• 2019-08-27 04:55:00
  • ព័ត៌មាន

ជនល្បីៗលំដាប់ពិភពលោកបន្តខ្នះខ្នែងផ្ដល់ជំនួយជួយព្រៃអាម៉ាហ្សូន

  • 2019-08-27 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃអាម៉ាហ្សូន​ នៅ​ប្រទេស​ប្រស៊ីល​ពិត​ជា​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​ជុំវិញ​ពិភពលោក។ មនុស្ស​ជា​ច្រើន​លាន​នាក់​ពិត​ជា​មនា​ការ​សោកស្ដាយ​ចំពោះ​ការបាត់បង់​នេះ​ ក្នុង​នោះ​ជន​ល្បីៗ​មួយ​ចំនួន​ក៏​មិន​ឱប​ដៃឈរមើល​ដែរ ដោយពួកគេក៏កំពុង​ផ្ដល់​ជំនួយ​តាម​មធ្យោបាយនានា។

រូបដែលបានបង្ហោះ

កាល​ពី​ថ្ងៃ​ទី​ ២៥ ខែសីហា តារា​សម្ដែង​ជួរ​មុខ​ប្រចាំ​ពិភពហូលីវូដ Leonardo DiCaprio បាន​បង្ហោះ​រូបភាពឆាបឆេះ​នៅ​ព្រៃអាម៉ាហ្សូន​ ព្រម​ជាមួយ​នឹង​សំណេរ​ដ៏​វែង​ ដោយ​បាន​បញ្ជាក់​ច្បាស់ៗ​ថា Earth Alliance ​មូលនិធិដែល​មាន​លោក​ចូលរួម​ចំណែក​ដែរនោះ​ បាន​បង្កើត​មូលនិធិ​ Amazon Forest ស្វែង​រក​ជំនួយ​ឲ្យ​បាន​​ចំនួន​ ៥លានដុល្លារ ក្នុង​បំណង​ស្រោចស្រង់​ និង​ជួយ​ព្រៃអាម៉ាហ្សូន ក៏​ដូចជា​ប្រកាស​ស្វែង​រក​ជំនួយ​បន្ថែម​ ដើម្បី​ចូលរួម​ឲ្យ​បាន​ច្រើន។

Leonardo DiCaprio

មិន​មែន​ទើប​តែ​ពេល​នេះ​ទេ មានន័យ​ថា​កន្លង​មក​ Leonardo តែង​លេច​មុខជា​រឿយៗ​ក្នុង​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន​រាប់​មិន​អស់​ ជាហេតុធ្វើ​ឲ្យ​លោក​មាន​អ្នក​ស្រឡាញ់ចូលចិត្ត​កាន់​តែ​ច្រើន​ ពិសេស​ស្ញប់ស្ញែង​នឹង​ទឹកចិត្ត​ដ៏​ល្អ​របស់​លោក។

Cristino Ronaldo

យ៉ាង​ណា​មិញ​ មិន​មែន​មាន​តែ​ Leonardo ទេ ក្នុង​នោះ​​កីឡាករ​បាល់ទាត់​ដ៏​ល្បី​ Cristino Ronaldo ក៏​បាន​ខ្នះខ្នែង​ និង​ព្រួយបារម្ភ​ខ្លាំង​ ក្រោយ​ហេតុការណ៍​នេះ​កើតឡើង ដោយថែម​ទាំង​បាន​ជួយ​យន្តហោះ​ ៣ ដែល​ផ្ទុក​ទឹក​ចំណុះ​ ៨ម៉ឺនលីត្រ​ ទៅ​បាញ់​ព្រៃ​ឆេះ​នោះ​ ឲ្យ​អន់​កម្ដៅ។ បន្ថែម​ពី​នេះ​ គេ​ក៏​ឃើញ​មាន​តារាល្បី​ ២រូបទៀត​គឺ Justin Bieber និង​ Miley Cyrus ដែល​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ស្រដៀង​គ្នា​នេះ​គឺ​ ជួល​យន្តហោះ​២ ផ្ទុកទឹក​ជាង ៦ម៉ឺនលីត្រ ដើម្បី​បាញ់​ពន្លត់ភ្លើងដែល​កំពុង​ឆេះ។

Justin Bieber
Miley Cyrus

សូម​បញ្ជាក់​ជា​ថ្មី​ផងដែរ ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃអាម៉ាហ្សូន​នេះ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត​ ព្រម​ទាំង​បង្កើត​ជា​ការ​ព្រួយបារម្ភ​ពី​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក។ ព្រៃ​នេះ​ ជា​ព្រៃតំបន់​ត្រូពិច​ដែលធំ​ជាង​គេ​បង្អស់​ និង​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ "សួត​របស់​ផែនដី” ថែម​ទៀត​ផង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី