- 2018-08-30 07:50:01
- ព័ត៌មាន
ចង់លើកស្ទួយល្ខោនខោលខ្មែរ កុំភ្លេចទៅទស្សនាការសម្តែងនៅឆាកសមាគមសុវណ្ណភូមិចុងសប្តាហ៍នេះ
- 2018-08-30 07:50:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់លើកស្ទួយល្ខោនខោលខ្មែរ កុំភ្លេចទៅទស្សនាការសម្តែងនៅឆាកសមាគមសុវណ្ណភូមិចុងសប្តាហ៍នេះ
ចន្លោះមិនឃើញ
សមាគមសិល្បៈសុវណ្ណភូមិនឹងរៀបចំការសម្តែងទស្សនីយភាពប្លែកគ្នា រួមមានល្ខោនខោល របាំបុរាណ និងល្ខោនស្បែកធំ នៅថ្ងៃទី ៣១ ខែសីហា និងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ការសម្តែងនេះនៅធ្វើឡើងនៅឆាកសម្តែងសមាគមសុវណ្ណភូមិ ដោយមានការសហការជាមួយយុវជនល្ខោនខោលជំនាន់ថ្មី។ សំបុត្រចូលរួមទស្សនា សម្រាប់ភ្ញៀវបរទេសមានតម្លៃ៤ម៉ឺនរៀល ភ្ញៀវខ្មែរ ២ម៉ឺនរៀល និងសិស្សនិស្សិត ១ម៉ឺនរៀល។
តោះ! ទៅចូលរួមលើកស្ទួយល្ខោនខោលខ្មែរទាំងអស់គ្នា នៅឆាកសម្តែងសមាគមសុវណ្ណភូមិ អាសយដ្ឋានផ្ទះលេខ ១៦៦ ផ្លូវលេខ ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីម៉ោង៧យប់តទៅ។