
- 2018-08-29 02:02:02
- ព័ត៌មាន
មានផលិតកម្មទាក់ទង ព្រះកាយច័ន្ទ ទៅច្រៀង តែឪពុកមិនអនុញ្ញាត
- 2018-08-29 02:02:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានផលិតកម្មទាក់ទង ព្រះកាយច័ន្ទ ទៅច្រៀង តែឪពុកមិនអនុញ្ញាត
ចន្លោះមិនឃើញ
ក្រៅពីសម្ដែង ព្រះកាយច័ន្ទ ក៏ចេះច្រៀងដែរ ហើយរាល់ថ្ងៃរូបនាងខំប្រឹងផលិតបទចម្រៀង Original Song កុំឲ្យយកបទអ្នកដទៃមក Cover។ យ៉ាងនេះក្ដី មានផលិតកម្មចម្រៀងក្នុងស្រុកល្បីឈ្មោះមួយបានទាក់ទងឲ្យច្រៀងនៅផលិតកម្មរបស់ខ្លួន តែលោកឪពុករបស់នាង មិនអនុញ្ញាតទៅវិញ។
តារាអាយុ២៣ឆ្នាំ បន្តថា៖ "មានផលិតកម្មថោន ធ្លាប់បានទាក់ទងមកដែរ តែប៉ាឃើញថា បើចូលផលិតកម្ម ខ្លាចស៊ូជាមួយតារាៗផ្សេងទៀតមិនបាន ព្រោះនិយាយឲ្យត្រង់ទៅ សំឡេងខ្ញុំមិនសូវអំណោយផលទេ ។ ដូច្នេះសុខចិត្តចាប់អាជីពជាអ្នកសម្ដែង តែច្រៀងតាមឆាកតន្ត្រីវិញ"។ យ៉ាងណាមិញ ឪពុករបស់តារាស្រីកម្ពស់ ១៦៧ សង់ទីម៉ែត្រ មិនបានបិទសិទ្ធកូនស្រីឲ្យឈប់ច្រៀងនោះទេ តែជំរុញកូនស្រីឲ្យបង្កើតOriginal Song ដើម្បីមានបទចម្រៀងច្រៀងខ្លួនឯង ពេលឡើងឆាកប្រគំតន្ត្រីម្ដងៗ ប្រសើរជាង។
កញ្ញា ព្រះកាយច័ន្ទ ធ្លាប់បង្កើតក្រុមចម្រៀងម្ដងរួចមកហើយ តែក្រោយមកក៏បែកបាក់ទៅវិញ ហើយ រូបនាងប្រាប់ថា មិនបោះបង់ទីផ្សារចម្រៀងចោលនោះទេ ។ តារាសម្ដែងរូបនេះ បន្តថា ហេតុផលចម្បង ធ្វើឱ្យកញ្ញាមិនអាចបោះបង់ទីផ្សារចម្រៀងបាន ក៏ព្រោះតែទីផ្សារចម្រៀងនេះ អាចរកចំណូលបានច្រើនជាងសម្ដែង ហើយពេលបច្ចុប្បន្នទៀតសោត ទីផ្សារចម្រៀងកំពុងទទួលការគាំទ្រពីទស្សនិកជន៕