• 2018-08-07 07:35:01
  • ព័ត៌មាន

អាយុ​គ្រាន់​តែ​ជា​តួ​លេខ! Leonardo DiCaprio ដឹក​ដៃ​សង្សារ​​វ័យ ២១ឆ្នាំ មុជ​ទឹកសមុទ្រ​យ៉ាង​រីករាយ

  • 2018-08-07 07:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​វ័យ ៤៣ ឆ្នាំ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​តារា​សម្ដែង​ជើង​ចាស់ Leonardo DiCaprio នៅ​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​ស្រី​ដែល​មាន​វ័យ​ប្អូន​លោក​រហូត​ដល់ ២២​ឆ្នាំ​ឯណោះ។ លោក​ថែម​ទាំង​មាន​វ័យ​លើស​ម្ដាយ​របស់​មិត្ត​ស្រី​លោក​បច្ចុប្បន្ន​ Camila Morrone ផង​ដែរ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ គូ​ស្នេហ៍​មួយ​គូ​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​មុជ​ទឹក​សមុទ្រ​នៅ​កោះ Nerano នៃ​ប្រទេស​អ៊ីតាលី។ ជាមួយ​រូបភាព​ដែល​ប្រមាញ់​បាន​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា គូ​ស្នេហ៍​តារា​មួយ​គូ​នេះ មាន​ភាព​សប្បាយ​រីករាយ​ជា​មួយ​គ្នា ដោយ​មិត្ត​ស្រី​វ័យ​ក្មេង​របស់​លោក​បង្ហាញ​សាច់​ដ៏​សិច​ស៊ី​របស់​នាង ខណៈ​តួ​ប្រុស​ក្នុង​រឿង "Titanic” រូប​នេះ បង្ហាញ​ក្បាល​ពោះ​ដ៏​ធំ​របស់​លោក​ដែរ។

គួរ​រម្លឹក​ដែរ​ថា តារា​សម្ដែង Leonardo និង​មិត្ត​ស្រី​របស់​លោក ធ្លាប់​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ជា​ច្រើន​ជាមួយ​គ្នា រួម​មាន​ពិធី​ខួប​កំណើត​របស់ Ellen Degeneres ជា​ដើម។ ពួក​គេ​បាន​ចាប់​ចិត្ត​លើ​គ្នា​ ខណៈ​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង Eminem៕​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់