- 2018-07-16 09:30:27
- ព័ត៌មាន
១ឈុតពីនាដកាខ្មែរ ក្នុងកម្មវិធីបង្ហាញម៉ូដក្រមាពិតជាស្អាតគ្មានទាស់
- 2018-07-16 09:30:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ឈុតពីនាដកាខ្មែរ ក្នុងកម្មវិធីបង្ហាញម៉ូដក្រមាពិតជាស្អាតគ្មានទាស់
ចន្លោះមិនឃើញ
នៅក្នុងកម្មវិធីបង្ហាញម៉ូដក្រមាដ៏អធិកអធម កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ពិតជាបានធ្វើឲ្យអ្នកទស្សនានៅទីនោះភ្ញាក់ផ្អើលជាខ្លាំង ចំពោះឈុតសម្លៀកបំពាក់ល្អៗ និងស្អាតៗប្លែកភ្នែកយ៉ាងច្រើន ប៉ុន្តែឈុតមួយដែលស្អាតជាងគេនោះគឺ ឈុតក្រមាអប្សរាគ្រងដោយនាដការបាំខ្មែរ។
ក្នុងឱកាសនោះនាដកាវ័យក្មេង សុគា គីមលាង ឬអ្នកគាំទ្រស្គាល់ថា Kon Ant បាននិយាយថា ខ្លួនពិតជាមានមោទនភាពខ្លាំង ដោយអ្នកច្នៃម៉ូដ ឈុន ម៉ាលៀង បានអនុញ្ញាតឲ្យខ្លួនគ្រងឈុតនេះ។ ចំណែកឯ អ្នកច្នៃម៉ូដវិញ ក៏បានបញ្ជាក់ទៀតថា នឹងមានឈុតថ្មីៗសម្រាប់ត្រៀមទុកបង្ហាញបន្ថែមនៅថ្ងៃខាងមុខ ហើយអាចជាឈុតមកុដអប្សរាដែលមានទំហំធំជាងនេះទៅទៀត។
ទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖