• 2022-09-15 04:06:13
  • ព័ត៌មាន

ត្រួសៗពីព័ត៌មានស្នេហារបស់កំលោះចាស់ Leonardo DiCaprio និងអ្នកមេម៉ាយកូន១ Gigi Hadid

  • 2022-09-15 04:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៣ ខែកញ្ញា វិបសាយព័ត៌មាន US Weekly បានចេញ​ផ្សាយព័ត៌មាន ទាក់ទងនឹង តារាហូលីវូដ Leonardo DiCaprio និងតារាម៉ូដែល Gigi Hadid ដែលត្រូវ​បាន​គេ​ចាប់បានថា បានដើរលេងជាមួយគ្នានៅក្រៅ កាល​ពីថ្ងៃសៅរ៍ សប្ដាហ៍មុន (ថ្ងៃទី១០ ខែកញ្ញា)​ក្នុងពិធីជប់លៀងមួយកន្លែង ក្រោយចេញពីកម្មវិធី New York Fashion Week

ប្រភពមិន​បាន​បញ្ជាក់​ច្បាស់​ពីឈ្មោះ​កម្មវិធីទេ ត្រឹម​ឲ្យដឹង​ថា​ អ្នកដែល​ចូលរួមក្រៅពីតារាប្រុសស្រីខាងលើ ក៏នៅ​មាន Superstar វាយតេនីស Venus Williams និងកីឡាករបាល់បោះ Ben Simmons ដែរ។

ងាកមកទំនាក់ទំនងស្រពិចស្រពិលស្ថិតក្នុងចចាមអារ៉ាមស្នេហារបស់ កំពូលតារាហូលីវូដ Leonardo DiCaprio និង Gigi Hadid វិញ បើតាមប្រភពពីវិបសាយ People គឺផ្ដើម​ដំបូង​ដោយ ភាគីខាងប្រុសទំនងជាចង់បង្កើតស្នេហាជាមួយនឹងភាគីខាងស្រីមុន។ ទំនាក់ទំនង​នេះ​ចាប់ផ្ដើមឡើង ក្រោយ​ពេល​ Leo បែកពីអតីតមិត្តស្រី (Camila Morrone)។ ប្រភពនៅ​បានបន្ថែម​ថា​ ទោះបី​ជាអ្នកទាំង ២ ចាប់ផ្ដើម​ភ្ជាប់​ទំនាក់ទំនង​មែន ប៉ុន្តែពុំទាន់ដល់ដំណាក់កាលស្នេហាទេ។

ជាការពិត ព័ត៌មាន​ចចាមអារ៉ាម​ស្នេហារវាង Leo និង Gigi ចាប់ផ្ដើមសាយភាយដំបូង​ តាំងពីដើម​ខែនេះ ហើយថែម​ទាំង​មាន​ពាក្យលេចឮជាញឹកញយដែរ ថា​ពួកគេ​ទាក់ទងស្នេហាគ្នាច្រើនលើកហើយក្នុងរដូវក្ដៅ។

មតិខ្លះ​ដែល​ស្និទ្ធនឹង​ប្រភព ក៏បាន​លើកឡើងថា ពួកគេពុំមែន​ទើបតែស្គាល់គ្នានោះទេ ពោល​គឺ​ស្គាល់គ្នា ២-៣ឆ្នាំហើយ។ អ្នកទាំងពីរ តែង​ភ្ជាប់ទំនងទំនងគ្នាទៅវិញទៅមក ហើយម្យ៉ាងវិញទៀត ទំនាក់ទំនងស្នេហាក៏អាច​នឹងទៅរួច ដោយសារ Gigi គឺជា​ប្រភេទនារីដែល Leo ស្រមៃចង់បានជាគូ (សិចស៊ី ស្អាតលេចធ្លោ និងចិត្តល្អ មិនចេះលាក់ពុត)។

ទោះជាយ៉ាងណា ទាក់ទងនឹងព័ត៌មាន​ទាំងឡាយខាងលើ ខាងអ្នកតំណាងរបស់ Leonardo DiCaprio និង Gigi Hadid មិនទាន់​មាន​ការបកស្រាយផ្លូវការនៅឡើយ៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់