• 2021-04-01 02:02:22
  • ព័ត៌មាន

Jack ដ៏សែនស្រស់សង្ហា ត្រូវក្លាយជាលោកពូក្បាលពោះធំនៅឆ្នាំ ២០២១

  • 2021-04-01 02:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ ភ្នាក់ងារ​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​បាន​ ចាប់​យក​រូប​ភាព​របស់​តារាសម្ដែង​ Leonardo DiCaprio ដើរ​លើផ្លូវជាមួយនឹង​សង្សារក្មេង។ ពេល​នោះជាពេល​ដែល អ្នក​ទាំង​ ២​កំពុង​មាន​ក្ដី​សុខជាមួយគ្នានៅឆ្នេរ Malibu ក្នុង​រដ្ឋ California ហើយ​ក៏​ស្រាប់​តែ​មក​ត្រូវ​ចូល​កាមេរ៉ា​របស់​អ្នក​សារព័ត៌មាន​ភ្លាម។

តារាប្រុស​វ័យ​ ៤៦​ឆ្នាំ​ Leonardo DiCaprio បាន​ធ្វើ​ឲ្យអ្នក​ឃើញ​រូបរាង​លោក ភ្ញាក់​ជា​ថ្មី​ ដោយសារ​ពេល​នេះ​លោក​ធាត់ខ្លាំង​ ខុសដាច់ពីមុន។ លោកដុសពុកមាត់​ពេញ ក្បាលពោះ​ចេញ​មក​ទាំងផ្ទាំង មិនចេញ​រាង​ឌាំងសង្ហាដូចមុនឡើយ បើទោះជា​ពេល​នេះ​លោក​ស្រក​គីឡូអស់ខ្លះ​ក៏ដោយ។

សង្កេត​ឃើញ​ថា នៅពេល​លោក​មិន​មាន​ការងារ​ថត​រឿង​ Leonardo ព្រលែងខ្លួន​ខ្លាំ​ង ដោយមិនសូវ​ខ្វល់​នឹង​ថែ​រាង​ទេ។ ប្រការ​នេះ​ធ្វើ​ឲ្យអ្នក​គាំទ្រ​លោក​ស្រងាកចិត្តបន្តិច​ដែរ ប៉ុន្តែ​យ៉ាងណា​នេះ គឺជា​ជីវិត​ឯកជន​របស់​មនុស្សម្នាក់ៗ។

ងាក​មក​មិត្តស្រី​របស់តួ​ «Jack» ប្រចាំរឿង «Titanic» គឺតារាម៉ូដែល Camila Morrone ដែលមានអាយុទើប​ ២៣​ឆ្នាំប៉ុណ្ណោះ។ ពួកគេ​បាន​ទាក់ទង​ស្រឡាញ់​គ្នា​ ៤​ឆ្នាំហើយ ហើយទំនាក់ទំនង​នេះ​ពិត​ជា​ដើរទៅយ៉ាង​រលូន បញ្ជាក់​ថា​អ្នក​ទាំង ២​មាន​ក្ដីសុខណាស់៕​

ប្រភព៖ Kenh14

មតិយោបល់