• 2018-07-24 05:22:04
  • ព័ត៌មាន

សិច​ស៊ី​ខ្លាំង! ស្រី​ម៉ុច​ ស្លៀក​រ៉ូបបែប​ប៊ី​គី​នី វាល​គល់​ភ្លៅ​ ដើរ​លើ​ឆាក​ជាមួយ​តារា​ថៃ

  • 2018-07-24 05:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​តារា​សម្ដែង​ស្រី​ម៉ុច ធ្វើ​ឲ្យ​ទស្សនិកជន​ស្រ​លាំង​កាំង ស្ទើរ​មិន​ហ៊ាន​ប្រិច​​ភ្នែក ដោយសារ​ឈុត​សំលៀក​បំពាក់​​​សិច​ស៊ី​មិន​ធម្មតា បែប​ប៊ី​គី​នី​ វាល​គល់​ភ្លៅ ស្ទើរ​តែ​ចេញ​តំបន់​សំខាន់​ទៅ​ហើយ ​​​ពេល​ស្រី​ម៉ុច​ សំ​ដែង​រួម​គ្នា​ជាមួយ​តារា​ថៃ Katreeya English ។​​

ក្នុង​កម្មវិធី​របស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស​មួយ​​កាល​ពី​ល្ងាច​មិញ ​ដំបូង​ទស្សនិកជន​ជន​កំពុង​ស្លុង​អារម្មណ៍​នឹង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​របស់​តារា​ថៃ Katreeya English យ៉ាង​ជក់​ចិត្ត។ បន្តិច​ក្រោយ​មក​ ស្រាប់​តែ​លេច​វត្តមាន​ ជី​ដូន​កាកី ជាមួយ​ឈុត​វាល​គល់​ភ្លៅ មាន​កំណាត់​រំ​យោល​ពី​ក្រោយ ​មក​រាំ​អម​ជាមួយ​តារា​ថៃ​យ៉ាង​រស់​រវើក ធ្វើ​ឲ្យ​ម្នាក់​ៗ​ ​ សម្លឹង​មិន​ដាក់​ភ្នែក​នឹង​ឈុត​ស៊ី​អារម្មណ៍​ព្រម​ទាំង​ជើង​ដ័​ស្រឡូន​​របស់​នាង​យ៉ាង​ខ្លាំង។

​ការ​បញ្ចេញ​ភាព​សិច​ស៊ី​របស់​អតីត​តារា​សម្ដែង​ដែល​គ្រប់​គ្នា​ហៅ​ថា ជី​ដូន​កាកី បែប​នេះ មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ ព្រោះ​ស្រី​ម៉ុច​​តែង​បង្ហាញ​នូវ​ភាព​សិច​ស៊ី​ដុត​រោល​អារម្មណ៍​ ស្ទើរ​ឈាម​ច្រមុះ ជា​រឿយ​ៗ៕​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី