• 2018-08-11 03:33:52
  • ជីវិតតារា

​តាម​យូរ​ទើប​ដឹង​ថា តារា​ត្រកូល កែវ ច្រើន​ជា​ស្រី​ស្អាត​និង​តារា​សម្ដែង​ល្បី​

  • 2018-08-11 03:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ក្នុង​សិល្បៈ មាន​តារា​ជា​ច្រើន​មាន​ត្រកូល​ដូច​គ្នា ដែល​អ្នក​គាំ​ទ្រ​សង្កេត​ឃើញ​ថា តារា​ស្រី ត្រកូល​ កែវ ជា​ច្រើន​មាន​រូប​សម្បត្តិ​ស្រស់​សោភា និង​ថែម​ទាំង​មាន​ភាព​ល្បី​ល្បាញ​ក្នុង​ពិភព​សិល្បៈ​ ទៀត​ផង។​

​បើតាម Page តារា​ខ្មែរ Cambodia ​ក្នុង​នោះ​មាន​ដូចជា អ្នក​នាង កែវ មន្ថា កែវ កល្យាណ កែវ ពិសី កែវ ស្រី​នាង កែវ ពេជ្រ​ពិសី ព្រម​ទាំង​ កែវ នី​សា ​ផង​ដែរ។

អ្នក​នាង កែវ មន្ថា

​ទោះ​មាន​អាយុ​ជ្រេ​បន្តិច​ក្តី តែ​សម្រស់​អ្នក​នាង មន្ថា​​ នៅ​តែ​ស្រស់​ស្អាត។បើ​តាម Movie Star Research បាន​បង្ហាញ​ថា តារា​ជើង​ចាស់​រូប​នេះ បាន​ប្រឡូក​ក្នុង​សិល្បៈ​តាំង​ពី​ទសវត្ស​៦០ ជា​តារា​សម្ដែង​ និង​ជា​អ្នក​ចម្រៀង​​ផង​ដែរ។ ​ខ្សែ​រឿង​ ដែល​តារា​រូប​នេះ​បាន​សម្ដែង ​មាន​ដូច​ជា សង្សារ​ឧត្ដម​ដួង​ចិត្ត សំណើច​ចំ​អក​នៃ​ព្រហ្ម​លិខិត គូ​កម្ម​ទេ​បង ជំនោរ​កំពូល​ភ្នំ និង​ រឿង​ ចិត្ត​ម្ដាយ​ ជា​ដើម។ រី​ឯ បទ​ចម្រៀង​រួម​មាន បទ មួល​ភ្លៅ មិន​យក​ទេ​ប្ដី​ចាស់ គេ​ហើយ​និង​បង ប្រហារ​ដួង​ចិត្ត​ និង​បទ​ជា​ច្រើន​ទៀត។ ​

រូបភាព៖​​ Movie star research

​អ្នក​នាង កែវ កល្យាណ

​តារា​រូប​នេះ ក៏​នៅ​តែ​រក្សា​សម្រស់​បាន​ស្រស់​ស្អាត ស្ទើរ​តែ​គ្មាន​ប្រែ​ប្រួល​អ្វវី​បន្តិច​ កាល​ពី​ជា​ង​១០​ឆ្នាំ​មុន។ តារា​សម្ដែង​ជើង​ចាស់​រូប​នេះ ធ្លាប់​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ពេល​ថ្មី​ៗ ដោយ​បាន​ប្រកាស​ដាក់​លក់​ផ្ទះ​ធំ ហើយ​មក​រស់​នៅ​ផ្ទះ​តូច​វិញ ដើម្បី​យក​ប្រាក់​មក​ផ្គត់​ផ្គង់​ការ​រៀន​​សូត្រ​របស់​កូន​ៗ​នៅ​ប្រទេស​អូ​ស្រ្តា​លី។ បច្ចុប្បន្ន​អ្នកស្រី ​កែវ​ កល្យាណ ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​មួយ​កូន​ប្រុស​ស្រី​២នាក់​ ដោយកូនស្រីបងអាយុ១៨ឆ្នាំ និង​កូន​ប្រុស​ពៅ​អាយុ ១១ឆ្នាំ អ្នក​ស្រី​បញ្ជាក់់​ថា​គ្មាន​បំណង​វិល​មក​សិល្បៈ​វិញ​ទេ​។​ ​

រូប​ភាព៖ ​FB កែវ កល្យាណ

​អ្នក​នាង កែវ ពិ​សី

​អតី​ត​តារា​រូប​នេះ ធ្លាប់​ជា​តារា​ត្រូវ​ប៉ាន់ លើ​ការ​សម្ដែង​រឿង ថត MV ក៏​ដូច​ជា ថត​ស្ប៉ត​ពាណិជ្ជកម្ម​ ដោយសារ​តែ​រូប​សម្រស់​ស្រស់​សោភា។ បន្ទាប់​ពី​បាន​សាង​ភាព​ល្បី​ល្បាញ​ជា​ច្រើន​ឆ្នាំ​រួច​មក អ្នក​នាង កែវ ពិសី សម្រេច​លា​ឈប់​ពី​សិល្បៈ ដោយ​ហេតុផល​ហត់​នឿយ​នឹង​វិស័យ​នេះ​ខ្លាំង​ពេក។ សព្វ​ថ្ងៃ អ្នក​នាង​ ត្រូវ​បាន​គេ​ដឹង​ថា កំពុង​មាន​ជីវិត​រស់​នៅ​យ៉ាង​សោយ​សុខ និង​សម្រស់​ស្អាត​មិន​ចាស់​តាម​អាយុ។

រូប​ភាព៖ ​Page តារា​ខ្មែរ Cambodia

​អ្នក​នាង កែវ ស្រី​នាង

​ទោះ​ចូល​ដល់​វ័យ​ជិត​៤០​ឆ្នាំ​ទៅ​ហើយ តែ​ កែវ ស្រី​នាង​ នៅ​តែ​មើល​ទៅ​ក្មេង និង​ស្រស់​ស្អាត។ តារា​រូប​នេះ​ បាន​សាង​ជីវិត​មាន​គ្រួសារ ដោយ​បាន​លា​ពី​សិល្បៈ​មួយ​រយៈ តែ​ក្រោយមក​ក៏​ត្រ​លប់​មក​ជា​ថ្មី​ ។ កាល​ពី​ថ្មី​ៗ​នេះ ​អ្នក​នាង ​កែវ ស្រី​នាង មិន​បាន​លាក់​បាំង​អ្នក​គាំ​ទ្រ​របស់​ខ្លួន​នោះ​ទេ ដោយ​បាន​ប្រាប់​ថា ខ្លួន​មាន​ជំ​ងឺ​ឈាម ស ស៊ី​ឈាម​ក្រហម ដោយ​ប្រើ​ថ្នាំ ជា​ប្រចាំ តែ​យ៉ាង​ណា ក៏​អ្នក​នាង​មិន​បោះ​បង់​អាជីព​សម្ដែង​ចោល​ដែរ។

កែវ ពេជ្រ​ពិសី

​ប្រឡូក​សិល្បៈ​មិន​តិច​ជាង​១០​ឆ្នាំ​ កែវ ពេជ្រ​ពិសី នៅ​តែ​រក្សា​សម្រស់​បាន​ផូ​ផង់។ ក្រោយ​ពី​រៀប​ការ​មិន​បាន​ប៉ុន្មាន ក៏​លែង​លះ​គ្នា​វិញ ស្រី​ស្អាត​រូប​នេះ​ ហាក់​ស្ងប់​ស្ងាត់​ពី​ការ​សម្ដែង​ ដោយ​បាន​ចាប់​យក​ការងារ​ជា​ពិធី​ការីនី​នៅ​ស្ថានីយ​ទូរទស្សន៍​ធំ​មួយ​វិញ។

កែវ នីសា

​អ្នក​ម៉េ​ម៉ាយ​ចាយ​រាង​រូប​នេះ នៅ​តែ​រក្សា​បាន​សម្រស់​ភ្លឺ​រលោង ទោះ​ប្រឡូក​ក្នុង​សិល្បៈ​យូរ​​ឆ្នាំ​ក្តី។ ស្រី​ស្អាត​ត្រ​កូល​កែវ​ នៅ​តែ​ត្រូវ​បាន​អ្នក​គាំ​ទ្រ ចាត់​ទុក​ជា​ស្រី​ស្អាត និង​មាន​សម្រស់​គួរ​ឲ្យ​ទាក់​ទាញ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម