• 2018-08-16 07:05:39
  • ជីវិតតារា

ស្ងាត់ៗ ឆុំ វត្ដី បង្ហាញមុខគូស្នេហ៍បាត់

  • 2018-08-16 07:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ឆុំ វត្ដី តួ​អង្គ​ក្នុង​រឿង​​"ស្ដេចកន" បាន​បង្ហាញ​មុខ​គូស្នេហ៍​យ៉ាង​ភ្ញាក់​ផ្អើល​នៅ​លើ​ទំព័​ហ្វេសប៊ុក​​​របស់​នាង កាល​ពី​ពេល​ថ្មី​ៗ​ជា​មួយ​ពាក្យ​ពេចន៍​យ៉ាង​ផ្អែមល្ហែម​ ភាសា​​ស្នេហា​អូន​បង។

រូប​ថត​មួយ​សន្លឹក​​​ជា​លក្ខណៈ​គូស្នេហ៍​ប្រុស​​ស្រី​នៅ​ក្រោម​ថ្ងៃ​រៀប​លិច ឆុំ វត្ដី ​បាន​រៀប​រាប់​ថា៖" រាត្រី​សួស្ដី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អូន"។ ភ្លាម​ៗ​នោះ​​បុរស​ម្នាក់​ដែល​មាន​​គណនេយ្យ​ហ្វេស​ប៊ុក​ឈ្មោះ Rithour Raksa ត្រូវ​បាន​គេ​អះ​អាង​ថា​​​ជា​គូស្នេហ៍​នាង បាន​ចេញ​មុខ​​មក​ឆ្លើយ​​ថា៖" បាទ​រាត្រី​សួស្ដី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​បង"។

ភាសា​ឆ្លើយ​ដ៏​ផ្អែម​ល្ហែម​​ បាន​ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​ និង​អ្នក​គាំទ្រ​ ឆុំ វត្ដី ចូល​ទៅ​បញ្ចេញ​មតិ​យោបល់​ថា៖" អើយ​អាណិត​អ្នក​អត់​គូ​ផង" រំពេច​នោះ​នាង ក៏​បាន​​តប​ទៅ​វិញ"យក​មួយ​ និង​គេ​ដែរ​ទៅ​ប្អូន​ស្រី"។

ការ​បង្ហាញ​មុខ​គូស្នេហ៍​យ៉ាង​ផ្អែម​ល្ហែម​ ឆុំ វត្ដី មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ ដោយ​សារ​តែ​ខណៈ​ពេល​នេះ​នាង កំពុង​តែ​រវល់​ថត​រឿង​​ភាគ​ថ្មី​ឲ្យ​ទូរទស្សន៍​មួយ៕

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី