• 2020-05-04 08:23:27
  • ជីវិតតារា

ឆុំ វត្ដី ហ៊ាន​​រៀបការ តែ​មិន​ហ៊ាន​ចេញ​ទៅ​ក្រេបទឹកឃ្មុំ​នៅ​បរទេស

  • 2020-05-04 08:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រូប​ស្រស់​សោភា ឆុំ វត្ដី បាន​​រៀបការ​នៅ​ព្រឹក​ថ្ងៃទី៤ ខែ​ឧសភានេះ ប៉ុន្តែ​សម្រេច​លុប​ចោល​គម្រោង​ទៅ​ក្រប​ទឹក​ឃ្មុំ​នៅ​ប្រទេស​បារាំង ដោយសារ​បញ្ហា​ឆ្លង​រាតត្បាត​ជា​សកល នៃ​ជំងឺ​កូវីដ-១៩។

វត្ដី និយាយ​ថា ចាស់​ទុំ​បាន​ដេញ​វេលា​យក​ថ្ងៃ​ជ័យ​ជា​យូរ​មក​ហើយ ហើយ​ចំ​ថ្ងៃ​ល្អ​សម្រាប់​នាង​ទៀត​នោះ ទើប​គ្រួសារនាងសម្រេច​រៀបចំ​ពិធី​មង្គល​នេះ​ឡើង​តែ​ម្ដង។ នាង​ថា នៅ​ព្រឹកមិញ​នេះ​មាន​ភ្ញៀវ​ប្រមាណ​២០០​នាក់ ក្នុង​នោះ​ក៏មាន​មិត្ត​រួម​អាជីព​មួយ​ចំនួន​ដែរ បាន​ចូល​រួម៖"អត់​មាន​ពិធី​ទទួល​ភ្ញៀវ​ពេល​ល្ងាច​ទេ​បង ចាំ​ដល់​ស្ងប់ស្ងាត់​កូវីដ-១៩ មែនទែន ចាំ​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​ម្ដង​ទៀត​នឹង​មាន​ភ្ញៀវ​ច្រើន"។

បើ​តាម ឆុំ វត្ដី គម្រោង​ចេញទៅក្រេប​ទឹក​ឃ្មុំ​តាម​ខេត្ដ ឬ​នៅរមណីយដ្ឋាន​ល្បី​ៗ​ក្នុង​ប្រទេស ក្រៅ​ពី​គម្រោង​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​បារាំង​នោះប្រហែល​មិន​មាន​ឡើយ ព្រោះ​នាង និង​ស្វាមី នឹង​ត្រូវ​ជាប់​ដៃ​ខ្លាំង​ជាមួយ​ការងារ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដែលទើប​បើក​ថ្មី​របស់​នាង។

រូបថត៖ ហ្វេសប៊ុក ឆុំ វត្ដី

ប៉ុន្តែ​នាង​សង្ឃឹម​ថា អ្វី​ៗ​នឹង​ល្អ​ប្រសើរ ហើយ​ឱកាសក្របទឹកឃ្មុំ ឬបង្កើតស្នាមញញឹមជាមួយស្វាមីដ៏អស្ចារ្យ នឹងកើតមានក្រោយពេល​ដែល​ជំងឺ​កូវីដ-១៩ បាន​វិនាស​សាបសូន្យ​ពី​ភព​ផែនដី​នេះ​ទៅ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម