• 2018-08-30 04:22:57
  • ព័ត៌មាន

តាម​ដាន​បាន​ដឹង​ថា សាយ សៀរ៉ា ទទួល​ខុស​ត្រូវ​នឹង​ការងារ​ប៉ុណ្ណា!

  • 2018-08-30 04:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទទួល​ការងារ​ហើយ មិត្ត​រួម​ការងារ​ដទៃ​ទៀត ក៏​បាន​ទៅ​ដល់​កន្លែង​ការងារ​ហើយ ដូច្នេះ​ហើយ បើ​ទោះ​ជា​ខ្លួន​កំពុង​ដេក​ឈឺ​បន្តោង​ស៊ីរ៉ូម​លើ​គ្រែ​ពេទ្យ ក៏​ត្រូវ​ដោះ​ស៊ីរ៉ូម​រត់​មក​ធ្វើ​ការងារ​សិន​ដែរ។ នេះ​បើ​តាម សាយ សៀរ៉ា។

“ឲ្យ​ជា អត់​ទាន់​ជា​ទេ តែ​មក​ធ្វើ​សិន​បង ហើយ​ខ្ញុំ​មក​ថត​ឲ្យ​គេ​កំពង់​ឆ្នាំង​នេះ បាន​៣​ថ្ងៃ​ហើយ គឺ​មក​ទាំង​ឈឺ ធ្វើ​ម៉េច​យើង​ទទួល​ការងារ​គេ​ហើយ​ ហើយ​មិត្ត​រួម​ការងារ​ដទៃ​ទៀត​ក៏​មក​ដល់​កន្លែង​ថត​អស់​ហើយ​ដែរ បើ​ខ្ញុំ​អត់​ទៅ គឺ​ត្រូវ​ស្ទះ​ទាំង​អស់ អីចឹង​ត្រូវ​តែ​មក...យប់​ហ្នឹង​គេ​ថត​បញ្ចប់​ហើយ ក្រោយ​ពី​ចប់ ខ្ញុំ​នឹង​ត្រឡប់​ទៅ​វិញ​ទាំង​យប់​ដែរ"។

លោក សាយ សៀរ៉ា មាន​ជំងឺ​គ្រួស​ក្នុង​តម្រង់​នោម ហើយ​ជំងឺ​បាន​ធ្វើ​ទុក្ខ​ខ្លាំង​ រហូត​ត្រូវ​ចូល​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​សែន​សុខ ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្នុង​ពេល​ដែល​លោក​ក៏​ត្រៀម​ទៅ​ថត​បញ្ចប់​ការងារ​សម្ដែង​រឿង​នៅ​ខេត្ត​កំពង់​ឆ្នាំង​ផង។ រឿង​នោះ មាន​ចំណង​ជើង​ថា​រឿង "រនាត​ឯក" ដែល​លោក​ដើរ​តួរ​ជា ម៉ឺនឯក ជា​ប្រភេទ​វីដេអូ​ភាគ​សម្រាប់​ទូរទស្សន៍។

សៀរ៉ា ប្រាប់​ថា ទោះ​យ៉ាង​ណា ក៏​ត្រូវ​បញ្ចប់​ការងារ​ឲ្យ​គេ​សិន​ដែរ ហើយ​តាម​គម្រោង​របស់​លោក ក្រោយ​ពី​បញ្ចប់​ការងារ​ថត មក​ដល់​ភ្នំពេញ​វិញ លោក​នឹង​ចូល​ទៅ​សម្រាក​ពេទ្យ​ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រង់​នោម​បន្ត​ទៀត ដើម្បី​ឲ្យ​ជា​សះ។

"បាទ​បង...ទៅ​វិញ ខ្ញុំ​ទៅ​សម្រាក​ពេទ្យ​ទៀត ព្រោះ​ពេទ្យ​ប្រាប់​អីចឹង ពេទ្យ​ឲ្យ​ខ្ញុំ​បន្តោង​ស៊ីរ៉ូម​៣​ថ្ងៃ តែ​ខ្ញុំ​បន្តោង​បាន​តែ​១​ថ្ងៃ ក៏​សុំ​គាត់​ចេញ​មក​សិន ព្រោះ​មិន​ចង់​ឲ្យ​ខក​ការងារ​គេ និង​ប៉ះពាល់​ដល់​មិត្តភ័ក្ដិ​ផ្សេង​ទៀត​ដែល​គេ​បាន​ទៅ​ដល់​អស់​ហើយ អីចឹង​ហើយ​មក​សិន ម្យ៉ាង​វា​មិន​ធ្វើ​ទុក្ខ​ខ្លាំង​ដែរ គ្រាន់​ចុក​តិច​ៗ​ទ្រាំ​បាន និង​ដាក់​ថ្នាំ​មក​ជាប់​ដែរ!"។

តាម​ការ​បញ្ជាក់​របស់​តារា​ប្រុស​ដដែល ដុំ​គ្រួស​ក្នុង​តម្រង់​នោម​របស់​លោក មាន២​គ្រាប់ ប៉ុន្តែ​មិន​ទាន់​ធំ​បង្ក​ជា​គ្រោះ​ថ្នាក់​ធ្ងន់​នៅ​ឡើយ។ យ៉ាង​ណា ដុំ​គ្រួស​ទាំង​ពីរ មិន​ទាន់​បាន​ធ្លាក់​ចុះ​ចេញ​មក​ក្រៅ​នៅ​ឡើយ។ អាការ​របស់​លោក ពេទ្យ បាន​អះអាង​ថា មិន​ចាំ​បាច់​វះកាត់​ឡើយ ដោយ​គ្រាន់​តែ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា និង​ញុំា​ទឹក​ឲ្យ​ច្រើន ដុំ​គ្រួស​នឹង​អាច​ធ្លាក់​មក​ហើយ៕

សៀរ៉ា និង​ក្រុម​ការងារ​ថត​នៅ​កំពង់ឆ្នាំង

អត្ថបទ៖ ទារិកា

មតិយោបល់