• 2016-06-14 17:15:52
  • ភាពយន្ត
ឆុំ វត្តី ស្ទុះ​ឡើង​ជាមួយ​រឿង "ស្ដេចកន” ឆុំ វត្តី ស្ទុះ​ឡើង​ជាមួយ​រឿង "ស្ដេចកន”
  • 2016-06-14 17:15:52
  • ភាពយន្ត

តារា​សម្ដែង​ថ្មី ឆុំ វត្តី បាន​ប្រាប់​ឲ្យ​ដឹង​ថា​​រឿង​ "ស្ដេចកន” គឺ​ជា​​រឿង​ដែល​ធ្វើឲ្យ​នាង​មាន​ឈ្មោះ​ល្បី​ជាង​មុន និងជា​ចលករ​ជំរុញ​ឲ្យ​​​​ការងារ​សិល្បៈ​នាង​​​ធ្វើ​​កាន់តែ​មមាញឹក ហើយ​​មាន​អ្នក​ស្គាល់​កាន់តែ​ខ្លាំង​រហូត​រក​ពេល​សម្រាក​មិន​ចង់​បាន។     “​បន្ទាប់ពី​បាន​សម្ដែង​ក្នុង​រឿង​បែប​ប្រវត្តិសាស្រ្ត​នោះ​រួច​មក​ មាន​គេ​ស្គាល់​ច្រើន មាន​គេ​ទាក់ទង​ហៅ​ថត​ ក៏​ច្រើន​តាម​នឹង​ដែរ​បង ហើយ​រហូត​មក​ទល់​ពេល​នេះ​ នាង​ខ្ញុំ​បាន​ដើរ​តួឯក​បាន​បួន​រឿង​ហើយ។ ខ្ញុំ​​ពិតជា​មាន​អារម្មណ៍​ថា​រំភើប រីករាយ​​លាយ​ឡំ​គ្នា​ហើយ​បង​​”។ តួឯក​ស្រី​ក្នុង​រឿង "ស្ដេចកន” ប្រាប់។ ថ្មី​ៗ​នេះ ឈុំ វត្តី ក៏​ទើប​ទទួល​តំណែង​ជា​តួឯក​ស្រី​ក្នុង​រឿង "វិកលចរិត”  ថែម​ទៀត​ផង និង​​ការ​សម្ដែង​​ក្នុង MV ​ក៏​ដូចជា ស្ពត​ផ្សេង​ៗ​ទៀត។   កញ្ញា​បន្ត​ទៀត​ថា​ជា​ការ​តបស្នង​ទៅ​ដល់​ទស្សនិកជន​ដែល​តែង​តែ​គាំទ្រ នាង​មាន​តែ​ខិតខំ​រិះរក​បច្ចេកទេស​សម្ដែង​ថ្មី​ៗ​ឲ្យ​កាន់តែ​ល្អ​ជាង​នេះ​ទៅ​ទៀត​​ប៉ុណ្ណោះ៕   អត្ថបទ៖ទ្រី រ៉ាវី