• 2018-08-01 09:08:58
  • ព័ត៌មាន

កក្រើកហើយម្ដងនេះ ពេជ្រ ថៃ និង ប៊ុត សីហា ប៉ះគ្នាក្នុងកម្មវិធីតែ១

  • 2018-08-01 09:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កក្រើកហើយម្ដងនេះ ពេជ្រ ថៃ និង ប៊ុត សីហា ប៉ះគ្នាក្នុងកម្មវិធីតែ១លើក​ដំបូង​ជាមួយ​ ប៊ុត សីហា ម្ចាស់​​​ពាន​ The Voice Cambodia រដូវ​កាល​ទី​១។​​ ក្នុង​កម្មវិធី​តន្ត្រី​សប្បុរស​ធម៌​នៅ​សាកល​វិទ្យាល័យ​ សៅស៍អ៊ីសថ៍អេយសៀ ដើម្បី​ស្វែង​​រក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ គន្ធបុប្ផា និង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ខេត្ត​សៀមរាប។

​​ក្រៅ​ពី​ម្ចាស់​ពាន​​ The Voice ទាំង​ពីរ​ប៉ះ​គ្នា​​​នៅ​លើ​ឆាក​​ប្រគំ​តន្ត្រី​តែ​មួយ​ហើយ​នោះ ក៏​មាន​វត្ត​មាន​​កំពូល​តារា​ចម្រៀង​ និង​កំប្លែង​ជា​ច្រើន​រូប​ទៀត​រួម​មាន៖ មាស សុខសោភា ឈិន ម៉ានិច្ច នាង សុគន្ធា អ៊ាម វន្នី យឹង យន កុមារា យឿន ពិសី ចាន់ វណ្ណី SmallWorld Small Band និង​តារា​កំប្លែង​ជើង​ចាស់​យាយ យ៉យ និង យាយ អឿន ផង​ដែរ។

ការ​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​​ ស្វែង​រក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​មន្ទីរ​ពេទ្យ​​កុមារ​ជាតិ​ខេត្ត​សៀមរាប​ ពី​សំណាក់​តារា​ល្បី​ៗ​ខាង​លើ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​១ថ្ងៃ​ គឺ​នៅ​ថ្ងៃ​អាទិត្យ​ ទី ២៦ ខែ សីហា ​ឆ្នាំ ២០១៨ ​ចាប់​ពី​វេលា​ម៉ោង ១៤.0០ រសៀល​ដល់​ ២៣.០០ យប់​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ សៅស៍អ៊ីសថ៍អេយសៀ។​​​​

តម្លៃ​សំបុត្រ​​ចូល​ទស្សនា​សម្រាប់​កម្មវិធី​ប្រគំ​តន្ត្រី​ខាង​លើ៖​

 តម្លៃ ១០០០០ រៀល សម្រាប់​សាធារណៈ​ជន​ទូទៅ (ជន​ជាតិ​ខ្មែរ​) ក្នុង​មួយ​នាក់​ តម្លៃ ២០០០០ រៀល សម្រាប់​ភ្ញៀវ​បរទេស​ក្នុង​មួយ​នាក់​ តម្លៃ ២០០០០ រៀល សម្រាប់​អ្នក​ទិញ​ក្នុង​ថ្ងៃ​កម្មវិធី​ (ជន​ជាតិ​ខ្មែរ​) ក្នុង​មួយ​នាក់​ តម្លៃ ៤០០០០ រៀល សម្រាប់​អ្នក​ទិញ​ក្នុង​ថ្ងៃ​កម្មវិធី​ (ភ្ញៀវ​បរទេស​) ក្នុង​មួយ​នាក់ បញ្ជាក់​សម្រាប់​ជន​ពិកា​​អាច​ចូល​រួម​ទស្សនា​បាន​ដោយ​ឥត​គិត​ថ្លៃ៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី