• 2018-09-04 06:58:58
  • ព័ត៌មាន

ពិត​ទេ ផលិតកម្ម Big Hit នឹង​ផ្លាស់ទៅ​កន្លែង​ថ្មី ជា​លើក​ទី ២​?

  • 2018-09-04 06:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ដ៏​ល្បី Big Hit ត្រូវ​បាន​ឲ្យ​ដឹង​ថា នឹង​ត្រូវ​ផ្លាស់​ទី​ទៅ​អគារ​ថ្មី​មួយ​ទៀត នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

នៅ​ថ្ងៃ​ទី ០៤ ខែ​កញ្ញា​នេះ តាម​បណ្ដា​សារព័ត៌មាន​បាន​រាយការណ៍​ថា ផលិតកម្ម Big Hit នឹង​ផ្លាស់​ទៅ​​កន្លែង​ថ្មី​នៅ​ចុង​ឆ្នាំ ២០១៨ នេះ។ តាម​សេចក្ដី​រាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ផលិតកម្ម​មួយ​នេះ​នឹង​រើ​ទៅ​​អគារ​ថ្មី​ដែល​មាន​កម្ពស់ ៣ ជាន់ ស្ថិត​ក្នុង​តំបន់ Samseong ក្នុង​ស្រុក Gangnam នៃ​ទីក្រុង Seoul។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខាង​ផលិតកម្ម​​ផ្ទាល់​មិន​ទាន់​បាន​ចេញ​ការ​បក​ស្រាយ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាង​លើ​នេះ​ទេ ប៉ុន្តែ​បើ​តាម​អ្នក​តំណាង​ខាង​ផលិតកម្ម​ម្នាក់​បាន​បញ្ជាក់​ប្រាប់​ថា៖ "វា​អាច​នឹង​ពិបាក​ក្នុង​ការ​បញ្ជាក់​ប្រាប់​អ្វីៗ​ពាក់ព័ន្ធ​នឹង​ការ​រើ​ទៅ​កន្លែង​ថ្មី​នេះ​ណាស់"។

គួរ​រម្លឹក​ដែរ​ថា ផលិតកម្ម Big Hit ធ្លាប់​បាន​រើ​ទៅ​អគារ​ថ្មី​ម្ដង​រួច​មក​ហើយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់ Apgujeong ជិត​ស្ថានីយ​រថភ្លើង​ក្រោម​ដី Hakdong កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៧៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម