
- សុក្រ, 10 សីហា 2018 05:04
- ជីវិតតារា
ប្លែកហើយ! Hyorin ប្ដូរចរិតឬកពា ក្រោយក្លាយជា CEO ក្រុមហ៊ុន
- សុក្រ, 10 សីហា 2018 05:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកហើយ! Hyorin ប្ដូរចរិតឬកពា ក្រោយក្លាយជា CEO ក្រុមហ៊ុន
ក្រោយពីក្រុមចម្រៀងរបស់ខ្លួនបានរំលាយ តារាចម្រៀង Hyorin បានតស៊ូក្រាញននៀល និងមានសមត្ថភាពបង្កើតក្រុមហ៊ុនដោយខ្លួនឯងទៀត។ ជីវិតក្នុងនាមជា CEO ឬនាយិកាក្រុមហ៊ុន ត្បិតមានឈ្មោះអស្ចារ្យ ប៉ុន្តែមិនមែនស្រួលនោះទេ។
មានវត្តមានក្នុងកម្មវិធីជជែកកម្សន្ត "Life Bar' របស់ប៉ុស្តិ៍ tvN នៅថ្ងៃទី ០៩ ខែសីហា តារាស្រីអតីតមេក្រុម SISTAR រូបនេះបានបង្ហើបថា៖ «អត្តចរិតរបស់ខ្ញុំត្រូវផ្លាស់ប្ដូរ ក្រោយក្លាយជា CEO។ ខ្ញុំតែងធ្វើការគ្រប់ពេល សូម្បីថ្ងៃឈប់សម្រាកក៏ខ្ញុំមិនទំនេរដែរ។ ខ្ញុំថែមទាំងមិនអាចគេងបានស្រួលបួលទៀត»។
បន្តទៀតតារាស្រីវ័យ ២៧ឆ្នាំរូបនេះថ្លែងថា៖ «ខ្ញុំបានត្រឹមសម្ដែងលើឆាក ខ្ញុំមិនដែលទៅចាត់ចែងការងារអ្វីច្រើនទៀតទេ ហើយខ្ញុំក៏គ្មានបទពិសោធន៍ ឬចំណេះដឹងអ្វីទូលំទួលាយដែរពីការងារមួយចំនួន។ ខ្ញុំមិនដឹងអ្វីទាំងអស់ ដូចនេះខ្ញុំចេះតែចង់ឲ្យគេនាំខ្ញុំទៅមើលកុន និងញ៉ាំអីនៅក្រៅ ប៉ុន្តែយ៉ាងណាក៏មានអ្នកមកប្រាប់ខ្ញុំដែរថា ខ្ញុំមិនគួរធ្វើបែបនេះទេ អ៊ីចឹងហើយទើបឥឡូវខ្ញុំខំពង្រឹងសមត្ថភាពជាថ្មី និងចាប់យកវិធីផ្សេងទៀតមកអភិវឌ្ឍខ្លួន»។
ក្រុមហ៊ុនរបស់ Hyorin មានឈ្មោះថា Bridʒ ជាសមិទ្ធផលថ្មីដែលបង្កើតឡើងដោយនាងផ្ទាល់ ហើយលេចរូបរាងក្រោយក្រុមចម្រៀង SISTAR បានរំសាយនៅឆ្នាំ ២០១៧៕
ប្រភព៖ Allkpop ប្រែសម្រួល៖ យី សុធារី