស្រួលអូនថតចប់ សម្ភារដែលអូនចំណាយទិញខ្លួនឯងនេះ អាចប្រើខាងក្រៅបាន បើថតតួម៉ែ ថតចប់ត្រូវទុកចោលទាំងអស់។ ចង់និយាយថា អូនថតឡើងក្រខ្លួនហើយ។ នេះជាហេតុផលពិតរបស់អូន" សួង សុខារ៉ានីត អធិប្បាយបន្ថែម។
៣.សម សុជាត្តារ៍ ៖ វិលមកអតីតតារាសិចស៊ី សម សុជាត្តារ៍ វិញ ក៏ជួបរឿងដូចគ្នានឹងតារាស្រីទាំងពីរដួងខាងលើដែរ។នាងថា នាងបានបោះបង់ចោលអស់ ៣រឿង ដោយមិនទទួលថតដូចគ្នា ដោយសារផលិតករ ឬអ្នកដឹកនាំរឿង ដែលចង់បាននាងទៅចូលរួមសម្ដែង ឲ្យត្រឹមជាតួម្ដាយ ដែលនាងយល់ថា មិនសាកសមនឹងនាងឡើយ៕
អាន៖ គៀត សុវណ្ណាឡាង ធ្វើឲ្យប្រិយមិត្តភ្លឹកនឹងសម្រស់
អាន៖ រ៉ូបកូនក្រមុំមួយឈុតនេះ ធ្វើឲ្យ រឿន ណាត កាន់តែស្អាតដូចម្ចាស់ក្សត្រី
អាន៖ សិល្បករខ្មែរ ៣ រូបដល់ថ្នាក់ ស្ថានទូតអាមេរិក លើកសរសើរជាចំហ