
- 2021-07-12 02:21:54
- ព័ត៌មាន
ឆុំ វត្ដី និងកូនចេញពីពេទ្យព្រឹកនេះហើយ! អ្នកគាំទ្រទាំងឡាយ បានដឹងពីអត្ថន័យ នៃឈ្មោះកូនស្រីដំបូងនាង ឬនៅ?
- 2021-07-12 02:21:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆុំ វត្ដី និងកូនចេញពីពេទ្យព្រឹកនេះហើយ! អ្នកគាំទ្រទាំងឡាយ បានដឹងពីអត្ថន័យ នៃឈ្មោះកូនស្រីដំបូងនាង ឬនៅ?
ចន្លោះមិនឃើញ
នៅមុនម៉ោង១២ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ តារាសម្ដែងស្រី ឆុំ វត្ដី នឹងចេញពីមន្ទីរពេទ្យORIENDAដែលនាងសម្រាកដើម្បីសម្រាលកូនដំបូងរបស់ខ្លួនទៅកាន់គេហដ្ឋានហើយ។ បន្ទាប់ពីសម្រាលបាន៥ថ្ងៃ ឆុំ វត្ដី និងកូនស្រី មានសុខភាពល្អណាស់។
រិទ្ធហួរ ជូលីតា គឺជាឈ្មោះកូនស្រីដំបូងរបស់វត្ដី ហើយនាង និងស្វាមីជាអ្នកដាក់ឈ្មោះឲ្យដោយផ្ទាល់តាំងមុនពេលសម្រាលទៅទៀត។ តារាសម្ដែងរូបនេះបានប្រាប់អត្ថន័យ នៃឈ្មោះរកូនស្រីរបស់ខ្លួនតាមរយៈ Sabay ថា ជូលី ឬជូឡាយ គឺសំដៅដល់ខែកក្កដា គឺជាខែដែលកូនស្រីនាងកើត ហើយពាក្យថា"តា" នៅខាងចុងនោះ គឺមានព្យញ្ជនៈ"ត"ដូចជាឈ្មោះរបស់នាងដែរ។
ឆុំ វត្ដី៖"ប៉ាៗ...គេថាJuly ត្រូវខែ៧ ដល់ពេលទៅខ្ញុំស្រឡាញ់ឈ្មោះតា គាត់ក៏ដាក់បង្គ្រប់ចូលគ្នាទៅក៏ទៅជាឈ្មោះជូលីតា។ សម្រាប់Baby យកថែមទៀតអត់យក១ទេ ឲ្យគ្នាអត់មាននណាលេងជាមួយម៉េចកើតបង តែអត់ទាន់ដឹងថាយកឆ្នាំណា យើងមើលឆ្នាំដែរទាល់តែឆ្នាំណាល្អបានយើងយក"។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ តារាសម្ដែងរូបស្រស់សោភា ឆុំ វត្ដី បានចូលរោងជ័យជាមួយកូនកំលោះឈ្មោះ រិទ្ធ ហួររក្សា។ ពិធីមង្គលការបង្គ្រប់កិច្ចមួយព្រឹករបស់តារាសម្ដែង ឆុំ វត្ដី បានប្រព្រឹត្តយ៉ាងរលូន ដោយពិធីក្រាបផ្ទឹម ចងដៃ និងកាត់សក់បង្កក់សិរីជាដើម ត្រូវបានធ្វើស្របទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរទាំងអស់។ កាលណោះក៏មានភ្ញៀវកិត្តិយសចូលរួមក្នុងពិធីពិសារភោជនីយអាហារមួយចំនួនដែរ បើទោះបីកាលណោះស្ថិតនៅក្នុងស្ថានភាពឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ក្ដី៕