
- អង្គារ, 21 សីហា 2018 09:29
- ព័ត៌មាន
មុនដើរចូលបន្ទាយទាហាន មេក្រុម BTOB ខំសរសេរសារមានន័យជ្រៅបំផុតដល់អ្នកគាំទ្រ
- អង្គារ, 21 សីហា 2018 09:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនដើរចូលបន្ទាយទាហាន មេក្រុម BTOB ខំសរសេរសារមានន័យជ្រៅបំផុតដល់អ្នកគាំទ្រ
ចន្លោះមិនឃើញ
សំណេរមួយដ៏វែងបានបង្ហោះចេញនៅលើគណនី Instagram ដោយបានបង្ហាញពីអារម្មណ៍ពិតក្នុងចិត្តរបស់ Seo Eunkwang មេក្រុមរបស់ BTOB មុនលាអ្នកគាំទ្រទៅចូលជួរទាហាន។
ថ្ងៃទី ២១ ខែសីហានេះមេក្រុមរបស់ BTOB បានបង្ហោះរូបភាពសំណេរសរសេរផ្ទាល់ដៃមួយជូនចំពោះអ្នកគាំទ្រទាំងអស់ និងរូបភាព Selfie ថ្មីៗក្រោយលោកកាត់សក់។ អមជាមួយរូបភាព២សន្លឹកនេះ លោកក៏បានសរសេរឃ្លាថា៖ «ខ្ញុំនឹងត្រឡប់មកវិញដោយសុវត្ថិភាពបំផុត។ អ្នកទាំងអស់គ្នា សន្យានឹងខ្ញុំរឿងមួយណា។ សូមថែសុខភាពឲ្យបានល្អ និងរស់នៅឲ្យបានសប្បាយរហូតដល់ពេលយើងជួបគ្នាម្ដងទៀត! សន្យានឹងខ្ញុំណា!!! មនុស្សជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំពិតជាស្រឡាញ់គ្រប់គ្នា ហើយតែងអរគុណទុកក្នុងចិត្តជានិច្ច»។
ដោយឡែក នៅក្នុងលិខិតវិញ Eun Kwang បាននិយាយថា៖ «ខ្ញុំចង់ថ្លែងអំណរគុណដល់ MELODIES (ក្រុមអ្នកគាំទ្រ BTOB) ទាំងអស់ដែលបានផ្ដល់ក្ដីស្រឡាញ់ទំហំប៉ុនផែនដីសម្រាប់ខ្ញុំ និង BTOB ក៏ដូចជាផ្ដល់ការលើកទឹកចិត្ត សុភមង្គល និងមហិច្ឆតាជំរុញទឹកចិត្តឲ្យខ្ញុំបន្តដើរទៅមុខទៀត ក៏ដូចជាមូលហេតុដែលអាចឲ្យខ្ញុំច្រៀងបាន ជាពិសេសតែងតែជួយឲ្យខ្ញុំមានកម្លាំងស្ទួយខ្លួនឯងក្នុងពេលវេលាដ៏លំបាក។ ខ្ញុំសង្ឃឹមថានឹងទទួលបានបទពិសោធន៍ថ្មី និងអាចស៊ាំនឹងបរិយាកាសថ្មី ហើយខ្ញុំក៏បន់ស្រន់ឲ្យ យើងនៅតែគាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមករហូត។ ក្នុងរយៈពេល ១៤ម៉ោង ខ្ញុំនឹងនៅក្នុងជួរទាហាន ខ្ញុំកោរសក់របស់ខ្ញុំ ហាហា! ខ្ញុំក៏ធ្លាប់កោរសក់ម្ដងដែរកាលពីរៀននៅបឋមសិក្សា និងអនុវិទ្យាល័យ ប៉ុន្តែវាមានអារម្មណ៍ថាស្រស់ស្រាយណាស់ ដែលបានកោរម្ដងទៀត ម្យ៉ាងក៏ល្អសម្រាប់អាកាសធាតុក្ដៅដែរ។ ខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឲ្យកោរដែរ។»
មួយវិញទៀតសម្រាប់សមាជិករួមក្រុមវិញ Eun Kwang ក៏បានសរសេរដែរថា៖ «Minhyuk, មេក្រុមទី ២របស់ក្រុម ខ្ញុំសូមឲ្យអ្នកនៅមើលថែបងប្អូនយើងឲ្យបានល្អ។ គ្រប់គ្នាអស្ចារ្យណាស់ ដូចនេះខ្ញុំមិនមានអ្វីត្រូវបារម្ភនោះទេ ប៉ុន្តែអ្នកត្រូវតែថែរក្សាខ្លួនឲ្យបានល្អ សម្រាប់ MELODIES។
អូ! ខ្ញុំនឹកអ្នកទាំងអស់គ្នាណាស់! BTOB និង MELODIESរបស់ខ្ញុំ។ យើងបានចូលរួមការប្រគំតន្ត្រីជាមួយគ្នាកាលពីប៉ុន្មានថ្ងៃមុន ដូចនេះសូមចងចាំពេលវេលាដ៏ស្រស់បំព្រងនោះ។ ខ្ញុំសូមអរគុណ និងចង់ប្រាប់ថាស្រឡាញ់អ្នកទាំងអស់គ្នាណាស់!! ខ្ញុំស្រឡាញ់អ្នក, MELODY! ជារៀងរហូត!»៕