• 2018-07-25 23:25:00
  • ជីវិតតារា

មកស្គាល់​តារាស្រី​ថៃទាំង ៩ របស់​ប៉ុស្តិ៍លេខ៣ កំពុង​ពេញ​ល្បី​នាពេលបច្ចុប្បន្ន

  • 2018-07-25 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្លក​សិល្បៈ​ជំនាន់​ថ្មី​ចេះ​តែ​បង្ហាញ​ខ្លួន​ជា​បន្ត​បន្ទាប់​តាម​រយៈ​រឿង​ភាគ​ថ្មីៗ​ជា​ច្រើន​ដែល​មក​កំដរ​អារម្មណ៍​របស់​អ្នក​ទស្សនា។

ក្នុង​ចំណោម​តារា​រះថ្មី​ទាំង​នោះ​ Sabay សូម​បង្ហាញ​ជូន​ តារា​ស្រី​ ៩នាក់​របស់​ប៉ុស្តិ៍លេខ​ ៣​ថៃ​ ដែល​កំពុង​ប្រមូល​បាន​ការ​គាំទ្រ​ច្រើន​បំផុត​នា​ពេល​បច្ចុប្បន្ន។ ដូចនេះ​មក​ស្គាល់​ទាំង​អស់​គ្នា​ ដូចតទៅ៖

១. តារាសម្ដែង Chippy Sirin

តារា​ស្រី​កើត​ថ្ងៃ​ទី​ ២៣ ខែកក្កដា ឆ្នាំ ១៩៩៣នេះ​ ចេញ​មុខ​ដំបូង​តាមរយៈ​រឿង​ "The Sixth Sense ២”​ ក្នុង​ឆ្នាំ ២០១៣។

​រឿង​ដែល​ធ្វើ​ឲ្យ​នាង​ល្បី​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​ “My Hero” សម្ដែង​ជាមួយ​ Boy Pakorn និង​ "Kharm See Tan Dorn” ជាមួយ​ Pope Thanawat។

២. តារាសម្ដែង Patricia Good

Pat គឺជា​តារា​ស្រី​កួន​កាត់​ថៃ-អង់គ្លេស កើត​ថ្ងៃ​ទី​ ១៨ ខែសីហា ឆ្នាំ ១៩៩៧។ រឿង​ដែល​នាង​ចាប់​ផ្ដើម​សម្ដែង​ដំបូង​មាន​ចំណងជើង​ថា​ "Noom Ban Rai Kub Wan Ja Hai So” ដើរ​តួ​ជាមួយ​ Gap Jakarin ក្នុង​ឆ្នាំ​ ២០១២។

ដោយឡែក​ឈាន​ចូល​ឆ្នាំ​២០១៨ រឿង​ថ្មី​មួយ​ទៀត​ គឺ​ "Det Pik Nangfa” ក៏​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះនាង​កាន់​តែ​ល្បី​ ពេល​ប៉ះគ្នាជាមួយ​ តារា​ប្រុស​ Son Songpaisarn។ ជាក់ស្ដែង​បើ​តាម​ព័ត៌មាន​ ក៏​បាន​ឲ្យ​ដឹង​ថា​នាង​គ្រោង​នឹង​សម្ដែង​រឿង​ថ្មី​មួយ​ទៀត​ជាមួយ​ Alek Teeradetch តាមរយៈ​រឿង​ "Nee Ruk Nai Krong Fai”។

៣. តារាសម្ដែង Diana Flipo

កូនកាត់​ថៃ-បារាំង​រូបនេះ​ កើត​ថ្ងៃ​ទី​ ១១ ខែ​សីហា ឆ្នាំ ១៩៩៤។ នាង​លេច​មុខ​ដំបូង​ក្នុង​រឿង​ “Samee Tee Tra” ក្នុង​ឆ្នាំ​ ២០១៤ ជាមួយ​ Top Jaron។ រឿង​ដែល​ធ្វើ​ឲ្យ​នាង​ល្បី​ឈ្មោះ​ គឺ​ "Luerd Ruk Toranong" ជាមួយ​ Pope Thanawat។

មិន​យូរ​ប៉ុន្មាន​ Diana នឹង​បង្ហាញ​មុខ​ជាថ្មី​តាមរយៈ​រឿង​ថ្មីដល់​ទៅ២ គឺ​ "Satya Tis Tarn” និង​ "Lub Luang Jai”។

៤. តារាសម្ដែង Jeena Salas

Jeena កើត​នៅ​ថ្ងៃ​ទី​ ០៥ ខែមករា​ ឆ្នាំ ២០០០ និង​ជា​កូន​កាត់​ថៃ-គុយបា។ នាង​បង្ហាញ​ខ្លួន​ដំបូង​តាមរយៈ​រឿង​ "Prissana” ឆ្នាំ ២០១៥។

ឆាប់ៗ​នេះ​ រឿង​ភាគ​ថ្មី​របស់​នាង​ជាមួយ​ James Ma នឹង​បង្ហាញ​ខ្លួនលើ​ប៉ុស្តិ៍លេខ​៣ មាន​ចំណងជើង​ថា​ "Duang Jai Nai Fai Nhao” និង​រឿង​ "Tee Krai Tee Mun” ជាមួយ​ Nine Naphat។

៥. តារាសម្ដែង Pream Ranida

ចំណែក​តារា​ស្រី​រូបនេះ​ កើត​នៅ​ថ្ងៃ​ទី​ ១០ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ ជាកូន​កាត់​ថៃ-អ៊ីតាលី។ រឿង​សម្ដែង​ដំបូង​មាន​ចំណងជើង​ថា​ "Mae Yaai Tee Rak” ជាមួយ​ Chakrit Yamnarm កាល​ពី​ឆ្នាំ​ ២០១២។

រឿង​ដែល​ធ្វើ​ឲ្យ​នាង​ហក់​ឡើង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​មាន​ចំណងជើង​ថា​ "Sanae Rak Nag Sin” សម្ដែងជាមួយ​ Alek Teeradetch។

៦. តារាសម្ដែង Nychaa Nuttanicha

ប្រជាប្រិយភាព​របស់​តារាស្រី​កើត​ថ្ងៃ​ទី​ ០២ ខែមេសា ឆ្នាំ១៩៩៦​រូបនេះ​ក៏​មាន​មិនណយ​ដែរ។ នាង​ចូល​សម្ដែង​ដំបូង​ក្នុង​រឿង​ "ជីវិតនាងឡាំយ៉ង” កាល​ពី​ឆ្នាំ​ ២០១៣ ហើយ​ល្បី​ខ្លាំង​រួម​គ្នា​សម្ដែង​ជាមួយ​ Tono ក្នុង​រឿង​ "The Cupids” ក្នុងឆ្នាំ​ ២០១៧។

ដោយឡែក​ រឿង​ថ្មី​ដែល​នាង​សម្ដែង​ជាមួយ​ Toey Pongsakorn ក៏​ជិត​បញ្ចាំង​ដែរ មាន​ចំណងជើង​ថា​ "Plerng Prang Tian”។

៧. តារាសម្ដែង Wawaa Nichari

Wawaa កើត​ថ្ងៃ​ទី​ ១៩ ខែកក្កដា ឆ្នាំ ១៩៩១។ នាង​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ​ ២០១២ ហើយ​រឿង​ថ្មី​ដែល​នាង​សម្ដែង​ បាន​ទទួល​ជោគជ័យ​គ្រាន់​បើ​មាន​ចំណងជើង​ថា​ "Kai Mook Mungkorn Fai” ជាមួយ Puen Khanin។

៨. តារាសម្ដែង Namtarn Pichukkana

Namtarn កើត​ថ្ងៃ​ទី​ ៣០ ខែសីហា ឆ្នាំ១៩៩១។ នាង​លេច​មុខ​ដំបូង​ក្នុង​រឿង​ "Majurat See Nam Pueng” នៅឆ្នាំ​ ២០១៣ ជាមួយ​ Ken Theeratch។

បច្ចុប្បន្ន​​នាង​ក៏មាន​រឿង​ថ្មី​ជិត​បញ្ចាំង​ដល់​ទៅ​ ៣​រឿង​ដូចជា "Prakasit Kammathep”, “Yarn Thip” និង​ "Likhit Haeng Jan''។

៩. តារាសម្ដែង Eye Kamolned

តារាស្រីកើត​ថ្ងៃទី​ ០៨ ខែមេសា ឆ្នាំ​១៩៩១ នេះ​មាន​ឱកាស​ចេញ​សម្ដែង​ដំបូង​ជាមួយ​ Great តាមរយៈ​រឿង​ "The Sixth Sense” នៅ​ឆ្នាំ​ ២០១២។ ជាក់ស្ដែង​ក្នុង​ឆ្នាំនេះ​ Eye ក៏​​​​កំពុង​កេណ្ឌ​បាន​ភាព​ល្បីល្បាញ​ណាស់ដែរ តាមរយៈ​រឿង​ "Ngoen Pak Phi” និង​ "My Hero”៕

អត្ថបទ៖ យី សុធារី

មតិយោបល់