• 2018-08-13 09:10:29
  • ព័ត៌មាន

​​​​​ដឹង​មូល​ហេតុ អែន ឌី​ មិន​​ថត​ឈុត​សិច​ស៊ី​ជាមួយ​តូ​តា ២​បទ​ថ្មី​ចុង​ក្រោយ

  • 2018-08-13 09:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ទើរ​គ្រប់​ MV របស់​លោក អែន ឌី ​ជា​មួយ​តារា​ស្រី​​ តែង​តែ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ក្ដៅ​​ខ្លួន​ ដោយ​សារ​តែ​ឈុត​ឆាក​មាន​បញ្ចូល​ការ​សម្ដែង​បែប​សិច​ស៊ី។ ដោយ​ឡែក ​​បទ​ចម្រៀង​ថ្មី​ពីរ​បទ "​Crush ធ្វើ​ឲ្យ​ខូច​ចិត្ត​" និង​បទ "​មិន​អាច​ផ្លាស់​ចិត្ត​" សម្ដែង​ដោយ​កញ្ញា តូ​តា ជាមួយ​លោក អែន ឌី ទើប​ចេញ​កាល​ពី​ថ្មី​ៗ​នេះ ​ធ្វើ​ឲ្យ​ទស្សនិកជន​ប្លែក​ចិត្ត ព្រោះ​គ្មាន​​កាយ​វិការ​​ ស្រើប​ស្រាល​ សិច​ស៊ី​ ដូច​ MV កន្លង​នោះ​ទេ។

អែន និង តូតា ( រូប​ភាព៖ FB Andy)

ទាក់​ទិន​នឹង​មូល​ហេតុ​នេះ លោក​​ អែន ឌី ​ប្រាប់​ Sabayថា លោក​ឃើញ​បង​ប្អូន​ជា​ច្រើន​កំពុង​មាន​ប្រតិកម្ម​ខ្លាំង​ លើ​ការ​ថត​បែប​សិច​ស៊ី ម្ល៉ោះ​ហើយ​បើ​លោក​នៅ​តែ​បន្ត​បញ្ចូល​កាយ​វិការ​បែប​នេះ​ទៀត អាច​ប្រឈម​នឹង​បាត់​ប្រជាប្រិយ​ភាព។ ក្រៅ​ពី​នេះ តារា​អាយុ​៣៨ ឆ្នាំ​ ​ចង់​ប្ដូរ​ មក​ជា​ការ​សម្ដែង​បែប​ធម្មតា​វិញ ដើម្បី​ឲ្យ​មើល​ទៅ​ប្លែក​សម្រាប់​ស្ទីល​ MV​ថ្មី​ របស់​លោក។

​អែន ឌី បញ្ជាក់​ថា៖ “​ឥលូវ​នេះ​ ធម្មតា​បង​ប្អូន​យើង​កំពុង​ប្រតិកម្ម​ខ្លាំង​លើ​ការ​ថត​សិច​ស៊ី ដូច្នេះ​ខ្ញុំ​ព្យាយាម​កែ​លម្អ​បន្តិច​ម្ដង​ៗ ​ដើម្បី​បំពេញ​ចិត្ត​ទស្សនិកជន"។ ​ចំពោះ​រឿង​ដែល​ថា តូ​តា​ មិន​ហ៊ាន​ថត MV ជាមួយ​លោក​ អែន ឌី ដោយ​សារ​ខ្លាច​សង្សារ​ប្រច័ណ្ឌ ជា​រឿង​មិន​ពិត​នោះ​ឡើយ។ ​

យ៉ាង​ណា​មិញ លោក​សុំ​មិន​បក​ស្រាយ​ថា ថ្ងៃ​ក្រោយ​អាច​នឹង​ឈប់​បញ្ចូល​កាយវិការ​​សិច​ស៊ី​ រោល​រាល​ក្នុង MV ​​ឬ​យ៉ាង​ណា​ទេ ព្រោះ​មិន​អាច​រំ​ពឹង​​ថ្ងៃ​ខាង​មុខ​បាន។ ប៉ុន្តែ​បើ​ប្រិយ​មិត្ត​គាំ​ទ្រ​នៅ​ការ​សម្ដែង​​​បែប​ធម្មតា នោះ​​លោក​នឹង​វិល​មក​សម្ដែង​របៀប​ធម្មតា​វិញ​។ ​​​​

ក្នុង​នាម​ជា​សិល្បករ​ម្នាក់ លោក អែន ឌី ​ប្រាប់​ថា​នឹង​រិះ​រក​អ្វី​ដែល​ថ្មី​ប្លែក​ ព្រម​ទាំង​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ ​​ស្រប​តាម​តម្រូវ​ការ​ចិត្ត​ប្រិយ​មិត្ត ។ ​លោក​ក៏​សូម​ឲ្យ​ទស្សនិកជន​ជួយ​គាំ​ទ្រ​ស្នា​ដៃ​សិល្បករ​ខ្មែរ ដើម្បី​ជា​កម្លាំង​ចិត្ត​ តស៊ូ​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ថ្មី​ៗ​ បន្ត​ទៀត​ផង​ដែរ៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម