• 2021-10-04 07:46:55
  • ព័ត៌មាន

ម៉ាប់ៗតែឃ្យូត! តារាសម្ដែង ឆុំ វត្តី ជះរាងក្នុងឈុតប៊ីគីនីចាំងភ្នែក ក្រោយសម្រាលកូនរួច

  • 2021-10-04 07:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីឆ្នើម ឆុំ វត្តី កំពុងធ្វើឱ្យអ្នកគាំទ្រចំហមាត់ក្រោយបញ្ចេញរាងខ្ពស់ស្រឡះក្នុងឈុតប៊ីគីនី បន្ទាប់ពីសម្រាលកូនដំបូលបាន២ខែជាង។

នៅមុននេះបន្តិចអ្នកនាង ឆុំ វត្តី ទម្លាយរូបថតត្រជាក់ភ្នែកប៉ុន្មានសន្លឹកលើបណ្ដាញសង្គមជាមួយស្វាមី សំណព្វចិត្ត ហើយអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ វត្តី មកលើកនេះស៊ិចស៊ីអស់ស្ទះតែម្ដងក្នុងឈុត ហែលទឹកបញ្ចេញសាច់វាលគល់ភ្លៅ បើទោះជានាងមានសាច់ឈាមទ្រលុកទ្រលន់បន្តិច ក្រោយសម្រាលបានកូនស្រីដំបូង។

បង្ហោះរូបទាំងនេះមិនប៉ុន្មានផងមានអ្នកគាំទ្រចូលសរសើរនាងព្រោងព្រាតពីសម្រស់លេចធ្លោ និងស៊ិចស៊ីពេលនេះ។

យ៉ាងណាមិញកាលពីថ្ងៃទី០៨ កក្ដដាកន្លងទៅនេះ ឆុំ វត្តី ទើបតែសម្រាលបានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ដែលជាចំណងដៃដំបូងរវាងនាង និង ស្វាមី បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០២០។ ទន្ទឹមនឹងនេះ ក្រោយសម្រាលកូនមិនប៉ុន្មានផង វត្តី កាក់កបណាស់ នាងធ្លាប់បង្ហើបប្រាប់ថាអំឡុងពេល នៃការពពោះកូនស្រីដំបូងនេះមានក្រុមហ៊ុន និងផលិតកម្មខ្លះ បានមកទាក់ទងនាងដើម្បីថត តែដោយបារម្ភពីសុខភាពកូនក្នុងផ្ទៃទើបនាងបដិសេធ៕

ទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី