• 2016-10-11 13:15:48
  • ព័ត៌មាន
Leonardo ផ្ដើម​លេង​បណ្ដាញ​សង្គម​ចិន Weibo ភ្លាម គេ​បាញ់​ទក់​សាច់ Leonardo ផ្ដើម​លេង​បណ្ដាញ​សង្គម​ចិន Weibo ភ្លាម គេ​បាញ់​ទក់​សាច់
  • 2016-10-11 13:15:48
  • ព័ត៌មាន

កំពូល​តារា​ហូលីវូដ Leonardo DiCaprio បាន​បង្កើត​គណនី​លេង​បណ្ដាញ​​សង្គម​​ដ៏​ធំ​របស់​ចិន Weibo កាល​កាល​ពី​ថ្ងៃ​ សៅរ៍​សប្ដាហ៍​មុន​ ប៉ុន្តែ​ត្រូវ​បាន​អ្នក​លេង​ក្នុង​បណ្ដាញ​នេះ​​​បង្ហោះ​រូប​បាញ់​តារា​រូប​នេះ​​ចុក​ៗ​តែ​ម្ដង។   រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters   ផ្ដើម​លេង​ភ្លាម តារា​វ័យ​៤១​ឆ្នាំ​​បាន​បង្ហោះ​​សារ​ខ្លី​ថា​៖"សួស្ដី​​ប្រទេស​ចិន! ខ្ញុំ​គឺ Leonardo"។ ត្រឹម​រយៈ​ពេល​តែ​២​ថ្ងៃ​​សារ​នោះ​ទទួល​បាន​ ៧១០ ០០០​ like, ១៥៨ ០០០​ចែក​រំលែក (Share) និង១៨៨ ០០០​មតិ (Comment)។​ ហើយ​​មិត​ភាគ​ច្រើន​​សម្បូរ​ទៅ​ដោយ​នារី​ៗ​ដែល​ជា​អ្នក​គាំទ្រ​តួ​រឿង "Titanic”។   អ្នក​លេង Weibo ម្នាក់​បាន​ចូល​ទៅ Comment​ថា៖"ស្វាគមន៍​ដែល​ចូលរួម Weibo! ពួក​យើង​ពិត​ជា​រំភើប​ណាស់​ ដែល​អ្នក​គាំទ្រ​ចិន​អាច​​ឈាន​មួយ​ជំហាន​​ស្និទ្ធស្នាល​ជាមួយ​អ្នក ហើយ​ដឹង​រឿង​ច្រើន​​និង​ភាពយន្ត​របស់​អ្នក"។ យ៉ាងណាមិញ​មាន​អ្នក​លេង Weibo មួយ​ចំនួន​ធំ​បាន​បង្ហោះ​រូប​ប្លែក​ៗ​របស់ Leonardo ដើម្បី​ចំអក​ ខណៈ​​អ្នក​លេង​ផ្សេង​ទៀត​បារម្ភDiCaprio ចាកចេញ​ពី​បណ្ដាញ​សង្គម​នេះ​ព្រោះ​តែ​ការ​ចំអក​មិន​ប្រណី៕                 ចុចអាន៖តួ​ឯក​ស្រី​រឿង “Titanic” ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ Leonardo ឈ្នះ​ពាន Oscar   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ shanghaiist

  • 2016-07-12 18:05:52
  • ព័ត៌មាន
សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ល្បី​ខ្លាំង​ព្រោះ​មុខ​ដូច​តួ​រឿង "Titanic” បេះបិទ សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ល្បី​ខ្លាំង​ព្រោះ​មុខ​ដូច​តួ​រឿង "Tita...
  • 2016-07-12 18:05:52
  • ព័ត៌មាន

តារា​ចម្រៀង​វ័យ​ក្មេង Vernon ដែល​ជា​សមាជិក​របស់​ក្រុម​ចម្រៀង​កូរ៉េ​ប្រុស​ថ្មី SEVENTEEN នោះ​កំពុង​ទទួល​បាន​ចំណាប់​យ៉ាង​ច្រើន​ពី​អ្នក​គាំទ្រ​ដោយ​មាន​ទម្រង់​មុខ​ដូច​តារា​សម្ដែង​ហូលីវូដ Leonardo DiCaprio សឹង​មិន​គួរ​ឲ្យ​ជឿ។   ចាប់​តាំង​ពី​បង្ហាញ​មុខ​ជា​ផ្លូវការ​កាល​ពី​ឆ្នាំ​មុន តារា​ចម្រៀង​ប្រុស​រូប​​សង្ហា Vernon ដែល​ជា​កូន​កាត់​កូរ៉េ​និង​អាមេរិក​នោះ​បាន​ឆក់​យក​បេះដូង​អ្នក​គាំទ្រ​នារី​ៗ​មិន​តិច​នាក់​នោះ​ទេ។ អ្វី​ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង​វ័យ ១៨ឆ្នាំ​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​ទម្រង់​មុខ​របស់​គេ​គឺ​ដូច​គ្នា​នឹង​តារា​សម្ដែង​ល្បី​ឈ្មោះ Leonado DiCaprio កាល​ពី​ក្មេង​សឹង​មិន​គួរ​ឲ្យ​ជឿ។ មិន​ត្រឹម​តែ​អ្នក​គាំទ្រ​ទេ​ដែល​និយាយ​ពី​រឿង​នេះ សូម្បី​តែ​កម្មវិធី​ទូរទស្សន៍​នានា​ក៏​លើក​រឿង​នេះ​មក​និយាយ​ផង​ដែរ​នៅ​ពេល​ម្ចាស់​បទ "Pretty U” ចូល​ប្រឡង​ក្នុង​កម្មវិធី "Show Me The Money”៕             ចុចអាន៖Seung Ri ត្រូវ​គេ​​រិះគន់​ថា​ឈ្លើយ​ពេល​លើក​ជើង​​ដាក់​លើ​បង្អួច​រថភ្លើង   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖koreaboo

អត្ថបទពេញនិយម