• 2018-08-02 02:43:00
  • ព័ត៌មាន

ហេតុផល បូនីតា ដាដេណា បាត់មុខពីសិល្បៈជិត ១ទស្សវត្ស

  • 2018-08-02 02:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តារា​សម្ដែង​ជើង​ចាស់​ បូនីតា ដាដេណា បាន​បង្ហាញ​វត្តមាន​​សារ​ជា​ថ្មី​​ក្នុង​រឿង​"ម្ចាស់​ទាយាទ" ក្រោយ​ពី​បាត់​មុខ​ពី​​វិថី​សិល្បៈ​ជិត​ ១ទស្សវត្ស។

ការ​បាត់​មុខ​មិន​បង្ហាញ​វត្តមាន​​​រយៈ​ពេល​ ៨ឆ្នាំ​​លើ​វិថី​សិល្បៈ​​ ដោយ​សារ​តែ​ បូនីតា ដាដេណា មាន​អារម្មណ៍​ហត់​នឿយ​ខ្លាំង​​ក្នុង​​អាជីព​មួយ​នេះ​​ទើប​ធ្វើ​ឲ្យ​នាង ឃ្លាត​ឆ្ងាយ​ពី​ការ​សម្ដែង​រឿង។ ម្យ៉ាង​ទៀត​​អំឡុង​ពេល​នេះ​ នាង​ មាន​ស្វាមី​ជា​អ្នក​ជំនួញ​អារ៉ាប​​​ប្រាក់​រាប់​លាន​មិន​ចង់​ឲ្យ​ខ្លួន​ប្រឡូក​ការ​ងារ​សម្ដែង​តទៅ​ទៀត។

​​

ទោះ​បី​ជា​មាន​ការ​ហាម​ប្រាម​ពី​សំណាក់​ស្វាមី​ ជា​ជន​​អារ៉ាប​មិន​ចង់​ឲ្យ​នាង ប្រឡូក​សិល្បៈ​ក្ដី តែ​ បូនីតា ដាដេណា នៅ​តែ​ឆ្លៀត​​​និពន្ធ​ និង​ថត​រឿង​ដោយ​ខ្លួន​ឯង​បាន​ទៀត។ ជាក់​ស្ដែង​​ល្ងាច​មិញ​នេះ​ រឿង" ម្ចាស់​ទាយាទ" ដែល​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​​រោង​ភាព​យន្ត​ Prime Cineplex គឺ​ជា​ស្នា​ដៃ​និពន្ធ​ និង​សម្ដែង​ដោយ​នាង ផ្ទាល់​តែ​ម្ដង។

បូនីតា ដាដេណា ថា៖" រឿង​"ម្ចាស់​ទាយាទ" និពន្ធ​ដោយ​នាង​ខ្ញុំ​ផ្ទាល់​ រឿង​នេះ​ខ្ញុំ​សម្ដែង​ជា​តួ​ធ្មប់​កាច​សាហាវ​ហើយ​ខ្វេះ​ពោះ​វៀន​មនុស្ស​ដូច​គ្នា​ស៊ី។ ការ​បង្ហាញ​ខ្លួន​ជា​ថ្មី​នេះ​ខ្ញុំ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពូក​ម៉ែ​បង​ប្អូន​​ម្ដង​ទៀត"។

“ម្ចាស់​ទាយាទ" ដែល​ប្រកាស​ដាក់​បញ្ចាំង​គ្រប់​រោង​ភាព​យន្ត​​​​ចាប់​ពី​ថ្ងៃ​ទី ២ ខែ​សីហា នេះ​ហើយ​​ដោយ​រឿង​មួយ​នេះ​ បូនីតា ដាដេណា ចំណាយ​ដើម​ទុន​អស់​ច្រើន​​ក្នុង​ការ​ផលិត។ ដោយ​​នាង​ មិន​ខ្វល់​ពី​ទំហំ​ជោគជ័យ​ ឬ មិន​ជោគ​ជ័យ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​នាង ចង់​បាន​គឺ​បង្ហាញ​ស្នា​ដៃ​ចុង​ក្រោយ បន្ទាប់​ពី​បាត់​មុខ​រយៈ​ពេល​៨ឆ្នាំ៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី