- 2018-09-05 03:15:27
- ព័ត៌មាន
ទីបំផុត Park Bom ចេញមុខឆ្លើយតប អ្នកថានាងបំផ្លាញក្រុម 2NE1 ហើយ
- 2018-09-05 03:15:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Park Bom ចេញមុខឆ្លើយតប អ្នកថានាងបំផ្លាញក្រុម 2NE1 ហើយ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ រឿងរ៉ាវ ពាក់ព័ន្ធនឹងការបែកបាក់ក្រុម 2NE1 ត្រូវបានអ្នកគាំទ្របើកកកាយឡើងសាជាថ្មី ដោយភាគច្រើន ពួកគេចោទប្រកាន់ទៅលើ តារាចម្រៀង Park Bom ថាជាមនុស្សម្នាក់គត់ដែលបំផ្លាញក្រុមចម្រៀងមួយនេះ។
ជាមួយគ្នានេះដែរ សារបញ្ចេញមតិរបស់អ្នកគាំទ្រម្នាក់ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំងក្រោយរូបនាងទទួលបានការឆ្លើយតបវិញពីតារាចម្រៀង Park Bom។ ក្នុងសារនោះដែរ នាងបានសរសេរក្រោមរូបភាពលើគណនី Instagram របស់ Park Bom ថា៖ "នាងបានបំផ្លាញក្រុម 2NE1 ពិតមែន តែខ្ញុំនៅតែស្រឡាញ់នាង Bom”។
ដោយទទួលរងការចោទប្រកាន់ថានាងជាអ្នកបំផ្លាញក្រុមច្រើនបែបនេះ នៅទីបំផុត នាងក៏បានចេញមុខឆ្លើយតបនឹងបញ្ហានេះជាលើកដំបូងថា៖ "ខ្ញុំមិនមែនជាអ្នកបំផ្លាញក្រុមនេះទេ មនុស្សម្នាក់ផ្សេងទៀតជាអ្នកធ្វើ"។
ក្រោយទទួលបានការឆ្លើយតបបែបនេះ អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងខំវែកញែក ចង់ដឹងច្បាស់ថា តើអ្នកណាជាអ្នកបំផ្លាញក្រុមមួយនេះឲ្យពិតប្រាកដ៕