• 2018-08-29 00:00:00
  • ជីវិតតារា

ចង់ស្ទួយវិស័យខ្លួនស្រលាញ់ ទូច ស្រីលក្ខណ៍ ចាប់ដៃគូចម្រៀងជាមួយអតីតបេក្ខភាព Cambodian Idol

  • 2018-08-29 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតដូចអ្វីដែល​តារា​ចម្រៀង​អ្នក​នាង​ទូច​ស្រី លក្ខណ៍​ធ្លាប់​បាន​រៀប​រាប់​កន្លង​មក​អីចឹង​ពី​ការ​ងារ​សិល្បៈរបស់​ខ្លួនព្រោះ​រយៈ​ពេល​ជិត១០​ឆ្នាំ​មក​នេះ​តារា​ចម្រៀង​កូន​មួយ​រូប​នេះ​ខំ​ព្យាយាម​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​ទាំង​ធ្វើ​ឆ្កួតជា​ដើម្បី​ទស្សនិកជន​និង​អ្នក​គាំទ្រ​ទទួល​បាន​នូ​វភាព​រីករាយ។​បន្ទាប់​ពី​ការ​បង្កើត​អាជីវកម្ម​ច្នៃ​សារ៉ុង​លក់​តារា​រូប​នេះ​កំពុង​ចាប់​ដៃ​គូ​ជាមួយ​អតីត​បេក្ខភាពប្រលងក្នុង​កម្ម​វីធី​ Cambodia Idol​ ក្នុង​ឆ្នាំ​២០១៥គឺលោក បូឡាំ កាក្រៃ​និងលោក​ជា​សុភាដើម្បី ផលិត​បទ​ចម្រៀង​ Original Song ស្នាដៃ​រួម​គ្នា​ក្នុង​ពេល​ឆាប់ៗនេះ។

ជាក់ស្តែង​តារាចម្រៀង​រូប​នេះ​បាន​បញ្ជាក់​លំអិត​មក​កាន់​ Sabay ថា៖ ​"តាម​ពិត​ខ្ញុំ​​បង្ហើត​ក្រុម​ចម្រៀង​នេះ​ព្រោះ​ខ្ញុំ​ស្រលាញ់​ហើយ​ណា​មួយ​វា​ដូច​ជា​និស្ស័យ​ដែល​ឲ្យ​ពួក​យើង​ជួប​គ្នា​រហូត​យើង​និយាយ​គ្នា​នៅ រឿង​ជាច្រើន​ចំណុច​មួយ​ដែល​យើង​ពិត​ជាមាន​គោល​ដៅ​តែ​មួយ​ទើប​ខ្ញុំ​សម្រេច​ចិត្តសហការ​គ្នា​ណា​មួយ​ពួក​ខ្ញុំ​សុទ្ធ​តែ​មាន​ប្រវត្តិ​ជូរ​ចត់​មកជាមួយ​គ្នា​អីចឹង​យើង​និយាយត្រូវ​គ្នា​ច្រើនទាក់​ទង​ការ​ឆ្លង​កាត់​ជាច្រើន​ដើម្បី ចម្រៀងខ្ញុំ​ក៏​ជួប​គ្នា​ពិភាក្សា​គ្នា​ហើយ​ដាក់​ឈ្មោះ​ក្រុម​​"កំសត់​ស្រី​កល្ខណ៍"រហូត​មក​ដល់​ពេល​នេះ​គឺ​យើង​កំពុង​ផលិត​ចម្រៀង​បាន​ជិត​៦បទ​ហើយ​តែ​បទ​ដែល​ទើប​តែ​ហើយ​រួច​រាល់​ច្រៀង​រួម​គ្នា​មាន​តែ​១បទទេ​ដែល​ច្រៀង​រួម​គ្នាគឺ​បទ​បើ​អាចចេញ​ offical ហើយ​នឹង​មាន​ MV​ ជាបន្តបន្ទាប់ទៀត។

បន្ថែម​លើស​ពី​​តារា​ចម្រៀង​រូប​នេះបាន​អះ​អាង​ថា​យើង​គ្មាន​ការ​ឧបត្ថម្ភឬជំនួយ​ពីខាងណា​មក​ទេ​គឺ​ខ្ញុំ​បែង​កញ្ចប់​មួយ​ចំណែក​ពី ការ​ងារ​សិល្បៈ​របស់​ខ្ញុំ​ដែល​ខ្ញុំ​រក​បានមក​ចូល​រួម​ចំណែក​ក្នុងក្រុម​របស់​យើងព្រោះពួកគាត់មានទេពកោសល្យខ្លាំងទាំងសម្លេងសែនស្តាយគ្មានអ្នកជួយចុងផ្តើមសហការការងារ ម្យ៉ាងទៀតសម្រាប់​ការ​សរសេរបារ៉ូ​ចម្រៀង​ទំនុក​តែង​​បទភ្លេងការ​ច្រៀង​គឺ​ពួក​យើង​ទាំង​៣​នាក់ធ្វើ​ការ​ជួយគ្នាម្នាក់​បន្តិច​ៗដើម្បី​ឲ្យល្អ​ក្នុង​បទ​ចម្រៀង​ដែល​យើង​បាន​បង្កើត​ខ្ញុំ​អត់​សូវ​បារម្មណ៍​ព្រោះ​ក្រុម​របស់​ខ្ញុំ​ចិត្ត​តែមួយ​ហើយ​មាន​បងប្រុស​គាត់​ដែល​ខ្ញុំ​ធ្វើ​ថត​សម្លេង​នៅកន្លែង​គាត់៕

ជាចុងក្រោយ​ខ្ញុំ​គ្មាន​ពាក្យ​ពេចន៍​អ្វី​ច្រើន​ទេ​គឺ​មាន​តែ​អរគុណ​ដល់​បងប្អូន​អ្នក​គាំទ្រ​ហើយ​ក៏​សំណូម​ពរ​ជួយ​គាំទ្រ​បន្ត​ទៀត​ដល់​រូបនាង​និង​ក្រុម"កំសត់​ស្រី​កល្ខណ៍"ផងសូមឲ្យ​បទ​ថ្មីៗ​ទទួល​បាន​ការគាំ​ទ្រក្នុង​ដួង​ចិត្ត​បង​ប្អូន៕

ទស្សនាវីដេអូលំអិតខាងក្រោមបន្តិចមើល៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទថ្មី