• 2016-05-02 17:47:31
  • ព័ត៌មាន
ពៅ ពេជ្រ តប​ទៅ​ អែនឌី​ រឿង​យក​បទ​ "នឹក​បង​៥០%​ផង" មក​ច្រៀងអត់​សុំ​​ការ​អនុញ្ញាត ពៅ ពេជ្រ តប​ទៅ​ អែនឌី​ រឿង​យក​បទ​ "នឹក​បង​៥០%​ផង" មក​ច្រៀងអត់​សុំ​​ការ...
  • 2016-05-02 17:47:31
  • ព័ត៌មាន

តារា​ចម្រៀង​ពន្លក​ថ្មី​ ពៅ​ ពេជ្រ​ ថ្លែង​មក​កាន់​ Sabay ថាការ​យក​បទ​​លោក​ អែន​ ឌី​ មក​ផលិតជា​ MV ព្រោះ​តែ​ការ​ស្រលាញ់​ និង​ចង់​គាស់​រំលើង​ឡើង​វិញ​នូវ​បទ​ចម្រៀង​ចាស់​ៗហើយ​មុន​នឹង​ចេញ​ MV បទ​នេះ​លោក​បាន​ដាក់​ថា​ Cover Song  រួច​ហើយ​។   "មុន​​នឹង​ខ្ញុំ​ច្រៀង​ ខ្ញុំ​បាន​ដាក់​ពាក្យ​ថា​ Cover ​រួច​ហើយ​ ចឹង​ខ្ញុំ​មិន​បាន​ធ្វើ​ ឬ​លួច​មក​ទេ" ។​ នេះ​ជា​ការ​លើក​ឡើង​របស់​ ពៅ​ ពេជ្រ អ្នក​ Cover​ បទ​ អែន​ ឌី ក្រោយ​ពី​លោក​ ត្រូវម្ចាស់​ទំនុក​(អេនឌី)រូប​នេះ ប្រតិកម្មថា ហេតុ​អ្វី​យក​បទ​លោក​មក​ច្រៀង​ និង​ថត​ MV គ្មាន​ការ​អនុញ្ញាត។     បទ"​​នឹក​បង​៥០%" របស់ ​អែន​ឌី   អេនឌី ខឹង​​អ្នក​ជំនាន់​ក្រោយ យក​បទ​លោក​មក​ច្រៀង​គ្មាន​សុំ​ការ​អនុញ្ញាត   ក្នុង​នាម​ជា​តារា​ចម្រៀង​ជំនាន់​ក្រោយ​​ម្នាក់​ ពិធី​ករ​ ទីណា ហៅ​ ពៅ​ពេជ្រ​​ ​បញ្ជាក់​ថា​ ទាំង​អស់​នេះ​ គឺ​​​ដោយសារ​តែ​​​ស្រលាញ់​ ហើយ​បទ​នេះ​មិន​ទាន់​មាន​វីដេអូ និង​មិន​មែន​ជា​បទ​ Original ទើប​លោក​​​យកមក​ Cover​ ផលិត​ជា​ MV​ ដូច្នេះ។​​     បទ​ "នឹក​បង​៥០%" Cover ដោយ​លោក​ ពៅ ពេជ្រ   ពៅ​ពេជ្រ ថ្លែង ៖"​មក​ពី​ខ្ញុំ​ស្រលាញ់​បទ​នឹង ​ហើយ​ដោយ​មិន​ទាន់​មាន ​MV​ ម្យ៉ាង​​ក៏​​មិន​មែន​ជា​បទ​ ​Original នៅ​ពេល​ខ្ញុំ​​ធ្វើ​​ ខ្ញុំ​បាន​ដាក់​ពាក្យ​ថា ​Cover រួច​​ហើយ។ សម្រាប់​អ្នក​សិល្បៈ​គេ​យល់​គ្រប់​តែ​គ្នា​ហ្នឹង​​ ចុះ​បទ ​អាណែត​មាស​បង ​គេ​ក៏​យក​មក​ធ្វើ​ជា ​MV ​ថ្មី​ ដូច​គ្នា​សួរ​ថា​តើ​លោក​ពូ​ ហួ ឡាវី គាត់​និយាយ​អត់​? នោះ​គឺ​មក​ពី​​គាត់​យល់​ពាក្យ​ថា​ Cover"​។   ទន្ទឹម​នឹង​ការ​ស្រលាញ់​ និង​​គាំ​ទ្រ​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ ពៅ​ ពេជ្រ លើក​ឡើង​ថា​​ ការ ​Cover និង​ ផលិត​ MV​ ​បទ​នេះ​ លោក​មិន​បាន​យក​ទៅ​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ឡើយ​ ទាំង​អស់ គឺ​​ដោយសារ​តែ​ការ​ស្រលាញ់ប៉ុណ្ណោះ​​ ទើប​លោក​ធ្វើ។   បន្ថែម​លើស​នេះ​ លោក​ ពៅ នេត្រា អ្នក​គ្រប់​គ្រង​នៅ​ក្នុង​ផលិត​កម្ម​​នេត្រា​ បាន​ឲ្យ​ដឹង​​ថា​ ​ម្ចាស់​បទ​​នេះ​ គួរ​តែ​សប្បាយ​ចិត្ត ពេល​មាន​អ្នក​ជំនាន់​ក្រោយ​បាន​​គាស់​កកាយ​យក​មក​ផលិត​សារ​ជា​ថ្មីដូច្នេះ។   “ខ្ញុំ​ចង់​ជម្រាប​ដែរ​ថា​ បើសិន​ករណី​ខ្ញុំ​ជា​គាត់​ (អែន ឌី) ខ្ញុំ​មាន​តែ​សប្បាយ​ចិត្ត​ ដែល​មាន​អ្នក​ជំនាន់​ក្រោយ​លើក​យក​បទ​​ខ្លួន​ដែល​បាន​កប់​​យូ​រហើយ​ មក​​កកាយ​ឡើង​វិញ​ ហើយ​វា​រិត​តែ​ធ្វើ​ឲ្យ​ម្ចាស់​បទ​ កាន់​តែ​ល្បី​ជាង​មុន​។ខាង​ពួក​ខ្ញុំ ​ក៏​រង់​ចាំ​​ជួប​ខាង​ លោក អែន​ ឌី​ ដើម្បី​ពិភាក្សា​ និង​វែក​ញែក​រឿង​នេះ​ដែរ​"។   ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក អេនឌី ដែល​បច្ចុប្បន្ន​កំពុង​លំហែ​កាយ​នៅ​ប្រទេស​ជប៉ុន​នោះ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បន្ថែម​បាន​ទេ៕   អត្ថបទ៖ ថា ម៉ាលីដា ​​

  • 2015-01-09 17:58:06
  • ស្ទីលតារា
ស្ទីលថត​ប្លែកៗ ១១​ សន្លឹក​ពី អែនឌី ​និង​ តារា​ស្រី​ល្បីៗ យ៉ាង​ម៉េច​ដែរ? ស្ទីលថត​ប្លែកៗ ១១​ សន្លឹក​ពី អែនឌី ​និង​ តារា​ស្រី​ល្បីៗ យ៉ាង​ម៉េច​ដែរ...
  • 2015-01-09 17:58:06
  • ស្ទីលតារា

អ៊ែនឌី ជា​តារា​ប្រុស​មួយ​រូប ដែល​គេ​ចាត់ទុក​ថា មាន​សំណាង​ ព្រោះ​បាន​ប៉ះពាល់​រាងកាយ ឬ​អោបរឹត និង ​ស្និទ្ធស្នាល​ជាមួយ​តារា​ស្រី​ច្រើន​ជាង​គេ នៅ​ពិភព​សិល្បៈ តាម​រយៈ​ការ​ថត​ម៉ូដែល​បែប ​Sexy ស្ទើរ​មិន​មាន​តារា​ផ្សេង​ណា​​ហ៊ាន​ធ្វើ​ដូច្នេះ​ឡើយ។ តោះ!...សូម​ រំលឹក​រូប​ថត​ខ្លះៗ​របស់​ អែនឌី​ ដែល​ធ្លាប់​បាន​ថត​ជាមួយ​តារា​ស្រី​​ ១១​រូប ក្នុង​ចំណោម​តារា​ស្រី​​ ៥០ នាក់កន្លង​មក។   ១. អែនឌី ជាមួយ​ ចន ច័ន្ទលក្ខិណា       ២. អែនឌី ជាមួយ សុខ សោម៉ាវត្តី       ៣. អែនឌី ជាមួយ មាស សុខសោភា       ៤. អែនឌី និង កុល ដាវី       ៥. អែនឌី និង វ៉ាង ស្រីណូ       ៦. អែនឌី និង សឿ សុធារ៉ា       ៧. អែនឌី និង ឌុច លីដា       ៨. អែនឌី និង សុខ ពិសី       ៩. អែនឌី និង ជីជី       ១០. អែនឌី និង ទឹម រដ្ឋា       ១១. អែនឌី និង ពេជ្រ អាវីហ្សា       រូបថត៖ ផ្ដល់ឲ្យ

អត្ថបទពេញនិយម
អត្ថបទថ្មី