
- 2018-08-18 00:00:00
- ព័ត៌មាន
កាក់កបសិល្បៈកាន់តែខ្លាំង ព្រះកាយច័ន្ទ កាន់តែព្រួយបារម្ភពីសុខភាពលើសដើម
- 2018-08-18 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាក់កបសិល្បៈកាន់តែខ្លាំង ព្រះកាយច័ន្ទ កាន់តែព្រួយបារម្ភពីសុខភាពលើសដើម
ចន្លោះមិនឃើញ
ការងារសិល្បៈរបស់ព្រះកាយច័ន្ទ មួយរយៈនេះត្រូវបានម្ចាស់សាមីខ្លួនអះអាងថា មានការមមាញឹកច្រើន រហូតស្ទើររកពេលសម្រាកគ្មាន។ ដោយសារតែបែបនេះ តួអង្គក្នុងរឿង "ជញ្ជីងជីវិត" ធ្លាប់សន្លប់ច្រើនដង រហូតត្រូវទៅជួបគ្រូពេទ្យទៀតផង។
អាការៈបែបនេះបានកើតឡើងយូរណាស់មកហើយ លើតារាសម្ដែងស្រីកម្ពស់ ១៦៧ សង់ទីម៉ែត្រ ដោយនាងប្រាប់ថា ពេលណាគិតច្រើន ឬធ្វើការហត់ ឬជួបរឿងភ័យ នាងថប់ៗ ស្ទះដង្ហើម រហូតរកកលចង់សន្លប់។ គ្រូពេទ្យ ប្រាប់ថា មកពីព្រះកាយច័ន្ទ គេងមិនបានគ្រប់គ្រាន់ និងគិតច្រើនពេក។ ទោះដឹងថា សុខភាពរបស់ខ្លួនមិនសូវអំណោយផលល្អ តែតារាស្រីវ័យ២៣ឆ្នាំ ហាក់មិនចង់សម្រាកឲ្យបានច្រើននោះទេ ដោយនាងនិយាយថា សិល្បៈមិនមានស្ថិតស្ថេរ ដូច្នេះ បើមានការងារធ្វើ នាងត្រូវតែឆ្លៀត។
ព្រះកាយច័ន្ទ ប្រាប់ថា ៖“ការងាររកបានដោយលំបាក ហើយកម្លាំងក៏ត្រូវលំបាកទៅតាមហ្នឹង ។ ណាមួយ កិច្ចការងារសិល្បៈមិនថេរ ឆ្នាំខ្លះអាចរកបានដល់ទៅខ្ទង់ម៉ឺន ឆ្នាំខ្លះរកបានត្រឹម៥ពាន់ ៦ពាន់ អ៊ីចឹងហើយ មិនអាចនៅស្ងៀមបានទេ"។
ជំងឺរបស់នាងមិនទាន់ធូរស្រាលជាងមុននោះទេ បើតាមការសង្កេតរបស់សាម៉ីខ្លួន។ មូលហេតុ ព្រោះការងារជាអ្នកសិល្បៈ មិនសូវមានពេលដេកពួនបានគ្រប់គ្រាន់ទេ ហើយម្យ៉ាង រាល់ថ្ងៃខំរិះរកអ្វីថ្មី ប្លែក ជូនទស្សនិកជន ដូច្នេះហើយទើបត្រូវគិតច្រើន មិនងាយស្រួលឡើយ៕